អភិបាលរងខេត្តសៀមរាប បង្ហាញថា ការផ្គត់ផ្គង់ទឹកស្អាត និង ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផែនការយុទ្ធសាស្ត្រជាតិដ៏មានសារៈសំខាន់ ដែលមិនអាចខ្វះបាន
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដោយមើលឃើញច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានប្រមើលមើលនូវយុទ្ធសាស្ត្រគន្លឹះនានា វិភាគអំពីលទ្ធភាពនៃធនធាន ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ ហើយតាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅសម្រេចឲ្យបាននូវទស្សនវិស័យ នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ...