Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

ដោយ Pothe Thun
29/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ លោក លី ជី​ជា អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅពេល​ខាងមុខ​នេះ រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២ គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប សម្រាប់​កិច្ចការ​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង​សៀមរាប​ផង និង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន ប្រកប​ដោយ​ផាសុកភាព​ខ្ពស់​ផង ។​

​លោក លី ជី​ជា បានឲ្យដឹង​ទៀតរ​ថា សៀមរាប ជា​ខេត្ត​ដែល​មាន​សក្តានុពល​ដ៏​សំខាន់​លើ​វិស័យ​ទេសចរណ៍ សម្បូរ​ទៅ ដោយ​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ ជា​ខេត្ត​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ បាន​ក្លាយជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក ព្រមទាំង​ទទួលបាន​ការចាប់អារម្មណ៍​ដ៏​លើសលុប​ពី​អ្នកធ្វើដំណើរ និង ទេសចរ​អន្តរជាតិ​រាប់លាន​នាក់ នៅលើ​គេហទំព័រ​របស់​ទី​ភ្នាក់ ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ក្នុងចំណោម​សំណង់​បុរាណ​ទាំង​២៥ ដែល​នេះ​ជា​ការបញ្ជាក់​ថា ពិភពលោក​នៅ​តែ​សាទរ​ចំពោះ​សំណង់​អច្ឆរិយ​របស់​ខ្មែរ និង ជា​ក្រុង​ប្រវត្តិសាស្ត្រ ដែល​បាន​ទទួល​ជ័យលាភី ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០១៨.២០២០ ។​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍ថា ក្នុងនាម អាជ្ញាធរ​ខេត្ត​សៀមរាប សូម​ថ្លែង​នូវ​អំណរគុណ ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​ខិតខំ​ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ក្រុង និង លើកកម្ពស់​ផា​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ហើយ​តាមរយៈ​នៃ​ការផ្តល់​នូវ​រថយន្ត​បោសសម្អាត​តាម​ដងផ្លូវ និង លាង​សម្អាត​ផ្លូវ​ក្នុង​ក្រុង​នេះ គឺជា​ការចូលរួម​កាត់​បន្ថយ​នូវ​ការប្រើប្រាស់​កម្លាំង​ពលកម្ម ព្រមទាំង​ធ្វើឲ្យ​ដងផ្លូ​វនានា​ក្នុងក្រុង គ្មាន​ធូលី​ដី​ហុយ​៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត : លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​បរិស្ថាន​

Tags: បរិស្ថានព័ត៌មានខេត្តសៀមរាបរដ្ឋាភិបាល​ចិនរថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​គម្រប់​៧​ថ្ងៃ ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណខ័ន្ត សព ឧត្តមសេនីយឯក ជា ម៉ន​

សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​គម្រប់​៧​ថ្ងៃ ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណខ័ន្ត សព ឧត្តមសេនីយឯក ជា ម៉ន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.