Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

ដោយ Pothe Thun
29/10/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សង្ឃឹក​ជ្វាលា ជា​គ្រឿង​រណ្ដាប់​មួយ​ប្រភេទ មាន​ជើង​៤ , មាន​ដង​២ , មាន​រនាប , មាន​ជញ្ជាំង​តឿ​ជា​របាំង សម្រាប់​ដាក់ គ្រឿង​បរិក្ខារ​ច្រើន​មុខ បម្រុង​នឹង ​ប្រគេន​ភិក្ខុសង្ឃ ឬ​ប្រគេន​ភិក្ខុ​តែ​មួយ​រូប​ក៏បាន និង សម្រាប់​ដាក់​គ្រឿង​សំណែន​បណ្តែត​តាម​ខ្សែទឹក ឬ​សែង​ទៅ​ដាក់​លើ​គោក ដើម្បី​ឧទ្ទិស​ដល់​ព្រះ​គង្គា ព្រះធរណី និង​ទេវតា អា​រុក្ខ​អារក្សអ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ព្រៃព្រឹក្សា ដែល​ថែរក្សា​ស្ថិតនៅ​តាម​ព្រៃ​ភ្នំ​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ ។​

​ពិធី​ដង្ហែ​សង្ឃឹក​ជ្វាលា​នេះ ត្រូវបាន​ប្រជា​ពុទ្ឋបរិស័ទ​នៅ​ប៉ែក​ក្បែរ​តំបន់​ទន្លេសាប​នៃ​ខេត្តសៀមរាប ជាពិសេស​ក្នុង​សង្កាត់​សៀមរាប​និង​សង្កាត់​ចុង​ឃ្នៀស រួម ​ជាមួយ​ព្រះសង្ឃ តែងតែ​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ពិធី​ដង្ហែ​ជា​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ក្រោយ​ពេល​ចេញ​វស្សា​ពីរ​បី​ថ្ងៃ​មក ។​

​ជាក់ស្ដែង​នៅក្នុង​ឆ្នាំនេះ ក្រោយ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​កាលពី​ពេល​ថ្មីៗ​នេះ ព្រះ​តេជគុណ​អក​ទ្ឋ​មោ បញ្ញា​វិសុទ្ឋិ​រង្សី ម៉ៃ ភីរុណ គ្រូសូត្រស្តាំ​វត្ត​សុវណ្ណ​សាគរ​មានជ័យ ហៅ​វត្ត​កោះ​ខ្សាច់​ស្ថិត​ក្នុង​បឹង​ទន្លេសាប សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ខេតសៀមរាប និង​គណៈកម្មការ​អាចារ្យវត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ ក្នុង​មូលដ្ឋាន បាន​ដឹកនាំ​ព្រះសង្ឃ​និង​ប្រជា​ពុទ្ឋបរិស័​ទរៀប​ចំ​ដង្ហែ​សង្ឃឹក ប្រទីប​ជ្វាលា តាមផ្លូវ​ទឹក​ដោយ​កាណូត​តូច ​ធំ​ប្រមាណ​ជាង១០០គ្រឿង ចាប់ពី​ចំណុច​ភ្នំ​ក្រោម យក​ទៅ​បណ្តែត​នៅ​មុខ​វត្ត​កោះ​ខ្សាច់​ក្បែរ​ព្រៃរនាម​តំបន់​ទន្លេសាប មាន​រចនា តុបតែង​លំអ​ដោយ ​ភ្លើងពណ៌ អុជ​គោម បាញ់ កាំ​ជ្រួច បណ្តែត​កន្ទោង ដើម្បី​បវ​រណា សុំ​ខមាទោស​លា​កម្ម​ពារ​វេរា ដល់​ព្រះ​គង្គា នាង​គ​ង្ហី​ង​ព្រះធរណី ទេវតា អា​រុក្ខ​អារក្សអ្នកតា​ម្ចាស់ ​ទឹក​ម្ចាស់​ដី ព្រៃព្រឹក្សា ដែល​ថែរក្សា​ស្ថិតនៅ​តាម​ព្រៃ​ភ្នំ​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ ក្រែង​ការប្រព្រឹត្ត​ក្នុង​ឥរិយាបទ​ទាំង​៤ ដេក ដើរ ឈរ និង​អង្គុយ រួម​ទាំង ​ការនិយាយស្តី មាន​ប៉ះពាល់​មិន​ជាទី​ពេញចិត្ត​ដល់​អ្នក​ទាំងនោះ​និង​សុំ​មក​វិញ​នូវ​សេចក្តីសុខ​ចម្រើន សូមឱ្យ​ការប្រកប​របរ​រកស៊ី​គ្រប់​ប្រភេទ​របស់​ប្រជាពលរដ្ឋ ​ជួប​នូវ​ផល​ចំណេញ​និង​ការរស់នៅ​សុខក្សេមក្សាន្ត​ចៀសវាង​នូវ​រឿង​មិន​រីកចំរើន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 

