Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​ជំនាញ​របស់​គណៈកម្មាធិកា​រ អាយ​ស៊ី​ស៊ី​-​អង្គរ ទទួលស្គាល់ថាអ្នកជំនាញ​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ មានការ​ទទួលខុសត្រូវ​ខ្ពស់​

ដោយ Pothe Thun
13/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មន្ត្រី​អ្នកជំនាញការ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​​អ្នកជំនាញ ដែល​កំពុង​អនុវត្ត​គម្រោង​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​នានា នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​។​

​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន នៅក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ របស់​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប លោកជំទាវ​ភឿង ស​កុ​ណា បាន​លើកឡើងថា បន្ទាប់ពី​បានបញ្ចប់​ការចុះពិនិត្យ​នៅតាម​បណ្តា​ការដ្ឋាន​ចំនួន​២០ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អ្នកជំនាញ​របស់​អាយ​ស៊ី​ស៊ី អង្គរ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ អ្នកជំនាញ​ដែល​កំពុង​អនុវត្ត​កិច្ចការ​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកជំទាវ​ភឿង ស​កុ​ណា ក៏បាន​បន្ត​ឲ្យ​ដឹងថា ក្រៅពី​ការកោតសរសើរ ក្រុម​អ្នកជំនាញការ​របស់​អា​យ​ស៊ី​ស៊ី អង្គរ ក៏បាន​ផ្តល់នូវ​អនុសាសន៍​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ការអនុវត្ត​គម្រោង​ទាំង​២០​នេះ ដែលមាន​ជាអាទិ៍​ដូចជា ប្រាសាទ​តា​នៃ ប្រាសាទតាព្រហ្ម ផ្លូវ​ចូល​តាម​ច្រក​ដៃ​ឆ្នាំង ជាដើម​៕
​ប៉ុន្តែ ក្នុងនោះ​អ្នកជំនាញ ICC Angkor ក៏​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ប្រាសាទបុរាណ​របស់​ខ្មែរ ដែល​កំណើន​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ជា​រាងរាល់ឆ្នាំ​​នៅតាម​តំបន់​ប្រាសាទបុរាណ​ខ្មែរ​នានា ក្រុម​អ្នកជំនាញការ​អាដហុក​(Adhoc) នៃ​អាយ​ស៊ី​ស៊ី​អង្គរ (ICC-Angkor) បាន​ព្រមាន​ថា វា​អាចមាន​ផល​មិនល្អ​ប៉ះពាល់​ប្រាសាទបុរាណ​ខ្មែរ​។ ជាមួយនឹង​ការព្រមាន​នេះ ក្រុម​អ្នកជំនាញ បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ផែនការ​លំហូរ​ភ្ញៀវ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​បញ្ហា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍​ឲ្យ​ដឹង នៅក្រោយ​ការបញ្ចប់​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ របស់​អាយ​ស៊ី​ស៊ី​អង្គរ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ថា ក្រុម​អ្នកជំនាញ​របស់​អាយ​ស៊ី​ស៊ី​អង្គរ មាន​ក្ដីកង្វល់​ពី​ផលប៉ះពាល់​នៃ​ប្រាសាទបុរាណ ដោយសារ​ការកើនឡើង​នៃ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ច្រើន ។ លោកជំទាវ​បាន​បន្ដថា ក្តីកង្វល់​នេះ ត្រូវបាន​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​អង្គរ បានផ្ដល់​អនុសាសន៍ ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ធ្វើការ​ជាមួយ​ក្រសួងទេសចរណ៍​រៀបចំ​នូវ​ផែនការមេ ដែល​ក្រសួងទេសចរណ៍​កំពុង​ធ្វើការ​រាល់ថ្ងៃ ដោយ​ធ្វើយ៉ាងណា ផ្លាស់ប្ដូរ​ទិន្ន័យ បញ្ហា​យុទ្ធសាស្ដ្រ រួមទាំង​ផែនការ​ទៅ​ថ្ងៃមុខ​ជាដើម​។ ស្ថាប័ន​ទាំងពីរ​នេះ ត្រូវ​ប្រមូល​ទិន្ន័យ​ទាំង​អ្នកទេសចរ​ជាតិ ទាំង​អន្ដរជាតិ ទាំង​ប្រភេទ​ទេសចរ​ជា​ក្រុម អ្នកទេសចរ​ជា​គ្រួសារ អ្នកទេសចរ​ផ្ទាល់ រួចហើយ​សិក្សា​ពី​សកម្មភាព ពី​ការ​ទស្សនា​របស់​ពួកគាត់​នៅតាម​ប្រាសាទ​និ​មួយៗ ដើម្បី​ងាយស្រួល​បែងចែក​ផ្លូវ​ទ​ស្សនា ។​

​លោកជំទាវ ភឿង ស​កុ​ណា ក៏បាន​លើកឡើង​ផងដែរ គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ ក៏បានផ្ដល់​អនុសាសន៍​ស្ថាប័ន​ជាតិ​ទាំងនេះ​ពី​ផ្លាស់ប្ដូរ​តូប​លក់ដូរ​អាជីវករ​នៅ​ប្រាសាទ​ព្រះ​ភិ​ធូរ ដោយសារ​នៅ​តំបន់​នោះ​មាន​គម្រោង​ធ្វើ​ផ្លូវ​ថ្មី​៕

​អត្ថបទ និង​រូបភាព​៖ លោក ជា ស្រស់​
​

Tags: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈគណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ជួសជុល​ប្រាសាទបុរាណតំបន់​ឧទ្យាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប លើកឡើង​ពីប្រធានបទ​ថ្មី​មួយទៀត

ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប លើកឡើង​ពីប្រធានបទ​ថ្មី​មួយទៀត

ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅ​សង្កាត់​ស្លក្រាម ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​ខេត្តសៀមរាប​

ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅ​សង្កាត់​ស្លក្រាម ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​ខេត្តសៀមរាប​

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.