Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ​ក្នុង​ក្រុង​សៀមរាប​នាំយក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​អាស្រម​មួយ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ដោយ Pothe Thun
19/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
129
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាស​នៃ​រដូវ​ចូល​វស្សា​ឆ្នាំនេះ​ដែល​សល់​វេលា​ប្រមាណ​ជាមួយ​ខែ​ទៀត​ចូល​មកដល់ នា​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩ ព្រះសង្ឃ​និង​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះ​ព្រះ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប និង​ជា គ្រូ​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស​ហៅ​វត្ត​ថ្មី​រួមជាមួយ​ព្រះគ្រូ​ចៅអធិការ​បណ្តា​វត្ត​នានា​ក្នុង​ក្រុង​សៀមរាប បាន​នាំយក​ទៀនគោល​ចំណាំ​ព្រះវស្សា សម្រាប់​ដុត​បំភ្លឺ​ក្នុង​រដូវ​ចូល​វស្សា​រួមជាមួយ​ទ័យ​វត្ថុ​ជា​ចតុបច្ច័យ​និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​អាស្រម​រុក្ខា​រាម​សាមគ្គី​សែន​ជ័យ ស្ថិតនៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ​។ ថវិកា​ទទួលបាន​ពី​ការចូលរួម​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុងឱកាស​នោះ​សរុប​ចំនួន​១៤​លាន​រៀល និង​ជាង​៧០០​ដុល្លារ ដោយ​មិន​គិតពី​ទេយ្យវត្ថុ សំពត់​សាដក់ និង​គ្រឿង​ឧបភោគបរិភោគ និង​ទៀន​ចំណាំ​វស្សា​ដ៍​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​នោះ​ផង​ទេ ត្រូវបាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ក្នុង​អាស្រម​នោះ ដើម្បី​ទុក​ប្រើប្រាស់​ជា​ចតុបច្ច័យ​និង​ប្រើប្រាស់​ទៅតាម​ការ​សមគួរ​សម្រាប់​រៀបចំ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​ទី​អាស្រម​ទៅតាម​ភាពជាក់ស្តែង​។​

ក្នុងឱកាស​វេរ​ប្រគេន​ទៀនវស្សា​នោះដែរ ព្រះ​តេជគុណ ឡា​ច លាង បាន​មាន​សង្ឃដីកា​ឱ្យដឹងថា​៖​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប សហ​គារ​មូលមតិ​គ្នា​នាំយក​ទេយ្យវត្ថុ​និង​គ្រឿងឧបភោគ​បរិភោគ​ទៅ​វេរ​ប្រគេន​ដល់​ភិក្ខុសង្ឃ​ដែល​គង់នៅ​ខេត្ត​តាម​បណ្តោយ​ព្រំដែន កម្ពុជា​ថៃ ព្រោះ​ព្រះអង្គ​មើលឃើញថា វត្ត​និង​អាស្រម​មួយចំនួន​នៅតាម​ព្រំដែន មាន​សភាព​ខ្វះខាត​និង​មិនទាន់​រីកចំរើន​ដូច​វត្ត​មួយចំនួន​នៅក្នុង​ទីប្រជុំជន​នៅឡើយ​ទេ ហើយ​សកម្មភាព​នេះ សបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​ដល់​ព្រះសង្ឃ​នៅ​ទីជនបទ​។

