Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​គម្រប់​៧​ថ្ងៃ ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណខ័ន្ត សព ឧត្តមសេនីយឯក ជា ម៉ន​

ដោយ Pothe Thun
29/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រូប​ទៀត នៃ​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​គម្រប់​៧​ថ្ងៃ ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណខ័ន្ត​សព ឧត្តមសេនីយឯក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ក្នុង​ទឹកចិត្ត​សម្តែង​នូវ​ការសោកស្តាយ និង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​គ្រួសារ​នៃ​សព ។​

​សូមបញ្ជាក់​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២១​និង​១០​នាទី ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៦​ឆ្នាំ និង​បាន​តម្កល់​ទុក​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​នៃ​សព ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ហើយ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា បាន​ប្រព្រឹត្តទៅ​នៃ​ពិធី​រំកិល​សព ដង្ហែរ​ប្រទក្សិណ​ក្រុង​សៀមរាប និង​យក​ទៅ​តម្កល់​លើ​មេ​រុ ក្នុង​បរិវេណ​គេហដ្ឋាន​តម្កល់សព​វិញ និង​ប្រារព្ធ​ពិធី​បូជា​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ ភ្ជាប់​ដោយ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​៧​ថ្ងៃ ផងដែរ ។​

​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​នៃ​គ្រួសារ​សព បានបង្ហាញ​ថា ៖ វត្តមាន​របស់ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែល​អញ្ជើញ​មក​ពី​ក្រសួង​-​ស្ថាប័ន មន្ទីរ​-​អង្គភាព​នានា ក្រុមហ៊ុន សហគ្រាស វិស័យ​ឯកជន​នានា ញាតិមិត្ត​ជិត​ឆ្ងាយ ចូលរួម​ក្នុង​ពិធី​បុណ្យសព ចាប់តាំងពី​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​បញ្ជប់ គឺជា​កិត្តិយស និង​មហាកុសល មិន​អាច​កាត់ថ្លៃ​បាន ហើយក៏​ជា​ការដឹងគុណ​នូវ​គំរូ​វីរភាព​របស់​ឯកឧត្តម ជា ម៉ន ដែល​ស្ទើរ​មួយ​ជីវិត​របស់​ឯកឧត្តម បាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង ប្រជាជន​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​នៅក្នុង​លិខិត​ថ្លែងអំណរគុណ​នោះ​ផងដែរ ក៏​បាន​បង្ហាញ​នូវ​ការដឹងគុណ​ដ៏​ធំធេង​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​និង​បាន​ឧបត្ថម្ភ​ថវិកា សម្រាប់​ការរៀបចំ​ពិធី​បុណ្យ​សព​យ៉ាង​អធឹកអធម បញ្ចប់​តាម​ប្រពៃណី​សាសនា និង ពិធីការ​កងទ័ព ៕

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​គណ​:​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បង្ហាញថា កម្ពុជា​កំពុងតែ​ក្លាយ​ជា​គោលដៅ​ថ្មី​មួយ គួរឲ្យ​ចាប់​អារម្មណ៍បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​

ប្រធាន​គណ​:​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បង្ហាញថា កម្ពុជា​កំពុងតែ​ក្លាយ​ជា​គោលដៅ​ថ្មី​មួយ គួរឲ្យ​ចាប់​អារម្មណ៍បំផុត ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​

ទេសចរ​ចិន​នៅ​តែ​ឈរ​លេខ​រៀង​ទី​១ គិត​ត្រឹម​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨

ទេសចរ​ចិន​នៅ​តែ​ឈរ​លេខ​រៀង​ទី​១ គិត​ត្រឹម​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨

រាជរដ្ឋាភិបាល​កម្ពុជា សិក្សា​គម្រោង​ផែនការ​មេ ពង្រីក​តំបន់​ទេសចរណ៍ និង​ពន្យារពេល​ស្នាក់​នៅ​ភ្ញៀវទេសចរ នៅ​ខេត្ត​សៀមរាប​

រាជរដ្ឋាភិបាល​កម្ពុជា សិក្សា​គម្រោង​ផែនការ​មេ ពង្រីក​តំបន់​ទេសចរណ៍ និង​ពន្យារពេល​ស្នាក់​នៅ​ភ្ញៀវទេសចរ នៅ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.