Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុមការងារ​រ​បស់​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន​

ដោយ Pothe Thun
12/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន ដឹកនាំ​ដោយ​លោក Yogo Kanda ប្រធាន​ក្រុមហ៊ុន ប្រចាំ​នៅ​កម្ពុជា រួម​នឹង​ស​ការី ចូលជួប​សម្តែង​ការគួរសម និង ពិភាក្សា​ការងារ អំពី​តម្រូវ​ការចាំបាច់ ក៏ដូចជា​កង្វះខាត​ណា មួយ​របស់​រដ្ឋបាលខេត្ត​សៀមរាប ក្នុង​កិច្ចអភិវឌ្ឍន៍ ខេត្ត​ទេសចរណ៍​ឲ្យ​មាន​ភាព​រីកចម្រើន​បន្ថែ​ម​ទៀត ។​

​មានប្រសាសន៍​នោះដែរ​លោក Yogo Kanda បានធ្វើការ​បញ្ជាក់​អំពី​គោលបំណង របស់​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន មកកាន់​រដ្ឋបាលខេត្ត​សៀមរាប ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បាន​ចូលរួម ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​ខេត្តសៀមរាប ទៅ លើគ​ម្រោម​ណាមួយ ដែល​ខេត្ត​ត្រូវការ​ចាំបាច់ ព្រមទាំង​បានធ្វើការ​បង្ហាញ​អំពី​ផលិតផល​របស់​ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុន មាន​ភាពល្បីល្បាញ​នៅលើ​សកលលោក ក្នុងការ​បម្រើ​នូវ​តម្រូវការ​របស់​អតិថិជន ពាក់ព័ន្ធ​ទៅលើ​រថយន្ត ជណ្តើរយន្ត និង វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង ផ្នែក​អភិវឌ្ឍន៍​ផ្សេងៗ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ។

​លោក Yogo Kanda បន្តថា ការ​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ ក្នុង​គោលបំណង​សិក្សា ស្វែងយល់ អំពី​តម្រូវ​ការចាំបាច់ ក៏ ដូច​កង្វះខាត​ណាមួយ​របស់​រដ្ឋបាលខេត្ត​សៀមរាប ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ត ហើយក៏​ជាការ​បង្កើត​នូវ​ភាព​ស្និត​ស្នាល​រវាង​វិស័យ​ឯកជន និង​រដ្ឋ​ទៀតផង ។ ម្យ៉ាងទៀត​ក៏​ដើម្បី​ឲ្យ​ទីក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប ក្លាយជា​ក្រុង​វៃឆ្លាត ប្រកបដោយ សន្តិសុខ សុវត្ថិភាព តាមរយៈ​ការរៀបចំ​គម្រោង ក្នុងការ​ភ្លើង​ចរាចរណ៍ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង ការ កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​លោក​បន្តទៀតថា ក្នុងនោះដែរ​លោក​ក៏មាន​ចំណាប់អារម្មណ៍​ក្នុង​វិស័យ​កសិកម្ម ដោយ​ក្រុមហ៊ុន​លោក ជា​អ្នក​ផលិត​គ្រឿងយន្ត​កសិកម្ម ព្រមទាំង​ការគ្រប់គ្រង​កាកសំណល់ (​សម្រាម ) និង ទឹក​កង្វក់​នៅក្នុង​ក្រុង រួមទាំង​ការ គ្រប់គ្រង​រថយន្ត​ពន្លត់​អគ្គិភ័យ ។ ជាពិសេស ចំពោះ​គម្រោង ក្នុងការ​ពង្រីក​ក្រុង​ថ្មី គឺ​ទាមទា​ដល់​ការសិក្សា​ស្វែងយល់ និង កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជាមួយ​រដ្ឋាភិបាល​ជប៉ុន ក៏​ដូច​ក្រុមហ៊ុន ដើម្បី​អភិវឌ្ឍន៍​ខេត្ត ។​

