Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាធារណរដ្ឋ​កូរ៉េ ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​នៅ​កម្ពុជា ក្រោម​ជំនួយ​ឥត​សំណង​ជិត​៩​លាន​ដុល្លារ ខណៈ​មន្ត្រី​កម្ពុជា​អះអាងថា ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទទួល​មើល​ការខុសត្រូវ​លើ​គម្រោង និង បន្ត​ភាពជា​ម្ចាស់​នៃ​សហគមន៍

ដោយ Pothe Thun
26/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក អឿន ធារិទ្ធិ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រោម​ជំនួយ​ឥត​សំណង​ជា​ថវិកា​ជិត​៩​លាន​ដុល្លារ​អាម៉េរិក​របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​កូរ៉េ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា KOICA សម្រាប់​រៀបចំ​ផែនការ​មេ ស្តីពី​ការអភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា​រយៈពេល​៥​ឆ្នាំ និង​ការអនុវត្ត​គម្រោង​ភូមិ​គំរូ​សាកល្បង​ចំនួន​៣០ ដោយ​ប្រើ​វិធីសាស្ត្រ​គម្រោង​អភិវឌ្ឍ ចលនា​ភូមិ​ថ្មី មាន​រយៈពេល​៣​ឆ្នាំ លើ​គោលដៅ​នៃ​ខេត្ត​ចំនួន​៣ រួមមាន ខេត្ត​កំពង់ស្ពឺ , ខេត្តតាកែវ និង ខេត្ត​ត្បូងឃ្មុំ និង ការបង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ កម្ពុជា​-​កូរ៉េ នៅ​ខេត្ត​កំពង់ស្ពឺ ខណៈ​ដែល​គម្រោង​នេះ ត្រូវបាន​បញ្ចប់ និង ត្រូវ​ប្រគល់​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា នា​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ។​

​លោក អឿន ធារិទ្ធិ មានប្រសាសន៍​យ៉ាង​នេះ នៅក្នុង​អង្គសិក្ខាសាលា ស្តីពី​ការចែករំលែក​បទពិសោធ​ន៍ និង ភាពជោគជ័យ​របស់​ភូមិ​គំរូ​សាកល្បង នៃ​គម្រោង​អភិវឌ្ឍ​ជនបទ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ ចលនា​ភូមិ​ថ្មី ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហគមន៍​និង​កសិករ​ឆ្នើម​ប្រមាណ​ជា ២០០​នាក់ មកពី​ភូមិ​គំរូ​ចំនួន​៣០ នៃ​ខេត្ត​គោលដៅ​ចំនួន​៣ រួម​មាន​ខេត្ត​កំពង់ស្ពឺ , ខេត្តតាកែវ និង​ខេត្ត​ត្បូងឃ្មុំ ។​

​លោក អឿន ធារិទ្ធិ បាន​បញ្ជាក់ទៀតថា យោង​តាម​ការបញ្ចប់​គម្រោង​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទទួល​មើល​ការខុសត្រូវ​លើ​គម្រោង និង បន្ត​ភាពជា​ម្ចាស់​នៃ​សហគមន៍ ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឆន្ទៈ​ក្នុង​ការគាំទ្រ ជា​ជំនួយ​បច្ចេកទេស​ដល់​អ្នកភូមិ សម្រាប់​ការអនុវត្ត និង​បន្ត​និរន្តរភាព​គម្រោង​នាពេល​អនាគត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី គីម ម្យុង​ជិន នាយករង KOICA ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ភាពកក់ក្តៅ​និង​មាន​មោទនភាព ចំពោះ​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង សហគមន៍ ដែល​មាន​កិច្ចសហការ​គ្នា​បាន​ល្អប្រសើរ ជាមួយ​នឹង​លទ្ធផល​ដែល​ទទួល​បាន​កន្លងមក​នេះ លើ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​ចំនួន​៣០ នៅ​ខេត្ត​គោលដៅ​ចំនួន​៣ ។​

​លោកស្រី គីម ម្យុង​ជិន មានប្រសាសន៍​ទៀត​ថា ជាក់ស្តែង​ឥឡូវនេះ យើង​ពុំ​មាន​កម្មវិធី​ពង្រីក ឬ បន្ត​ជំ​ហ៊ាន​ថ្មី​នោះទេ ប៉ុន្តែ​យើង​ចាត់ទុកថា គម្រោង​នឹង​ត្រូវ​បញ្ចប់​នេះ គឺជា​ជំ​ហ៊ាន​ទី​១ ហើយ​យើង​កំពុង​សិក្សា​គម្រោង​ថ្មី​មួយ ដែល​អាច​និយាយបាន​ថា ជា​ជំ​ហ៊ាន​ទី​២ ខណៈ​ជំ​ហ៊ាន​ទី​១ គឺ​យើង​ផ្តោត​លើ​ផលិតកម្ម ចំណែក​ការសិក្សា​សម្រាប់​ជំ​ហ៊ាន​ទី​២ គឺ​ផ្តោតលើ​ទីផ្សារ ដូច្នេះ​ប្រសិនបើ​គម្រោង​ទី​២ សិក្សា​ទៅ​ទទួលបាន​ជោគជ័យ យើង​នឹង​ផ្សារភ្ជាប់​គម្រោង​ទី​១​និង​ទី​២​ជាមួយគ្នា នៅពេលនោះ យើង​នឹង​មាន​គម្រោង​ផលិតកម្ម​និង​ទីផ្សារ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​គម្រោង​សាកល្បង​ភូមិ​គំរូ​

Tags: កម្ពុជា​-​កូរ៉េក្រសួង​អភិវឌ្ឍន៍ជនបទ​គម្រោង​សាកល្បង​ភូមិ​គំរូ​ព័ត៌មានខេត្តសៀមរាបសាធារណរដ្ឋ​កូរ៉េ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.