Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ​

ដោយ Pothe Thun
31/10/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះ​តេជគុណ វិមុល​សំវ ភ​ទ្ទកោ នឿម វុទ្ធី ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត មាន​ទីតាំង​នៅ​លើ​ខ្នង​បារាយណ៍​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​មាន​សង្ឃដីកា​ថា នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី ដែល​ពិធី​ប្រណាំងទូក​នេះ គឺ​ធ្វើឡើង​ស្រប​ទៅតាម​ទំនៀមទម្លាប់ ប្រពៃណី​ដូនតា​ខ្មែរ​ដែល​និយម​ធ្វើ​តៗ​គ្នា​មក និង​ជា​សកម្មភាព​មួយ ចូលរួម​លើក​ស្ទួយ​អភិរក្ស​និង​ថែរក្សា​ប្រពៃណី​របស់​ដូនតា​ខ្មែរ​យើង ពិសេស​រំលឹក​នឹក​គុណ​ដល់​កងទ័ពជើងទឹក ដែល​បាន​ទទួល​ជោគជ័យ​លើ​ខ្មាំងសត្រូវ​ឈ្លានពាន​មក​លើ​ទឹកដី​ខ្មែរ​កាលពី​អតីតកាល និង​ក៏​ជា​សារ​បង្ហាញ ដល់​អ្នក​ទេសចរណ៍​ជាតិ អន្តរជាតិ​ឱ្យ​ចាប់ចិត្ត​ដិតអារម្មណ៍ ស្រប​ទៅតាម​ភូមិសាស្ត្រ​វត្ត​នេះ ទទួលបាន​សក្តានុពល​ទេសចរណ៍​ពី​ធម្មជាតិ និង​មរតក ។​

​ព្រះ​តេជគុណ មាន​សង្ឃដីកា​បញ្ជាក់ទៀតថា កម្មវិធី​ប្រណាំង​មាន​រយៈពេល​២​ថ្ងៃ ដោយ​មាន​ទូក​ចូលរួម​ចំនួន​១២​គូ ដែល​ទូក​នីមួយៗ មាន​ចំណុះ​៦​នាក់ ហើយ​ឆ្នាំ​នេះ គណៈកម្មការ​វត្ត នឹង​ជួយ​ឧបត្ថម្ភ​សម្លៀក​បំពាក់​ដល់​កីឡាករ​ចំណុះ​ទូក​ទាំង​២៤ ដែល​បាន​ចុះឈ្មោះ​ចូល​រួម​ប្រកួត ក្នុង​ទូក​មួយ​ថវិកា​១០០​ដុល្លារ ហើយ​ដោយឡែក​នៅ​មាន​ថវិកា និង​ពានរង្វាន់​សម្រាប់​លើកទឹកចិត្ត ចំពោះ​ទូក​លេខ​១​ដល់​លេខ​៣ ដូច​កាលពី​ឆ្នាំមុនៗ​ផងដែរ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជា​ពុទ្ឋបរិស័ទ និង​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូលរួម​លើក​ទឹកចិត្ត និង​គាំទ្រ​កម្មវិធី​នេះ​ឱ្យបាន​ច្រើន​កុះករ និង​សូម​អ្នកចូលរួម​ទស្សនា​ទាំងអស់​ជួយ​រក្សា​បរិស្ថាន​អនាម័យ ចៀសវាង​នូវ​អំពើ​អបាយមុខ​ទាំងឡាយណា ដែល​សង្គម​មិន​ទទួលស្គាល់ ព្រមទាំង​ចូលរួម​សហការ​ការពា​រ​សន្តិសុខ​សណ្តាប់ធ្នាប់​ទាំងអស់​គ្នា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ វត្ត​បារាយណ៍​មហា​នទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ព្រះគ្រូ​ចៅអធិការ ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យ ដោយ​មាន​ការគាំទ្រ ចូលរួម​ពី​ប្រជា​ពុទ្ឋបរិស័ទ អាជ្ញាធរ​មូលដ្ឋាន ប្រជា​ការពារ​ក្នុង​សង្កាត់ នគរបាល​ប៉ុស្តិ៍ អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​ផងដែរ បាន​រៀបចំ​កម្មវិធី​ប្រណាំងទូក​មួង​លក្ខណៈ​ប្រពៃណី ស្រប​ជាមួយ​កម្មវិធី​បុណ្យ​ផ្សេងៗ ក្រោម​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​សប្បុរជន​ជា​ពាណិជ្ជករ អាជីវករ និង​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ជាច្រើន​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្​

Tags: ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណីព័ត៌មានខេត្តសៀមរាបវត្ត​ស្វាយ​រមៀត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវថ្នល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ទាំងអស់ ចាប់ផ្ដើម​ពី​ចុងឆ្នាំ​២០១៨​នេះ​តទៅ​

ផ្លូវថ្នល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ទាំងអស់ ចាប់ផ្ដើម​ពី​ចុងឆ្នាំ​២០១៨​នេះ​តទៅ​

ទេសចរ​ចិន​នៅ​តែ​ឈរ​លេខ​រៀង​ទី​១ គិត​ត្រឹម​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨

ខេត្ត​សៀមរាប​ជា​គោលដៅ​ដ៏​ល្អ​បំផុត សម្រាប់​ស្រូបយក​ចំណូល​ពី​ទេសចរ​ចិន ក្នុង​ឆ្នាំ​២០២០

ម្សិលមិញ​នេះ​ក្រុមគ្រូពេទ្យ​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្នុង​ក្រុង​សៀមរាប​ឥតគិតថ្លៃ​

ម្សិលមិញ​នេះ​ក្រុមគ្រូពេទ្យ​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្នុង​ក្រុង​សៀមរាប​ឥតគិតថ្លៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.