​បើ​តាម​គណៈកម្មការ​បុណ្យ បាន​មានប្រសាសន៍ថា គាត់​ឃើញ​គេ​រៀបចំ​ពិធី​ដង្ហែ​នេះ​តាំងពី​នៅ​តូចៗ ឱ្យតែ​ដល់​ពេល​ចេញ​វស្សា​រួច គាត់​តែងតែ​ឃើញ​គេ​ហែរ ​សង្ឃឹក និង​បណ្តែតកន្ទោង ឱ្យ​ហូរ​ទៅតាម​ទឹក ទោះ​អស់ពី​ចាស់ទុំ​ជំនាន់​មុនៗ ក៏​យើង​ចេះតែធ្វើ​តៗ​រៀងមក ។​

​លោក ម៉ៃ មាន ជា​ប្រជា​ការពារ​នៅ​តំបន់​ចុង​ឃ្នៀស បានបញ្ជាក់​ថា លោក​ឃើញ​គេ​រៀប​ពិធី​នេះ​តាំង​ពី​មិន​ទាន់​ដឹងក្តី​ហើយ​ពិធី​នេះ ចាស់ៗ​នាំគ្នា​ធ្វើ​ឡើង ដើម្បី ​ដឹង​គុណ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​យើង​ប្រើប្រាស់​ទឹកដី​អស់​រយៈពេល​មួយ​ឆ្នាំ និង​ដើម្បី​បង្ហាញ​ដល់​ក្មេងៗ​ស្រករ​ក្រោយ ឱ្យបាន​ដឹង​បាន​យល់​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ដែល​បុព្វបុរស​របស់​ខ្មែរ​បានបន្សល់​ទុក​មក ហើយ​នាំគ្នា​គោរព និង​ថែរក្សា​កុំឱ្យ​សាបរលាប​និង​បាត់បង់ និង​ទុកជា​កេរ្តិ៍ដំណែល​ត​កូនចៅ​គ្រប់ៗ
​ជំនាន់​ទៅ​ថ្ងៃ​ក្រោយ​របស់​យើង​ឱ្យ​ពួគគាត់​បាន​ស្គាល់​ផង ។​

​ព្រះ​តេជគុណ​អក​ទ្ឋ​មោ បញ្ញា​វិសុទ្ឋិ​រង្សី ម៉ៃ ភីរុណ គ្រូសូត្រស្តាំ​វត្ត​សុវណ្ណ​សាគរ​មានជ័យ ហៅ​វត្ត​កោះ​ខ្សាច់ មាន​ថេរដិ​កាថា​៖​ព្រះសង្ឃ​និង​ប្រជា​ពុទ្ឋបរិស័ទ នាំ ​គ្នា​រៀបចំ​ពិធី​នេះ​ឡើង​គឺ​ធ្វើ​ទៅ​តាម​លំ​អាន​ចាស់ទុំ​នៅក្នុង​មូលដ្ឋាន​នេះ​បាន​បន្សល់​ទុក​មកជា​យូរយារ​ណាស់​មកហើយ ដែល​មាន​គោលបំណង​សំខាន់​បំផុត ​នៃ​ពិធី​នេះ គឺ​សុំ​ខមាទោស​ដល់​ព្រះ​គង្គារ​ដែល​ឱ្យ​យើង​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទ្រទ្រង់​ជីវិត​របស់​យើង​គ្រប់គ្នា ក្រែង​យើង​ធ្វើ​អំពើ​មិន​គប្បី​ណាមួយ​ដោយ ​ចេតនា​ក្តី អ​ចេតនា​ក្តី ទៅលើ​ព្រះ​គង្គារ ព្រះធរណី ហើយ​ព្រះសង្ឃ​ក៍​ធ្វើ​ពិធី​សូត្រ​ជ័យ​ន្តោ ចម្រើន​ព្រះ​ប​រិត ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ​ព្រៃព្រឹក្សា​ផង​ទាំងឡាយ​និង​ងាក​មក​ឱ្យ​ពរ​សព្វ​សាធុកា​ជ័យ​មង្គល​ដល់​ប្រជា​ពុទ្ឋបរិស័ទ​គ្រប់​រូប​ឱ្យ​ជួបតែ​សេចក្តីសុខ​ចំរើន ។​