​មានប្រសាសន៍​នោះដែរ​ឯកឧត្តម ទៀ សីហា ក៏បាន​ជម្រាប​ដល់​ក្រុមហ៊ុន អំពី​តម្រូវការ និង កង្វះខាត​របស់​ខេត្ត គឺ មាន​ច្រើន​លើ​គ្រប់​វិស័យ តែ​កត្តា​សំខាន់​នោះ គឺ ធនធានមនុស្ស បច្ចេកទេស សម្ភារៈ​បរិក្ខា​ជាដើម ។ ហើយ​ឯកឧត្តម​ក៏បាន​គូស បញ្ជាក់ថា ខេត្តសៀមរាប​ជា​គោលដៅ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត តែ​ចំពោះ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​មិនទាន់បាន​បំពេញ​នូវ​តម្រូវការ​ភ្ញៀវ​នៅឡើយ ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ និង រមនីយ ដ្ឋា​ន​ធម្មជាតិ ។ ជា​ពិស​ស​គម្រោង​របស់​ខេត្ត ក្នុងការ​ពង្រីក​រមនី​យ​ដ្ឋា​ន​ទេសចរណ៍ គឺ​នៅ រមនីយដ្ឋាន​ធ្ម​ជាតិ​ភ្នំ​គូលែន និង បឹង​ទន្លេសាប រួមទាំង​ធ្វើការ​ពង្រីក​ក្រុង​រណប នៅតាម​បណ្តា​ស្រុក​មួយចំនួន​ទៀតផង ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្តថា ចំពោះ​ការគ្រប់គ្រង​កាកសំណល់ (​សម្រាម​) ដោយមាន​ក្រុមហ៊ុន​ប្រមូល​សម្រាម​ក្នុង​ក្រុង តែ​ខេត្ត​ខ្វះខាត​នូវ​ក្រុមហ៊ុន​កែច្នៃ​សម្រាម ដោយ​ពុំទាន់​មាន​ក្រុមហ៊ុន​ណា​ធ្វើជា​ដៃគូ​នៅឡើយ ។ ម្យ៉ាងទៀត​ខេត្ត ក៏​ពុំទាន់​មាន​រថយន្ត​បោសសម្អាត​នៅតាម​ដងផ្លូវ​នៅឡើយ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​នៅឡើយ ។ ចំពោះ​វិស័យ កសិកម្ម ខេត្ត​ក៏​ទាមទា​នូវ​តម្រូវការ​ចាំបាច់​ទាំង​សម្ភារៈ និង ការបណ្តុះបណ្តាល​បច្ចេក​ទេស ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន លើក​ផងដែរ ពី​ការគ្រប់គ្រង គ្រឿង​បំពាក់រ​យន្ត​ពន្លត់​អគ្គិភ័យ​របស់​ខេត្ត គឺ​ទទួលបាន​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដែល​បាន ផ្តល់ជូន ក្នុងនោះ​ក៏មាន​ប្រទេស​ជប៉ុន​ផងដែរ ។ ម្យ៉ាងទៀត​ដោយ​ស្ថានភាព​ផ្លូវ នៅក្នុង​ក្រុងមាន​សភាព​តូចចង្អៀត ដែល បង្ក​នូវ​ផល​លំបាក់ ក្នុងពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​ទៀតផង ។

​ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន លើក​នូវ សំណូមពរ​មួយចំនួន ដល់​ក្រុមហ៊ុន​មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន ដើម្បី​ជា​ដៃគូរ​ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្តសៀមរាប ឲ្យ ក្លាយជា​ក្រុង​វៃឆ្លាត មាន​សោ​ភណ្ឌ​ភាពស្រស់ស្អាត​នៅក្នុង​តំបន់​ទាំងមូល​ផងដែរ ៕

  

​អត្ថបទ និង​រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ​ក្រុមហ៊ុន មី​តស៊ូ​បី​ស៊ី ខ​ប​ភើ​រ៉េ​ស្សី​ន​ពិភាក្សា​ការងារអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ពេស្យាចារ​លើ​កុមារ

ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ពាក់ព័ន្ធ​ករណី​ពេស្យាចារ​លើ​កុមារ

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តល់​គំនិត​ផ្តួចផ្តើម​នូវ​ចំណុច​អាទិភាព​ចំនួន​៧សម្រាប់​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

បទ​បង្ហាញ​ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា​-​ថៃ ក្នុង​ទសវត្ស​ខាងមុខ !

បទ​បង្ហាញ​ស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា​-​ថៃ ក្នុង​ទសវត្ស​ខាងមុខ !

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.