Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរ​ជាតិ​អប្សរា បណ្ដុះបណ្តាល​បុគ្គលិក​ថ្មី ១០០​នាក់​បន្ថែមទៀត សម្រាប់​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ​

ដោយ Pothe Thun
01/11/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​បន្ថែមទៀត អំពី​តម្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ការងារ​អភិរក្ស និង​អភិវឌ្ឍន៍ ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​«​អង្គរ​»​ទាំងមូល ដល់​បុគ្គលិក​ដែល​ទើប​ជ្រើសរើស​ថ្មី អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដី​អំពី​កិច្ច​ការពារ និង​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​។​

​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​សមត្ថភាព​ដោយ​សរសេរ និង​ផ្ទាល់មាត់ អាជ្ញាធរ​ជាតិ​អប្សរា​ជ្រើសរើស​បាន​បុគ្គលិក​ផ្នែក​សណ្តាប់ធ្នាប់​ចំនួន ៣៦​នាក់ និង​ផ្នែក​ទេសចរណ៍​ចំនួន ៦៤​នាក់ សរុប​១០០​នាក់​។​

​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ តំណាង​ឱ្យ​ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយក​អជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់ ដែល​អាច​ផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន​ដល់​បុគ្គលិក ដែល​បម្រើ​ការងារ​នៅ​តាម​ប្រាសាទ ដែល​ស្ថិតនៅ​ជួរមុខ ប្រៀបបាន​ជា​ខ្សែត្រៀម ស្ថិតនៅ​ជាប់​ជាមួយ​ប្រាសាទ ប្រតិបត្តិ​ការណ៍​ផ្ទាល់​ជាពិសេស​ជាមួយ​ភ្ញៀវទេសចរ​។ លោក​បាន​បន្តថា​យើង​មាន​គោលការណ៍​សិក្សា​រៀនសូត្រ​បន្តិច​ម្តងៗ​ជា​បន្តបន្ទាប់ និង​មាន​ភាព​សាមគ្គី​គ្នា​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក ហើយ​អាច​យក​ចំណេះដឹង​ផ្ទាល់​ខ្លួន​នេះ​ទៅ​អប់រំ ផ្សព្វផ្សាយ​បន្ត​ដល់​សហគមន៍ ជៀសវាង​ការទទួលយក​ព័ត៌មាន​មិន​ពិត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គោលបំណង​នៃ វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​ទៅលើ​ប្រវត្តិសាស្ត្រ អារ្យធម៌ និង​បេតិកភណ្ឌ​។ លើសពី​នេះ​គឺ​គោលការណ៍​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក ការគ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌ និង​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក​បង្ហាញ​ដល់​សិក្ខាកាម​ផងដែរ មុន​នឹង​លើកឡើង​អំពី​អាជ្ញាធរ​ជាតិ​អប្សរា និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ទាក់ទង​អំពី​ការគ្រប់គ្រង​មន្ត្រី​-​បុគ្គលិក​។ ម្យ៉ាងទៀត​ខិតខំ​ធ្វើយ៉ាងណា​គ្រប់គ្រង​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ក្នុង​ឧទ្យាន​អង្គរ ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។ ការគ្រប់គ្រង​សំណង់​លំនៅដ្ឋាន​ខ្មែរ​ក្នុង​តំបន់​អង្គរ និង​គ្រប់គ្រង​លំនៅដ្ឋាន​ខ្មែរ ដែល​ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ រួម​និង​ការអភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​ក្រុង​សៀមរាប អង្គរ និង​ការអភិវឌ្ឍន៍​សហគម​ន៍​ក្នុង​តំបន់​អង្គរ​៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ព័ត៌មានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​

អាជ្ញាធរ​ខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​

សប្បុរសជន​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល ចែក​កង់​ដល់​សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ក្នុង​ខេត្ត​សៀមរាប​

សប្បុរសជន​កូរ៉េ តាមរយៈ​អង្គកា​រឡូ​សទុស​វើល ចែក​កង់​ដល់​សិស្ស​ទីទ័លក្រ​ចំនួន ៥០០​នាក់ ក្នុង​ខេត្ត​សៀមរាប​

ស្នងការរង​នគរបាល​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ បន្ត​ការយកចិត្តទុកដាក់​ចំពោះ​ការត្រួតពិនិត្យ​ផលិតផល​ទំនិញ​ក្លែងក្លាយ និង​ទំនិញ​ខូច​គុណភាព​ទំនិញ​

ស្នងការរង​នគរបាល​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ បន្ត​ការយកចិត្តទុកដាក់​ចំពោះ​ការត្រួតពិនិត្យ​ផលិតផល​ទំនិញ​ក្លែងក្លាយ និង​ទំនិញ​ខូច​គុណភាព​ទំនិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.