ព្រះគ្រូ​វិចិត្រ​វង្សា ញាតិ​ធ​ម្មោ ហែម​គឹម​សាន ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​គោកចក អង្គ​មាន​ថេរ​ដិ​កា​ថា​៖​សកម្មភាព​នេះ ក៍​ធ្វើឡើង​ក្នុង​បំណង​ជួយ​ជម្រុញ​ការគោរព​ប្រតិបត្តិ ប្រពៃណី​ទំនៀម​ទំលាប់​សាសនា​ទៅតាម​គន្លង​លំ​អាន​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ស្តែងឡើង​តាមរយៈ​ព្រះសង្ឃ​ក្នុង​ខេត្តសៀមរាប​ចំពោះ​ព្រះ​ភិក្ខុសង្ឃ​នៅ​តំបន់​ឆ្ងាយ​ដើម្បី ផ្សារភ្ជាប់​មនោសញ្ចេតនា​រំលែក​ការលំបាក​រវាង​ព្រះសង្ឃ​នៅ​ទី​ជនបទនិង​ព្រះសង្ឃ​នៅ​ទីប្រជុំជន​ពិសេស​ក្នុងឱកាស​ចូល​វស្សា​មួយ​ត្រីមាស​នាពេល​ខាងមុខនេះ វត្ត​នៅ​ទីជនបទ​នឹង​ជួប​ភាព​អត្ត​ខ័ត និង បញ្ជាក់​ឱ្យឃើញ​ពី​ការរួមចំណែក​ក្នុងការ​រក្សា ទ្រទ្រង់​ពង្រឹង​ខឿនវប្បធម៌​ប្រពៃណី​សាសនា ជំនឿ​ទំនៀម​ទំលាប់​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​។​បើតាម​ការបញ្ជា​ក់រប​ស់​គណៈកម្មការ និង​ព្រះសង្ឃ គង់នៅ​អាស្រម​រុក្ខា​រាម​សាមគ្គី​សែន​ជ័យ នេះ​ថា​៖​ភូមិសាស្ត្រ​ទីតាំង​អាស្រម​នេះ​មាន​ផ្ទៃដី​ទំហំ​ជាង​៣​ហិកតា​។​កាលដើមឡើយ​តំបន់​នេះ​ជា​សមរភូមិ​ប្រ​យុ​ទ្ឋ​ដ៍​ក្តៅគគុក ក្រោយពី​ប្រទេសជាតិ​ទទួលបាន​សន្តិភាព​ទាំងស្រុង​នៅ​អំ​ឡុងចុង​ទសវត្ស​ទី​៩០​មក ប្រជាពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ​បានមក​រស់នៅ​ទីនេះ និង​បាន​បង្កើតជា​ភូមិ​សហគមន៍ ហើយ តែង​នាំគ្នា​ប្រារ​ព្ឋ​ពិធីបុណ្យ​ផ្សេងៗ​ទៅតាម​ជំនឿ ប្រពៃណី ទំនៀម​ទំលាប់ និង​បាន​ឯកភាពគ្នា​បង្កើត​ឡើងជា​រោងបុណ្យ​សហគមន៍​ធ្វើ​បុណ្យទាន​ជា​រៀង​រហូតមក តែ​ដោយ​មើលឃើញថា​តំបន់​នេះ​ឆ្ងាយ​ពី​ទីប្រជុំជន វត្ត​អារាម​នៅ​ឆ្ងាយ ចាស់ៗ ពិបាក​ក្នុងការ​ធ្វើដំណើរ​ពេល​ទៅ​សមាទានសីល ឬ​បុណ្យទាន​ផ្សេងៗ ប្រជាពលរដ្ឋ​ទីនេះ​ក៍​សុំ​បង្កើតជា​វត្ត​ដោយ​មានការ​និមន្ត​ព្រះសង្ឃ​គង់នៅ និង​រៀបចំ​កុដិ សាលាឆាន់ និង​សា​ឡុ​ម ជា​លក្ខណៈ​បណ្តោះអាសន្ន​សម្រាប់​ព្រះសង្ឃ​ប្រតិបត្តិ​ធម៌​និង​សម្រាប់​ការជួប​ជុំគ្នា​ធ្វើ​បុណ្យទាន​។​តែ​បច្ចុប្បន្ន​នៅ​ជា​អាស្រម​នៅឡើយ​ទេ ដោយ​គណកម្មការ​និង​ព្រះសង្ឃ​បានដាក់​សំណើរ​លិខិត​ច្បាប់​ផ្សេងៗ​ស្នើសុំ​ទៅ​ធម្មការ​ស្រុក​រួចហើយ​ដើម្បី​ទទួលស្គាល់​ជា​វត្ត​ផ្លូវការ​។​អាស្រម​នេះ​ប​ដិ​ស​ន្ឋិ​បាន​ជាង​២​ឆ្នាំ​មកហើយ មាន​ព្រះសង្ឃ​៦​អង្គ​គង់នៅ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​

Tags: ខេត្ត​ឧត្តរមានជ័យទៀន​ព្រះវស្សា​ព្រះសង្ឃ​ក្នុង​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​ក្រុមការងារ កូ​ដិ​ច អាស៊ាន​( ATFC )

​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​ក្រុមការងារ កូ​ដិ​ច អាស៊ាន​( ATFC )

ស៊ីម៉ាក់ យក​កាំភ្លើង​ប្រមាណ​២​ម៉ឺន​ដើមច្នៃ​ជា​រូបសំណាក​ផ្សេងៗដាក់​តាំងនៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​

ស៊ីម៉ាក់ យក​កាំភ្លើង​ប្រមាណ​២​ម៉ឺន​ដើមច្នៃ​ជា​រូបសំណាក​ផ្សេងៗដាក់​តាំងនៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន នៅ​ខេត្ដ​សៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ អាណត្តិ​ទី​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.