Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទេសចរ​ចិន​នៅ​តែ​ឈរ​លេខ​រៀង​ទី​១ គិត​ត្រឹម​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨

ដោយ Pothe Thun
30/10/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងចំណោម​ទេសចរ​សរុប​ជាង ៤​លាន​នាក់ មក​កម្សាន្ត​ខេត្តសៀមរាប ភ្ញៀវទេសចរ​ចិន​ឈរ​នៅ​លេខ​រៀង​ទី​១ ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ ២០១៨​នេះ​។ ចំនួន​នេះ​កើន​ឡើង​ជាង ៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប​។​

​យោងតាម​របាយការណ៍​ដដែល ដែល​បង្ហាញ​ដោយ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ តុលា​នេះ ក្នុងចំណោម​ទេសចរ​សរុប​ចំនួន ៤,៤៥០,៧៣២​នាក់ ដែល​បាន​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប ចំនួន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មាន​ចំនួន​ជិត ២​លាន​នាក់ គឺ​កើនឡើង ជាង​៨​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរ​ចិន មាន​ចំនួន​ច្រើនជាងគេ​សរុប​ជាង ៨៣​ម៉ឺន​នាក់ ឈរ​នៅ​លំដាប់​កំពូល នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​

​ក្នុងនោះដែរ ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ ឈរ​នៅ​លេខ​រៀង​ទី​២ បន្ទាប់​ពី​ចិន ដែល​មាន​ចំនួន​សរុប​ជាង ១៤​ម៉ឺន​នាក់ អាមេរិក​ជាង ១១​ម៉ឹន​នាក់ អង់គ្លេស​ជាង ៩៨​ពាន់​នាក់ ជប៉ុន​ជាង ៨៨​ពាន់​នាក់ បារាំង​ជាង ៧៥​ពាន់​នាក់ អូស្រា្ដលី ជាង ៥៤​ពាន់​នាក់ វៀតណាម​ជាង ៥៣​ពាន់​នាក់ អាល្លឺម៉ង់​ជាង ៤៩​ពាន់​នាក់ និង​ទេសចរ​ថៃ​មាន​ជាង ៤៦​ពាន់​នាក់​។​
​ដោយឡែក ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ទេសចរ​ដែល​ថយចុះ​មានដូចជា កូរ៉េ អង់គ្លេស ជប៉ុន អូស្ដ្រាលី និង វៀតណាម ក្រៅពី​នោះ​ក៏​មាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន​កើនឡើង​តិចតួច​ដូចជា​អាល្លឺម៉ង់ និង​ថៃ​ជាដើម​៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ទេសចរ​ចិនទេសចរណ៍ព័ត៌មានខេត្តសៀមរាបភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ក្នុង​ខេត្ត​សៀមរាប​មន្ទីរ​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រាជរដ្ឋាភិបាល​កម្ពុជា សិក្សា​គម្រោង​ផែនការ​មេ ពង្រីក​តំបន់​ទេសចរណ៍ និង​ពន្យារពេល​ស្នាក់​នៅ​ភ្ញៀវទេសចរ នៅ​ខេត្ត​សៀមរាប​

រាជរដ្ឋាភិបាល​កម្ពុជា សិក្សា​គម្រោង​ផែនការ​មេ ពង្រីក​តំបន់​ទេសចរណ៍ និង​ពន្យារពេល​ស្នាក់​នៅ​ភ្ញៀវទេសចរ នៅ​ខេត្ត​សៀមរាប​

វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ​

វត្ត​ស្វាយ​រមៀត នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី នៅ​ថ្ងៃ​ទី​៨ និង​ទី​៩ ខែវិច្ឆិកា ខាងមុខនេះ​

ផ្លូវថ្នល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ទាំងអស់ ចាប់ផ្ដើម​ពី​ចុងឆ្នាំ​២០១៨​នេះ​តទៅ​

ផ្លូវថ្នល់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ត្រូវ​ជួសជុល​ឡើងវិញ​ទាំងអស់ ចាប់ផ្ដើម​ពី​ចុងឆ្នាំ​២០១៨​នេះ​តទៅ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.