Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រាជរដ្ឋាភិបាល​កម្ពុជា សិក្សា​គម្រោង​ផែនការ​មេ ពង្រីក​តំបន់​ទេសចរណ៍ និង​ពន្យារពេល​ស្នាក់​នៅ​ភ្ញៀវទេសចរ នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
31/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
70
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​ការអភិវឌ្ឍ និង​ពង្រីក​ផលិតផល​ទេសចរណ៍ ក្នុង​ខេត្ត​សៀមរាប សំដៅ​ពន្យារពេល នៃ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយ​ឈរ​លើ​គោលការណ៍ “​អភិរក្ស​ដើម្បី​អភិវឌ្ឍ ហើយ​ការអភិវឌ្ឍ ដើម្បី​ទ្រទ្រង់​ដល់​ការអភិរក្ស​”​។​

​បន្ទាប់​ពី រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត «​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការ​មេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​» គណៈកម្មការ​នេះ មាន​តួនាទី និង​ភារកិច្ច រៀបចំ​ផែនការ​មេ សម្រាប់​ការអភិវឌ្ឍន៍​ទេសចរណ៍ នៅក្នុង​ខេត្ត​សៀមរាប ដោយ​ផ្អែក​លើ​ប្លង់​មេ នៃ​ការប្រើប្រាស់​ដីធ្លី​របស់​ខេត្តសៀមរាប ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព មាន​របៀបរៀបរយ មាន​សណ្ដាប់ធ្នាប់​ល្អ ទាំង​ការអភិរក្ស និង​ការអភិវឌ្ឍន៍​ទីក្រុង​សៀមរាប​។

​រាល់​ការ​អនុញ្ញាត​ឲ្យមាន​ការរៀ​ប​ចំ​ព្រឹត្តិការណ៍​វប្បធម៌ សិល្បៈ​កំសាន្ដ​ធំៗ​នា​ពេលយប់ ទាំង​បុរាណ និង​ទំនើប ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ នៅ​តាម​ទីតាំង​ប្រាសាទ​មួយចំនួន គណៈកម្មការ​នេះ ក៏​មាន​តួនាទី​ពិនិត្យ សិក្សា លើ​ការគ្រប់គ្រង​ព្រឹត្តិការណ៍ រក្សា​ការពារ ចៀសវាង​ធ្វើឲ្យប៉ះពាល់​ដល់​ទីតាំង​ប្រាសាទ​។​​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង មានប្រសាសន៍ថា ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ទេសចរ​ណ៍ ក្នុង​ការធានា​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព ក្រសួង​បាន​ពង្រឹងគុណភាព​ឧស្សហ​កម្ម​ទេសចរណ៍ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធនាការ «​សេវា​មួយ ស្តង់ដា​មួយ​» ដែល​ជម្រុញ​ដល់​ចលនា​ប្រលងប្រណាំង​វិស័យ​ទេសចរណ៍ ផ្អែក​លើ​ស្តង់ដា​អាស៊ាន និង​ស្តង់ដា​កម្ពុជា ការគ្រប់គ្រង​វិស័យ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡា​ញ ការពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេ​សចណ៍​តាមរយៈ​យុទ្ធនាការ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​» និង​ការផ្សព្វផ្សាយ​ទេសចរណ៍​តាម​ប្រព័ន្ធ ឌីជីថល ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជាមួយគ្នា​នោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អនុប្រធាន​គណៈកម្មការ បានលើកឡើង​ពី​ភាពចាំបាច់​នៃ​ការ​បែង​ចែ​កា​តំបន់ (zoning) រវាង​តំបន់​បេតិកភណ្ឌ និង​កន្លែង​កម្សាន្ត ធ្វើយ៉ាងណា​កុំ​ឱ្យ​តំបន់​បេតិកភណ្ឌ​ក្លាយជា​ជនរងគ្រោះ នៃ​ស​ន្ទ​ស្សន៍​(​កើនឡើង​)​នៃ​ភ្ញៀវ​ទេសចរ ជាពិសេស​លោក​ជំទាវ​គាំទ្រ​ឱ្យមាន​ការរៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ប្រកបដោយ​និរន្តរភាព​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា របស់​គណៈកម្មការ​អន្តរក្រសួង បាន​ឯកភាព​ទៅលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖

– ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ក្រុង​សៀមរាប ត្រូវ​អភិវឌ្ឍន៍​ជា​ទីក្រុង​ទេសចរណ៍ ទីក្រុង​បេតិកភណ្ឌ និង​ជា​ទីក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន ដោយ​ត្រូវ​ធ្វើ​សមាហរណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និង​ស្ថាបត្យកម្ម ដើម្បី​ទ្រទ្រង់​នឹង​កំណើន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ស្រប​តាម​ទស្សនទាន «​អភិរក្ស​ដើម្បី​អភិវឌ្ឍ រីឯ​ការអភិវឌ្ឍ​ទ្រទ្រង់​ដល់​ការអភិរក្ស​»​។

– ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​៖ ត្រូវ​ធ្វើ​ការសិក្សា​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​អគ្គិសនី​ឲ្យបាន​គ្រប់គ្រាន់ និង​ត្រូវ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​សំណល់​រឹង និង​រាវ​អោយបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បរិស្ថាន​។ ព្រម​ជាមួយ​នេះ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ និង​មាន​របៀបរៀបរយ ដាក់​ភ្លើង​សញ្ញា​ចរាច​រណ៍​ឲ្យបាន​គ្រប់គ្រាន់ រៀបចំ​ដាក់​ភ្លើង​បំភ្លឺ​ទីក្រុង​សៀមរាប រៀបចំ​សោភ័ណភាព​តាម​ស្ទឹង​សៀមរាប ពង្រីក​ផ្លូវ​ក្នុង​ក្រុង ជា​ពិសេស​ផ្លូវ​សម្រាប់​ថ្មើរជើង និង​ផ្លូវ​សម្រាប់​ជិះ​កង់​។​

-​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​ជុំវិញ​ក្រុង​សៀមរាប និង​គាំទ្រ​យុទ្ធនាការ «​សៀមរាប​៖ ក្រៅ​ពី​ប្រាសាទ​» ជា​ពិសេស​តំបន់​ព្រែក​ទាល់ ចុង​ឃ្នាស បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​សហគមន៍​ទេសចរណ៍ តំបន់​ក​សិ​-​ទេសចរណ៍ ទេសចរណ៍​ជនបទ ផលិតផល​ទេសចរណ៍​កែច្នៃ​ផ្សេងៗ និង​ព្រឹត្តិការណ៍ ពិសេស​ទេសចរណ៍​កីឡា ដើម្បី​បង្កើន​ឧត្តមភាព​ប្រកួងប្រជែ​ង​នៃ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប និង​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​។

-​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ ដោយ​ត្រូវ​ពង្រឹង​គុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការបណ្តុះបណ្តាល​ផ្ទៃក្នុង និង​ជម្រុញ​ការអនុវត្ត​ស្តង់ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍​។
​

​ក្នុង​កិច្ចប្រជុំ​លើកដំបូង នា​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ របស់​គណៈកម្មការ​អន្តរក្រសួង នៅ​ខេត្ត​សៀមរាប​នេះ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជា​ប្រធាន​ក្រុម​គណៈកម្មការ​, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ជា​អនុប្រធាន​គណៈកម្មការ​, ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ជា​អនុប្រធាន​គណៈកម្មការ​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ទេសចរណ៍រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អភិរក្ស​ដើម្បី​អភិវឌ្ឍ រីឯ​ការអភិវឌ្ឍ​ទ្រទ្រង់​ដល់​ការអភិរក្សអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ​

វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ​

ផ្លូវថ្នល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ទាំងអស់ ចាប់ផ្ដើម​ពី​ចុងឆ្នាំ​២០១៨​នេះ​តទៅ​

ផ្លូវថ្នល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ទាំងអស់ ចាប់ផ្ដើម​ពី​ចុងឆ្នាំ​២០១៨​នេះ​តទៅ​

ទេសចរ​ចិន​នៅ​តែ​ឈរ​លេខ​រៀង​ទី​១ គិត​ត្រឹម​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨

ខេត្ត​សៀមរាប​ជា​គោលដៅ​ដ៏​ល្អ​បំផុត សម្រាប់​ស្រូបយក​ចំណូល​ពី​ទេសចរ​ចិន ក្នុង​ឆ្នាំ​២០២០

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.