​ព្រះអង្គ​មាន​ថេរ​ដិកា​ទៀតថា បាន​ជា​ចាស់ទុំ​កំណត់​យក​ការ ប្រារព្វ​ពិធី​ដង្ហែ ក្រោយពី​ថ្ងៃ​ចេញ​ព្រះវស្សា​បាន​ប៉ុន្មាន​ថ្ងៃ ព្រោះ​បើ​តាម​លំ​អាន​ចាស់ៗ គាត់​កំណត់
​ទុក​ពេលវេលា​ឱ្យ​វត្ត​ស្ថិត​នៅ​ទី​គោក ដែល​នៅ​ក្បែរ​គ្នា​ធ្វើ​មុន​ដើម្បី​សុំ​ការ​អភ័យទោស​ពី​ព្រះធរណី ដោយ​ការ​ដង្ហែរ​តាម​ផ្លូវគោក មក​ដល់​ចុង​ទឹក​ក៍​បណ្តែត​នូវ ​គ្រឿង​សក្ការៈបូជា​ជាទី​បញ្ចប់​កិច្ច​។​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​លើ​ផ្ទៃ​ទឹក សន្មត​ធ្វើ​បន្ត​ពី​ប្រជាពលរដ្ឋ​នៅ​លើ​គោក​។ វត្ត​ដែល​នៅ​ជិត​គ្នា​រវាង​វត្ត​នៅ​ទី ​គោក​និង​វត្ត​ស្ថិត​នៅ​ទី​ទឹក​គឺ​ស​ន្ម​ត់​និង​សហការ​គ្នា​យ៉ាង​ដូច្នេះ​ឯង ។​

​ព្រះ​សុ​មង្គល​សិលា​ចារ្យ អា​ភាករោ ជុំ គឹម​ឡេង ព្រះ​មេគណ​ខេត្តសៀមរាប មាន​ថេរដិ​កាថា ពិធី​ដង្ហែ​សង្ឃឹក ជ្វាលា​នេះ ជា​ពិធី​និយម​ធ្វើ​តៗ​គ្នា​ទៅ​តាម​ប្រពៃណី ​ទំនៀមទម្លាប់​នៃ​ប្រជាពលរដ្ឋ​នៅ​តំបន់​ណាមួយ មិន​ជា​ទូទៅ​ទេ ខណៈ​សព្វថ្ងៃ ប្រពៃណី​នេះ នៅ​ខេត្ត​សៀមរាប ស្ទើរតែ​បាត់បង់​អស់​ហើយ មាន​នៅ​តែ​វត្ត​តិចតួច ​ដែល​ផ្តួចផ្តើម​និង​ប្រារព្ឋ​នាំគ្នា​ធ្វើ ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​សង្ឃឹក​ជ្វាលា​

Tags: ​ប្រពៃណី​ទំនៀម​ទំលាប់​ព័ត៌មានខេត្តសៀមរាបពិធីដង្ហែ​សង្ឃឹក​ជ្វា​លាសង្កាត់​ចុង​ឃ្នៀសសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​គម្រប់​៧​ថ្ងៃ ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណខ័ន្ត សព ឧត្តមសេនីយឯក ជា ម៉ន​

សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​គម្រប់​៧​ថ្ងៃ ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណខ័ន្ត សព ឧត្តមសេនីយឯក ជា ម៉ន​

ប្រធាន​គណ​:​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បង្ហាញថា កម្ពុជា​កំពុងតែ​ក្លាយ​ជា​គោលដៅ​ថ្មី​មួយ គួរឲ្យ​ចាប់​អារម្មណ៍បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​

ប្រធាន​គណ​:​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បង្ហាញថា កម្ពុជា​កំពុងតែ​ក្លាយ​ជា​គោលដៅ​ថ្មី​មួយ គួរឲ្យ​ចាប់​អារម្មណ៍បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​

ទេសចរ​ចិន​នៅ​តែ​ឈរ​លេខ​រៀង​ទី​១ គិត​ត្រឹម​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨

ទេសចរ​ចិន​នៅ​តែ​ឈរ​លេខ​រៀង​ទី​១ គិត​ត្រឹម​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.