Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គ្រូ​បង្គោល​កាកបាទក្រហមកម្ពុជា​ចំនួន​៤៧​នាក់ ទទួល​បាន​ការ​បំប៉ន​វិជ្ជា​សង្គ្រោះ​បឋម​

ដោយ Pothe Thun
01/11/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គ្រូ​បង្គោល​នៃ​កាកបាទក្រហមកម្ពុជា​ចំនួន​៤៧​នាក់ មកពី​២៥ រាជធានី ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ការ​បំប៉ន​វិជ្ជា​សង្គ្រោះ​បឋម មាន​រយៈពេល​៣​ថ្ងៃ ចាប់​ទី​០១​ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ ស្តា​រី​អង្គរ ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​កាកបាទក្រហមកម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​កាកបាទ​ក្រហម​ជប៉ុន ក្នុង​គោលបំណង កែតម្រូវ ពិនិត្យ​បច្ចេកទេស និង​បង្កើន​សមត្ថភាព​គ្រូ​បង្គោល​វិជ្ជា​សង្គ្រោះ​បឋម​បន្ថែម តាម​សាខា​នី​មួយៗ ។
​

​មានប្រសាសន៍​នាឱកាស​នោះ​លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​លើកឡើង​ថា វិជ្ជា​សង្គ្រោះ​បឋម​គឺ ជា​កត្តា​ដ៏​មាន​សារៈសំខាន់​បំផុត នៅតាម​បណ្តា​ប្រទេស​នីមួយៗ​លើក​សកលលោក ក្នុង​ការសង្គ្រោះ​អាយុជីវិត​ដល់​ជនរងគ្រោះ​នូវ​ឧប្បទ្ទវហេតុ​ផ្សេងៗ បើ​ទោះបី​យើង​ទាំងអស់គ្នា​ស្ថិត​ក្នុង​យុគសម័យ​បច្ចេកវិជ្ជា​ទំនើបក្តី ក៏​ការសង្គ្រោះ​ដោយ​មនុស្ស​ដែល​មានចំណេះដឹង អាច​ជួយ​ដល់​ជនរងគ្រោះ​គ្រប់​ប្រភេទ ក្នុងនោះ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ស្ទើរតែ​រាល់​ថ្ងៃ​នោះ ។​

​លោកជំទាវ គួ​យ ណា​លីន ឃឹម ប៊ុន​សុង មានប្រសាសន៍​ទៀត​ថា ការងារ​នេះ គឺ​ស្រប​តាម​គោលការណ៍​គ្រឹះ​នៃ​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដែល​សមាគម​ជាតិ​ជា​សមាជិក​ទាំងអស់​តែង​បាន​ប្រកាន់ខ្ជាប់​ក្នុង​បេសកកម្ម​មនុស្សធម៌​របស់ខ្លួន ដូច្នេះ​តាមរយៈ​នៃ​ការផ្តល់​ចំណេះដឹង​នេះ គឺ​បាន​ធ្វើ​ការបណ្តុះបណ្តាល​ដល់​អ្នកស្ម័ត្រចិត្ត , យុវជន​កាកបាទក្រហម​កម្ពុជា និង តាម​គ្រឹះស្ថាន សិក្សា ដើម្បី​ធ្វើការ​ចែករំលែក​បន្ត​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍ និង ផ្តល់​នូវ​បទពិសោធន៍ ដើម្បី​ញ៉ាំង​ឲ្យ​បេសកកម្ម មនុស្សធម៌​នេះ មាន​ប្រសិទ្ធភាព ក្នុង​បរិបទ​នៃ​សកលភាវូបនីយកម្ម ប៉ុន្តែ​ប្រការ​សំខាន់ គឺ​សូមឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង និង បទពិសោធន៍ បច្ចេកទេស​ថ្មីៗ យកទៅ​ធ្វើការ​ផ្សព្វផ្សាយ និង អនុវត្តន៍​បន្ត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​កាកបាទ​ក្រហម​

Tags: កាកបាទក្រហមកម្ពុជា​កាកបាទ​ក្រហម​ជប៉ុនព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះបណ្តាល​បុគ្គលិក​ថ្មី ១០០​នាក់​បន្ថែមទៀត សម្រាប់​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះបណ្តាល​បុគ្គលិក​ថ្មី ១០០​នាក់​បន្ថែមទៀត សម្រាប់​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ​

អាជ្ញាធរ​ខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​

អាជ្ញាធរ​ខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​

សប្បុរសជន​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល ចែក​កង់​ដល់​សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ក្នុង​ខេត្ត​សៀមរាប​

សប្បុរសជន​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល ចែក​កង់​ដល់​សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ក្នុង​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.