Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​០៧​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​

ដោយ Pothe Thun
17/06/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជនជាតិ​ចិន​០៧​នាក់ ក្នុងចំណោម​ជនសង្ស័យ​១៤​នាក់ ត្រូវ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កសាង​សំណុំ​រឿងបញ្ជូន​ទៅកាន់​តុលាការ​ហើយ បន្ទាប់ពី​ស្រាវជ្រាវ​ឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី បើក​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ស្ថិតនៅក្នុង​ក្រុង​សៀមរាប​។​

​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​វរៈសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យ​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​មន្ត្រីនគរបាល​ការិយាល័យ​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើការ​ចុះបង្ក្រាប ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ២​កន្លែង ស្ថិតនៅក្នុង​ក្រុង​សៀមរាប ទីតាំង​ទី​១ នៅក្នុង​សណ្ឋាគារ ដឹ​វ័ន ហ្គា​ដិ​ន បូ​ទិច ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ក្នុងនោះ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​៧​នាក់ ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​រួមទាំង​វត្ថុតាង​មួយចំនួន រួមមាន​៖ កំ​ព្យូ​ទ័​រ​យួ​រដែ​ចំនួន​០៨​គ្រឿង ទូរស័ព្ទដៃ​ចំនួន​១៥​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​។ បន្ទាប់ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​០៧​នាក់​រួចហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​នីតិវិធី ចុះទៅ​ដល់ទី​តាំងទី​២ នៅ​ចំណុច​ខុន​ដូ​មួ​យក​ន្លែ​ន​ទៀត នៅក្នុង​បុរី​ភើ​ហ្វិ​ក​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​បាន​នាំខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​០៦​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់​បន្ថែមទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

​លោក​វរៈសេនីយ៍ឯក តូច សុគន្ធ បាន​បញ្ជាក់ថា ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​០៧​នាក់ ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​នៅ​ទី​តាំងទី​១ នៅក្នុង​សណ្ឋាគារ ដឹ​វ័ន ហ្គា​ដិ​ន បូ​ទិច ត្រូវបាន​កសាង​សំណុំរឿង នឹង​បាន​បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​រួចរាល់​ហើយ ដោយឡែក ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​០៦​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​នៅ​ទី​តាំងទី​២ នៅក្នុង​បុរី​ភើ​ហ្វិ​ក ត្រូវបាន​ដោះលែង ដោយសារ​រក​មិន​ឃើញថា​ពួកគាត់​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។​

​សូមជម្រាបថា ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នេះ ដឹកនាំ និង​សម្របសម្រួល​និតិ​វិធី ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​អត្ថបទ និង រូបថត​៖ លោក ថាច់ ពិសុទ្ធ លោក ជា ស្រស់ និង​លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ជនជាតិ​ចិននគរបាល​ខេត្តសៀមរាប​បុរី​ភើ​ហ្វិ​កល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​សណ្ឋាគារ ដឹ​វ័ន ហ្គា​ដិ​ន បូ​ទិច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ

ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ

ក្មេងៗ​ជំនាន់​ក្រោយនឹង​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​កាន់តែច្បាស់ តាមរយៈ​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣

ក្មេងៗ​ជំនាន់​ក្រោយនឹង​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​កាន់តែច្បាស់ តាមរយៈ​សៀវភៅ​ផាត់​ពណ៌​បេតិកភណ្ឌ​ទី​៣

ជនសង្ស័យ​ចំនួន​០៣​នាក់ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ធាតុ​ញៀន​

ជនសង្ស័យ​ចំនួន​០៣​នាក់ត្រូវ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿង​ធាតុ​ញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.