Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរង​ខេត្តសៀមរាប បង្ហាញថា ការផ្គត់ផ្គង់​ទឹកស្អាត និង ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ គឺជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ដ៏​មាន​សារៈសំខាន់ ដែល​មិន​អាច​ខ្វះ​បាន

ដោយ Pothe Thun
25/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ដោយ​មើលឃើញ​ច្បាស់​ពី​ផលប៉ះពាល់​អវិជ្ជមាន នៃ​កង្វះខាត​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​ល្អ​នៅ​ជនបទ​សម្រាប់​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងអស់ បាន​ប្រមើលមើល​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​នានា វិភាគ​អំពី​លទ្ធភាព​នៃ​ធនធាន ក្នុង​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​នេះ ហើយ​តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​សម្រេច​ឲ្យបាន​នូវ​ទស្សនវិស័យ នៅ​ឆ្នាំ ២០២៥ ប្រជាជន​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន ដែលមាន អនាម័យ​ប្រកប​ដោយ​និរន្តរភាព ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀត​ថា តាមរយៈ​ការអង្កេត​ជារួម ពី​ស្ថានភាព​ទឹកស្អាត និង អនាម័យ​ក្នុង​ខេត្តសៀមរាប បាន​បង្ហាញ​ពី​ភាពប្រែប្រួល​គួរឲ្យកត់សំគាល់ ជាពិសេស​នៅ​តំបន់​ជនបទ ពោល​គឺ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពី​ការធ្វើ​អនាម័យ ការលាង​ដៃ​នឹង​សាប៊ូ ការផឹក​ទឹកស្អាត ក៏ដូចជា​សារៈសំខាន់​នៃ​ការប្រើប្រាស់​បង្គន់​អនាម័យ​ជាដើម ហើយ​ចំពោះ​ស្ថានភាព​ទឹកស្អាត និង អនាម័យ​នៅតាម​សាលាបឋមសិក្សា ក៏ដូចជា​អនុវិទ្យាល័យ ក៏​មាន​ភាពប្រែប្រួល​យ៉ាងខ្លាំង​ផងដែរ ពោល​គឺ​សិស្សានុសិស្ស​ភាគច្រើន មាន​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​អនាម័យ ព្រមទាំង​អនុវត្តន៍​បាន​យ៉ាង​ល្អ​នូវ ការ​ផឹកទឹក ស្អាត ការប្រើប្រាស់​បង្គន់ ក៏​ដូចជា​ការធ្វើ​អនាម័យ​នៅតាម​ថ្នាក់ និង​សាលារៀន ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​យ៉ាង​នេះ ក្នុងឱកាស​អញ្ផើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​រៀបចំ​ផែនការ​សកម្មភាព​ខេត្ត​ស្តីពី ការផ្គត់ផ្គង់​ទឹកស្អាត និង ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ ជំហាន​ទី​២ (២០១៩-២០២៣) ដែល​បាន​រៀបចំ​ឡើង​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ខេង ញ៉ុល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បានបង្ហាញ​ថា ការអនុវត្ត​ផែនការ​សកម្មភាព​ខេត្ត ស្តីពី ការផ្គត់ផ្គង់​ទឹក និង ការលើកកម្ពស់​អនាម័យ​ជនបទ ជំហាន​ទី​១ ឆ្នាំ ២០១៤-២០១៨ ទទួលបាន​លទ្ធផល​ជោគជ័យ​ភាគច្រើន ពោល​គឺ​ផ្នែកអនាម័យ គឺ​យើង​បាន​ធ្វើ​សម្រេច​ទៅតាម​ទិសដៅ​ដែល​បាន​គ្រោងទុក ដោយឡែក​ផ្នែក​ទឹកស្អាត​គឺ​នៅ​មិនទាន់​បាន​ឆ្លើយតប​ទាំងស្រុង ទៅនឹង​ទិសដៅ​ដែល​បាន​កំណត់ ដោយ​ឃើញ​ថា បញ្ហា​ប្រឈម​នានា គឺ​ពិតជា​បាន​កើតមាន​ក្នុង​កំឡុងពេល​អនុវត្ត​ន៍​គម្រោង ដែល​ទាំងនេះ​ទាមទារ​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវតែ​ខិតខំ​រួម​គ្នា​ស្វែងរក​វិធីសាស្ត្រ ដំណោះស្រាយ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​បញ្ហា ប្រឈម​ទាំងនេះ​កុំឲ្យ​កើតមាន​ក្នុង​ការអនុវត្ត ផែនការ​សកម្មភាព​ខេត្ត ជំហាន​ទី​២ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ទឹកស្អាត​

Tags: ការផ្គត់ផ្គង់​ទឹកស្អាតការលើកកម្ពស់​អនាម័យ​នៅ​ជនបទព័ត៌មានខេត្តសៀមរាប​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាបអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុង​រយៈពេល​២៥​ឆ្នាំ កម្ពុជា​កម្ទេច គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​២​លាន​៧​សែន​គ្រាប់​

ក្នុង​រយៈពេល​២៥​ឆ្នាំ កម្ពុជា​កម្ទេច គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​២​លាន​៧​សែន​គ្រាប់​

មនុស្ស​ចំនួន​៣​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូនទៅ​តុលាការខេត្ត នៅថ្ងៃនេះ​

មនុស្ស​ចំនួន​៣​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូនទៅ​តុលាការខេត្ត នៅថ្ងៃនេះ​

ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ ក្នុង​ក្រុង​សៀមរាប ប្រារព្ធ​ពិធី​ដង្ហែ​ប្រទីប និង​បណ្តែតកន្ទោង នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ ក្នុង​ក្រុង​សៀមរាប ប្រារព្ធ​ពិធី​ដង្ហែ​ប្រទីប និង​បណ្តែតកន្ទោង នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.