Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៤​គ្រួសារនៅ​ស្រុក​វ៉ារិន បានទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
14/06/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​នាំយក​អំណោយ​សង្គ្រោះបន្ទាន់ ទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១៤​គ្រួសារ មកពី​ឃុំ​ចំនួន​ពីរ ក្នុងស្រុក​វ៉ារិន ក្នុងនោះ​នៅ​ឃុំ​វ៉ារិន ចំនួន​១​គ្រួសារ និង នៅ​ឃុំ​ស្រែ​ណូយ ចំនួន​១៣​គ្រួសារ ។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នាឱកាស​នោះ ចំពោះ​គ្រួសារ​រលំ​ផ្ទះ ក្នុង​មួយ​គ្រួសារ ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , ស័ង្កសី ១៦​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​២៥ គីឡូ ក្រាម និង​ថវិកា​១​សែន​៥​ម៉ឺន​រៀល ហើយ​ចំពោះ​គ្រួសារ​ប៉ះពាល់​ធ្ងន់ ក្នុង​មួយ​គ្រួសារ​ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១, ស័ង្កសី ១០​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​២៥​គីឡូក្រាម និង​ថវិកា​១០ ម៉ឺន​រៀល ហើយ​ក្នុងឱកាស​នោះដែរ ក្រុម​ប្រតិភូ បាន​បន្ថែម​នូវ​ថវិកា មួយចំនួន ដល់​គ្រួសារ​រលំ​ផ្ទះ និង ចាស់ជរា​ផងដែរ ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នេះ លោកជំទាវ ទាង អេង ទៀ​សីហា សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧ​ប​ទ្ទេវ​ហេតុ ដោយ​ខ្យល់​កន្ត្រាក់ ដែល​បណ្ដាល​ឲ្យ​រលំ​ផ្ទះ និង របើក​ដំបូល​ធ្ងន់ធ្ងរ ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ក្នុងនាម​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​មិនបាន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រង​ការលំបាក​ក្នុង​គ្រោះមហន្តរាយ​ណាមួយ​ដែល​បាន​កើតឡើង ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ ដូច​ពាក្យស្លោក​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល ហើយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​កណ្ដោចកណ្ដែង និង​ស្លាប់​ដោយ​អត់​អាហារ​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ ទាង អេង ទៀ​សីហា មានប្រសាសន៍​ទៀតថា ជា​សក្ខីភាព​នៅថ្ងៃនេះ ដោយ​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាជន​រងគ្រោះ​ធម្មជាតិ​នៅ​ស្រុក​វ៉ារិន ដែល​ប៉ះពាល់​ពីរ​ឃុំ យើង​បាន​បញ្ចុះ​ក្រុម​អ្នក​ស្ម័​ត្រ​ចិត្ត​កាកបាទក្រហម​ប្រចាំ​ស្រុក ចុះ​ស្រង់​នូវ​ផលប៉ះពាល់​ភ្លាមៗ ហើយ​នៅថ្ងៃនេះ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់ ដើម្បី យក មក ចែក ជូន​បងប្អូន​ផងដែរ ហើយ​ទោះបីជា​អំណោយ​ទាំងនេះ វា​មាន​លក្ខណៈ​តិចតួច​ក្ដី វា​មិន​ស្មើ​ទៅនឹង​ការខូចខាត ការខ្វះខាត របស់​បងប្អូន​ដែល​រងគ្រោះ​ក៏ពិតមែន តែ​ជា​ស្មារតី​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជួយ​សម្រួល និង សម្រាល​ដល់​ការលំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ទាំងអស់ ធ្វើយ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន នៅពេល​ដែលមាន​ប្រធាន​ស័​ក្ត​ណា​កើតឡើង សូម​ឲ្យ​បងប្អូនរ​ត់រក​ទីកន្លែង​មាន​សុវត្ថិភាព និង មាន​ភ្លៀង ផ្គរ​រន្ទះ សូមកុំ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែល​ងាយ​បង្ក​ភាពគ្រោះថ្នាក់​ដល់​ខ្លួន ៕

   

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបស្រុក​វ៉ារិន​អំណោយ​សង្គ្រោះបន្ទាន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប​

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប​

ជនជាតិ​ចិន​១៣​នាក់ជាប់​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

ជនជាតិ​ចិន​១៣​នាក់ជាប់​ពាក់ព័ន្ធ​ករណី​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលាស្តីពី«​មូលដ្ឋានគ្រឹះ​នៃ​មនុស្ស​ល្អ​»

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលាស្តីពី«​មូលដ្ឋានគ្រឹះ​នៃ​មនុស្ស​ល្អ​»

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.