Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្ត​សៀមរាប​ជា​គោលដៅ​ដ៏​ល្អ​បំផុត សម្រាប់​ស្រូបយក​ចំណូល​ពី​ទេសចរ​ចិន ក្នុង​ឆ្នាំ​២០២០

ដោយ Pothe Thun
31/10/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួង​ទេសចរណ៍ បង្ហាញ​ការយកចិត្តទុកដាក់ ដើម្បី​ប្រគួតប្រជែង​ទាក់ទាញ​ភ្ញៀវទេសច​រចិន ដែល​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក !

បច្ចុប្បន្នេះ ទីផ្សារ​ទេសចរណ៍​ចិន​កំពុង​តែ​កើនឡើង ដោយសារ​តែ​ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក ។ ប្រជាពលរដ្ឋ​ចិន​មាន​ចំនួន ១ ៣០០​លាន​នាក់ ក្នុង​នេះ​ប្រជាជន​ចិន​ដែល​មាន​លទ្ធភាព​ដើរ​ទស្សនាចរ​ក្រៅ​ប្រទេស​មាន​ចំនួន ៣០០​លាន​នាក់ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ ប្រជាពលរដ្ឋ​ចិន​ដែល​បាន​ចេញ​ដើរ​ទស្សនាចរណ៍​ក្រៅ​ប្រទេស​ជាក់ស្តែង​នៅលើ​ពិភពលោក មាន​ចំនួន ១២០​លាន​នាក់ និង​បាន​ទម្លាក់​ការ​ចំណាយលុយ​ប្រមាណ ២៦០​ពាន់​លាន​ដុល្លា ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេ​សចណ៍ មានប្រសាសន៍​យ៉ាង​ដូច្នេះ នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​សៀមរាប ក្នុង​កិច្ចប្រជុំ​បូក​សារុប លទ្ធផល​ការងារ​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ។ ឯកឧត្តម ថោង ខុន បានឲ្យដឹង​ទៀតថា ៖ នៅក្នុង​ឆ្នាំ​២០២០​ខាងមុខ គេ​ទស្សន៍ទាយ​ថា ចិន​នឹង​ចេញ​ដើរ​ទស្សនាចរណ៍​លើ​ពិភពលោក ប្រហែល​ពី ២០០ ទៅ ២៥០​លាន​នាក់ នឹង​អាច​បង្ហូរ​ការចំណាយរ​បស់​ខ្លួន​ប្រហែល​ដល់​ទៅ ៤៦០​ពាន់​លាន​ដុល្លា ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ ទើប​ប្រទេស​ណា​ក៏ដោយ​នៅ​លើ​ពិភពលោក ក៏​ព្យាយាម​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ​ដែរ​ដើម្បី​អភិវឌ្ឍ​ប្រទេស ព្រោះថា​វិស័យ​ទេសចរណ៍ គឺជា​វិស័យ​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ។

ក្រសួង​ទេសចរណ៍​ក៏​បាន​សម្លឹង​ឃើញ​លំហូរ​នៃ​ភ្ញៀវទេសចរ​ចិន​មក​កាន់​កម្ពុជា​ផងដែរ ពិសេស​នៅ​ខេត្តសៀមរាប​មាន​ការកើនឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ ជា​ការកត់សម្គាល់ កំណើន​ភ្ញៀវ​ទេសចរណ៍​ចិន បាន​រួមចំណែក​យ៉ាងច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា បង្កើត​ការងារ​ធ្វើ បង្កើត​ប្រភព​នៃ​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ដល់​សេវាករ​ទេសចរណ៍ និង ដោយ​ប្រយោល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

ដើម្បី​ត្រៀម​លក្ខណៈ​ទទួលភ្ញៀវ​ទេសច​រ​ចិន និង​ធានា​ផលប្រយោជន៍​អតិបរិមារ​ដែល​ទទួល​បាន​ពី​កំណើន​ភ្ញៀវ​ទេសចរ​ចិន កម្ពុជា​បាន​ដាក់ចេញ​នូវ​សៀវភៅ ស ស្តីពី ( China Ready ) សម្រាប់​ទេសចរណ៍​កម្ពុជា និង យុទ្ធសាស្ត្រ​ទីផ្សារ​ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន ។ ព្រម​ជាមួយ​នេះ ក្រសួង​ទេសចរណ៍ បាន​បង្កើតឲ្យមាន​ស្តង់ដារ​វាយតម្លៃ​កម្ពុ​ជា សម្រាប់​សេវាកម្ម​ទេសចរណ៍ ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ផង​ដែរ​។​

​ទន្ទឹម​នឹង ការរៀបចំ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឱ្យ​មាន​និរន្តរភាព​នេះដែរ ឯកឧត្តម​បណ្ឌិត ថោង ខុន មានប្រសាសន៍​បន្ថែម​ថា​៖ ប្រតិបត្តិ​ករ និង​ភ្នាក់ងារទេសចរណ៍​ទាំងអស់ ត្រូវ​បង្កើន​ការជួបជុំ​ពិភាក្សា​ស្វែងរក​បទពិសោធ​ល្អៗ ដល់​គ្នា​ទៅវិញទៅមក រិះរក​វិធី​សាស្ត្រ​បង្កើន​ផលិតផល​ទេសចរណ៍​ឱ្យ​បាន​ច្រើន​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍ ពង្រឹង​គុណភាព​សេវា តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ សំខាន់​ពង្រឹង​គោលដៅ​ការគ្រប់គ្រង​ឱ្យបាន​ល្អ​។​

បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បង្ហាញថា រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង​១០​មក​សៀមរាប គឺ​ភ្ញៀវ​ចិន​ស្ថិតក្នុង​លំដាប់​ទី​១ ស្មើនឹង ៨៣១ ៨០៣ នាក់ ស្មើនឹង ៤៣% នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​សារុប ជាង​១​លាន​៩​សែន​នាក់ កើនឡើង ២៨.១៧% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ក្រសួង​ទេសចរណ៍ទេសចរណ៍ព័ត៌មានខេត្តសៀមរាបភ្ញៀវទេសច​រចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​នេះ​ក្រុមគ្រូពេទ្យ​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្នុង​ក្រុង​សៀមរាប​ឥតគិតថ្លៃ​

ម្សិលមិញ​នេះ​ក្រុមគ្រូពេទ្យ​ក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ក្នុង​ក្រុង​សៀមរាប​ឥតគិតថ្លៃ​

គ្រូ​បង្គោល​កាកបាទក្រហមកម្ពុជា​ចំនួន​៤៧​នាក់ ទទួល​បាន​ការ​បំប៉ន​វិជ្ជា​សង្គ្រោះ​បឋម​

គ្រូ​បង្គោល​កាកបាទក្រហមកម្ពុជា​ចំនួន​៤៧​នាក់ ទទួល​បាន​ការ​បំប៉ន​វិជ្ជា​សង្គ្រោះ​បឋម​

អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះបណ្តាល​បុគ្គលិក​ថ្មី ១០០​នាក់​បន្ថែមទៀត សម្រាប់​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះបណ្តាល​បុគ្គលិក​ថ្មី ១០០​នាក់​បន្ថែមទៀត សម្រាប់​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.