Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ជីក្រែង​

ដោយ Pothe Thun
18/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​ស្រុក​ជីក្រែង មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ជីក្រែង អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​ស​ផ​ម​រាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក , គណៈ​អភិបាលស្រុក និង មន្ត្រី​អ្នកមុខអ្នកការ​ក្នុងស្រុក​ជីក្រែង​ជាច្រើនរូប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ទោះបី​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​នៃ​ការបោះឆ្នោត​ដោយផ្ទាល់ ឬ​មិនផ្ទាល់​ក្តី ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ គឺជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព​ក្នុង​ដែន​កំណ​ត់នៃ​ច្បាប់ លិខិតបទដ្ឋាន​ជា​ធរមាន ក្នុងការ​គ្រប់គ្រង​ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​ក្នុងការ​អនុវត្ត​ការងារ សមាជិក​ក្រុមប្រឹក្សា​ត្រូវខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព ដោយ​យុត្តិធម៌ និង ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​ជីក្រែង បានបង្ហាញ​ឲ្យ​ឃើញថា ក្រុមប្រឹក្សា​ក្រុង​អាណត្តិ​ទី​២ គណៈ​អភិបាលស្រុក​ជីក្រែង មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច រួមទាំង​ប្រជា​ការពារ និង ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ជីក្រែង បានរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ក្រុង ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមមាន​ការផ្តល់សេវា​សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដូច្នេះ​តាមរយៈ​នេះ ឯកឧត្ដម​មានសង្ឃឹម​ជឿជាក់ លើ​កិច្ចសហការ​ដឹកនាំ​អនុវត្ត​បានល្អ ដោយ​ក្រុមប្រឹក្សា​និង​អភិបាលស្រុក​ជីក្រែង ដែលជា​ការចាប់ផ្តើម​បោះ​ជំ​ហ៊ាន​ថ្មី ឆ្ពោះទៅរក​ការអភិវឌ្ឍ​ខេត្ត​ទេសចរណ៍​បន្តទៀត សំខាន់​គឺ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់​ពីមុនមក ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ទៀ សីហា ក៏បាន​លើកឡើង​ពី​យន្តការ​មួយចំនួន​ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​អនុវត្ត​ការងារ​របស់​សមាជិក​ក្រុមប្រឹក្សា អំពី​គោល​ការ​ច្បាប់ អង្គការ​វិន័យ ក្រមសីលធម៌ ក្នុងនោះ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព សំខាន់​លើ​ការបង្ក្រាប់​រាល់​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ បំបាត់​កុងត្រូលជជុះ និង ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​ធម្មជាតិ និង ជម្រក​ត្រី​ពង​កូន​ស្វែងរក​ចំណី​នៅ​រដូវ​ទឹក​ឡើង ហើយ​ឯកឧត្តម​មានសង្ឃឹម យ៉ាង​ម៉ុ​ត​មាំ​ថា​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រី​អ្នកមុខអ្នកការ និង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​ជីក្រែង និង ខិតខំ​បំពេញការងារ រួមគ្នា ដើម្បី​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ថ្មី ថែមទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ ។​

​សូម​បញ្ជាក់ដែរថា សមាជិក​ក្រុមប្រឹក្សា​ស្រុក​ជីក្រែង សម្រាប់​អាណត្តិ​ទី​៣​នេះ មាន​សមាសភាព​ចំនួន​២១​រូប ដែលមាន​លោក យន់ ស៊ី​ភន ប្រធាន​ក្រុមប្រឹក្សា​ស្រុក ៕

 

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រុមប្រឹក្សា​ស្រុក​ជីក្រែង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរធំ ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរធំ ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​វស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៤០​គ្រាប់ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ ហើយ​បានប្រគល់​ទៅ​ឲ្យ​អង្គភាព​ដោះមីន​កម្ពុជា​

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.