Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅ​សង្កាត់​ស្លក្រាម ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​ខេត្តសៀមរាប​

ដោយ Pothe Thun
14/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រោយពី​គណៈកម្មការ​រដ្ឋបាល បានបញ្ចប់​នីតិវិធី​ការចុះបញ្ជី​លក្ខណៈ ជា​ប្រព័ន្ធ​រួចមក ហើយ​ក្បាលដី​ដែល​បាន​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​គ្រប់គ្រាន់​តាម​នីតិវិធី និង អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​សរុប​ទាំងអស់​ចំនួន ១.១៩៣ ក្បាលដី ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវបាន​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង ជា​តំណាង ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចែកជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។​

​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា យោងតាម​លទ្ធផល​នៃ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​ចុង​កៅស៊ូ មាន​ចំនួន ១.២៩៦ ក្បាលដី ប៉ុន្តែ​ក្នុងនោះ​មាន​ក្បាលដី​ចំនួន​១.១៩៣ ប៉ុណ្ណោះ ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នៅពេលនេះ ហើយ​ចំណែក​នៅ​ក្បាលដី​ដែល​នៅ​សេសសល់​មិនទាន់​បានចេញ​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​ជូន​នោះ ដោយសារ​គណៈកម្មការ​រដ្ឋបាល កំពុង​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន ហើយនឹង​ឈានទៅ​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នាពេល​ឆាប់ៗ​ខាងមុខ ហើយ​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺជា​ការ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ទំនាស់​ដីធ្លី ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមក នៅក្នុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​ខេត្តសៀមរាប បាន​ជួបប្រទះ​នឹង​ឧ​ប​ស័គ្គ និង​ការ​ស្មុគស្មាញ​មួយចំនួន ប៉ុន្តែ​រដ្ឋបាលខេត្ត បាន​ខិតខំ​ស្វែងរក​បញ្ហា​ប្រឈម និង​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ល្អប្រសើរ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី នៅ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ដោយសារ​បញ្ហា​ជា​ដី​ទំនាស់ ជា​ដី​ជាប់​បុរាណ​ដ្ឋា​ន ជាប់មាត់​ប្រឡាយ ជាដើម ខណៈ​ខាង​អាជ្ញាធរ​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនេះ ជូន​ប្រជាពលរដ្ឋ​ជា​បណ្តើរៗ​ហើយ​ដែរ ។​

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​ទៀតថា ជា​បទពិសោធន៍ ដើម្បី​សម្រេចបាន​ដល់​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​និ​មួយៗ គឺមាន​ការងារ​ច្រើនណាស់ ដែល​ទាមទារ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ និង​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី ឬ​និង អ្នកកាន់កាប់​ដី​ទាំងអស់ ទាំង​ដី​រដ្ឋ និង​ដីឯកជន ដូច្នេះ​តាមរយៈ​នេះដែរ សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ទាំងអស់ ដែល​បាន​ចូលរួម​រុះរើ​របង​បើកផ្លូវ ធ្វើ​ឲ្យ​ការធ្វើដំណើរ និង​ការប្រកប​អាជីវកម្ម​របស់​បងប្អូន​ជួបប្រទះ​តែ​សុវត្ថិភាព និង​ចូលរួម​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង មាន​បណ្តាញ​ផ្លូវ​កាន់ តែ​ធំ​ទូលាយ ព្រមទាំង​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព និង​សោភ័ណភាព​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អត់​ឈប់ឈរ​។​

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​បន្ថែមទៀត​ថា អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់​លើ​ការងាររដ្ឋបាល​ដីធ្លី ដែលជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ឈានទៅរក​ភាពជោគជ័យ ក្នុងការ​ផ្តល់នូវ​កម្ម​សិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​ទាំងអស់ ឲ្យ​បានច្បាស់លាស់ ហើយ​ធ្វើការ​ផ្ទេរសិទ្ធិ​លើ​ទ្រព្យ​ទាំងនោះ​ជា​ផ្លូវការ ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ដីធ្លី សំដៅ​ពង្រឹង​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី ធានាបាន​នូវ​ទំនុកចិត្ត និង​ប្រសិទ្ធិភាព​នៃ​ទីផ្សារ​ដីធ្លី ព្រមទាំង​ការគ្រប់គ្រង​ដី​រដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​ដ៏​ត្រឹមត្រូវ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ រួម​ជាមួយនឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ ប្រកបដោយ​ភាព​សក្តិ​សិទ្ធិ ប្រាកដនិយម និង​ភាព​ម៉ឹងម៉ាត់ ក្នុងនោះ​ការចុះបញ្ជី​ដីធ្លី​គោរព​បាន នូវ​គោលការណ៍​អភិបាលកិច្ច​ល្អ តម្លាភាព វិមជ្ឈការ និង​វិសហមជ្ឈការ និង​សមធម៌ ដើម្បី​បង្កើតបានជា​វប្បធម៌​នៃ​ការចុះបញ្ជី​ដីធ្លី និង​បង្កើន​ភាពជឿជាក់​លើ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី ៕

 

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីសង្កាត់ស្លក្រាមអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប នៅ​ព្រឹក​មិញ​នេះ​

អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប នៅ​ព្រឹក​មិញ​នេះ​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋានត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង សហការគ្នា ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋានត្រូវ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង និង សហការគ្នា ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.