Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

​មនុស្ស​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​ឆបោកគឺ​ទម្លាក់​មាស​កាឡៃ​ដូរ​យក​ខ្សែ​កមាស​ពី​ជនរងគ្រោះ​

ដោយ Pothe Thun
19/06/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា មនុស្ស​០៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ណូយ​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឆបោក គឺ​ទម្លាក់​មាស​កាឡៃ​ដូរ​យក​ខ្សែ​កមាស​ពី​ជនរងគ្រោះ រួមមាន ៖១. ឈ្មោះ ជួង សុភាព ហៅ ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ , ២. ឈ្មោះ ឌី​ន ចាន់ថុល ហៅ​ម៉ូ​វ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ជួង សុភាព ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក គឺ​ទម្លាក់​មាស​កាឡៃ​ដូរ​យក​ខ្សែ​កមាស​ពី​ជនរងគ្រោះ និង ៣. ឈ្មោះ អ៊ុយ ណាត ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​បទ​សមគំនិត​អំពើ​ឆបោក ដែល​អ្នក​ទាំង​៣​នាក់​នេះ មាន​ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ជ្រឹង​ខាងលិច សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​គឺ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជនរងគ្រោះ​ឈ្មោះ អួន សា​លួត ភេទ​ស្រី អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ទទួល​រមៀត ឃុំ​វ៉ារិន ស្រុក​វ៉ារិន និង​កូនស្រី​ឈ្មោះ សូរិយា ចាន់​ដា ភេទ​ស្រី អាយុ​១៨​ឆ្នាំ បាន​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​ម្ដាយ​និង​កូន មកដល់​ចំណុច​ខាងលិច​ភូមិ​ឫស្សី​តូច ឃុំ​ស្វាយស ស្រុក​វ៉ារិន ត្រូវ​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៣​នាក់ ធ្វើ​សកម្មភាព​ដោយ​ទម្លាក់​មាស​កាឡៃ​ឆបោក​យក​ខ្សែក​មាស​ពី​ជនរងគ្រោះ ទម្ងន់​មួយ​តំឡឹង​ប្រាំ​ហ៊ុន រួច​ជិះ​ម៉ូតូ​គេចខ្លួន​មក​ទិសខាងកើត លុះ​បាន​ចម្ងាយ​ប្រហែល​២០០ ម៉ែត្រ ជនរងគ្រោះ​ដឹងខ្លួន​ថា​ចាញ់បោក​គេ ក៏បាន​មកប្ដឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយស ហើយ​ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្សេងៗ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វ៉ារិន ជួយ​ស្វែងរក និង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់ នៅ​ចំណុច​ក្បែរ​ខ្លោងទ្វារវត្ត​ល្វា ឃុំ​ស្រែ​ណូយ ដោយ​ដកហូត​បាន​ខ្សែក​មាស​របស់​ជនរងគ្រោះ​មកវិញ និង​មធ្យោបាយ​របស់​ជនសង្ស័យ មាន​ម៉ូតូ​ចំនួន​០២​គ្រឿង ។​

​ក្រោយពេល​ឃាត់ខ្លួន បាន​រាយការណ៍​ទៅ​ការិយាល័យ​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ករណី​ឆបោកទម្លាក់​មាស​កាឡៃ​ដូរ​យក​ខ្សែ​កមាស​​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ​

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ប្រកាស​ការចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ចំនួន​១៥​រូប​

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ប្រកាស​ការចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ចំនួន​១៥​រូប​

ព្រះសង្ឃ​ក្នុង​ក្រុង​សៀមរាប​នាំយក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​អាស្រម​មួយ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ព្រះសង្ឃ​ក្នុង​ក្រុង​សៀមរាប​នាំយក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​អាស្រម​មួយ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.