អាមេរិកគ្មានប្រតិកម្ម ទោះជប៉ុនតវ៉ាយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីល របស់កូរ៉េខាងជើង
របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ប្រទេសជប៉ុន បានធ្វើការតវ៉ាយ៉ាងខ្លាំង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរបស់ខ្លួន នៅពេលដែលខ្លួនមើលឃើញថា វាជាការរំលោភលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានចុះផ្សាយថា ទីក្រុងតូក្យូបានធ្វើការតវ៉ា ទៅកាន់ប្រទេសកូរ៉េខាងជើង តាមរយៈបណ្តាញការទូតមួយនៅក្នុងទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងករណីនេះ កាលពីសប្តាហ៍មុន។ សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២ ...