Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អារញ្ញ​សាគរ ក្នុង​ក្រុង​សៀមរាប ប្រារព្ធ​ពិធី​ដង្ហែ​ប្រទីប និង​បណ្តែតកន្ទោង នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​

ដោយ Pothe Thun
26/10/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
111
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប មាន​ថេរ​ដីកា​ថា ពិធីបុណ្យ​ចេញ​ព្រះវស្សា​នេះ ជា​ពិធីបុណ្យ​តាម​កាល​ក្រោយពី​គង់​ចាំ​វស្សា​អស់​រយៈពេល​បី​ខែ លុះ​ផុតកំណត់​ចាំ​វស្សា​៣​ខែ​ហើយ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​ខែ អ​ស្សុជ ភិក្ខុសង្ឃ​ត្រូវធ្វើ​កិច្ច​ចេញ​វស្សា​របស់​ខ្លួន​វិញ​ដែល​ហៅថា បុណ្យ​ចេញ​វស្សា ឬ បុណ្យ​បវ​រណា ខណៈ​ភិក្ខុ​មួយអង្គៗ ត្រូវ​ប្រកាស​ខ្លួន​ដាក់​កាយ​ឱ្យ​សង្ឃ ឬ​បុគ្គល​គ្នាឯង ធ្វើ​ការរិះគន់ ក្រែង​មាន​ប្រព្រឹត្ត​ខុសឆ្គង ឬ​លើស​បញ្ញត្តិ​ណាមួយ ក្នុងការ​ចាំ​វស្សា​៣​ខែ​កន្លងមក​នោះ ទោះ​ដោយ​ការ​ឃើញ​ក្តី ការ​ស្តាប់​ឮ​ក្តី និង​ការ​រង្គៀ​សក្តី ក៏​សូមឱ្យ​លើកឡើង និង​បង្ហាញ​នូវ​ភ័ស្តុតាង​ច្បាស់លាស់ ដើម្បី​ភិក្ខុ​ប្រព្រឹត្ត​ខុស​ធ្វើ​ការកែប្រែ​ឱ្យ​ប្រសើរ​ឡើង​វិញ​។​

​ព្រះ​តេជគុណ ហ៊ាក់ គឹម​ហ៊ត់ មាន​ថេរ​ដីកា​ទៀតថា ពិធីបុណ្យ​ចេញ​ព្រះវស្សា​នេះ ជា​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ឋ​សាសនា​មួយ ក្នុងចំណោម​ពិធីបុណ្យ​ព្រះពុទ្ឋសាសនា​ជា​ច្រើន​ទៀត ហើយ​ត្រូវបាន​ប្រជា​ពុទ្ឋបរិស័ទ​ចំណុះជើង​វត្តនេះ គោរព​ស្រឡាញ់ ជឿជាក់​លើ​ព្រះពុទ្ឋសាសនា និង​ដើរ​តាម​លំ​អាន​ប្រពៃណី​ទំនៀម​ទំលាប់​ដែល​មាន​តាំងពី​ដូន​ត​មក​ដល់​សព្វថ្ងៃ លើកលែងតែ​សម័យកាល​របប​ខ្មែរក្រហម ខណៈ​ដែល​នៅ​រាត្រី​១​រោច ខែ​អស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​នេះ ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត​អារញ្ញ​សាគរ និង​ប្រជា​ពុទ្ឋបរិស័ទ​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​រៀបចំ​ពិធី​ដង្ហែ​ប្រទីប បណ្តែត​កន្ទោង អុជ​កាំ​ជ្រួញ រួម​ជាមួយ​ដូរ​តន្ត្រី​ប្រពៃណីជាតិ នាំគ្នា​ពពាក់ពពូន​ដង្ហែ​អង្គ​ប្រទីប​ជ្វាលា ឆ្ពោះទៅ​កាន់​ប៉ែក​ខាងក្រោម ដើម្បី​នាំយក​ប្រទីប ផ្កា​ភ្ញីទៀន​ធូប​បណ្តែត​ពី​កន្ទុយ​ស្ទឹង​សៀមរាប ។​

​លោក​អ៊ំ​ប្រុស​ឈ្មោះ ស៊ុ ស៊ិម អាយុ​៧៣​ឆ្នាំ ជា​ចាស់ព្រឹទ្ធាចារ្យ​នៅ​ភូមិ​វត្ត​អា​រញ្ញា ក្នុង​សង្កាត់​សៀមរាប បាន​មានប្រសាសន៍ថា តាំង​ពី​តូច​ដឹងក្ដី​មក ឃើញ​ចាស់ៗ​គាត់​តែងតែ​នាំគ្នា​ធ្វើ​ប្រទីប​យក​ទៅ​បណ្តែត​នៅ​ឯ​ចុង​ខាងក្រោម​ស្ទឹង​សៀមរាប ហើយ​មួយ​ឆ្នាំ​ម្តង​នៅ​ថ្ងៃ​ចេញ​វស្សា ចាស់ទុំ​ក្បែរ​វត្ត​នេះ នាំគ្នា​ធ្វើ​ពិធី​នេះ គឺ​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​យើង​បាន​ប្រើប្រាស់​ទឹក​ដី​អស់​រយៈពេល​មួយឆ្នាំ និង​ដើម្បី​បង្ហាញ​ដល់​ក្មេងៗ​ស្រករ​ក្រោយ ឱ្យបាន​ដឹង​បាន​យល់​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដែល​បុព្វបុរស​របស់​ខ្មែរ​បាន​បន្សល់​ទុក​មក ហើយ​នាំគ្នា​គោរព ថែរក្សា​កុំឱ្យ​បាត់បង់ និង​ទុកជា​កេរ្តិ៍ដំណែល​ត​កូនចៅ​គ្រប់ៗ​ជំនាន់​ទៅ​ថ្ងៃ​ក្រោយ​របស់​យើង ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ប្រទីប​

Tags: ​ចេញ​ព្រះវស្សា​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ឋ​សាសនាមាន​ខេត្តសៀមរាប​វត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាធារណរដ្ឋ​កូរ៉េ ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​នៅ​កម្ពុជា ក្រោម​ជំនួយ​ឥត​សំណង​ជិត​៩​លាន​ដុល្លារ ខណៈ​មន្ត្រី​កម្ពុជា​អះអាងថា ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទទួល​មើល​ការខុសត្រូវ​លើ​គម្រោង និង បន្ត​ភាពជា​ម្ចាស់​នៃ​សហគមន៍

សាធារណរដ្ឋ​កូរ៉េ ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​នៅ​កម្ពុជា ក្រោម​ជំនួយ​ឥត​សំណង​ជិត​៩​លាន​ដុល្លារ ខណៈ​មន្ត្រី​កម្ពុជា​អះអាងថា ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទទួល​មើល​ការខុសត្រូវ​លើ​គម្រោង និង បន្ត​ភាពជា​ម្ចាស់​នៃ​សហគមន៍

រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.