ព្រឹកមិញនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បើកសិក្ខាសាលាមួយនៅខេត្តសៀមរាប សម្រាប់មន្ត្រីរបស់ខ្លួនប្រមាណ ១០០នាក់ ស្តីពីការយល់ដឹងទូទៅនៃឥទ្ឋិពលគ្រឿងញៀន និងការរីករាលដាលនៃការឆ្លងមេរោគអេដស៍ ជម្ងឺអេដស៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានរៀបចំសិក្ខាសាលាមួយ កាលពីព្រឹកថ្ងៃទី១៨ ព្រឹកមិញនេះ នៅសណ្ឋាគារអង្គរដាវ័ណ្ណ ក្នុងក្រុងសៀមរាប ស្តីពីការយល់ដឹងទូទៅនៃឥទ្ឋិពលគ្រឿងញៀន នឹងការរីករាលដាលនៃការឆ្លងមេរោគអេដស៍ ជម្ងឺអេដស៍ សម្រាប់មន្ត្រីក្រោមឱវាទរបស់ក្រសួងនិងមន្ត្រីនៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងនឹងជម្ងឺអេដស៍ ប្រមាណ ១០០នាក់ មកពីខេត្តកំពង់ធំ , សៀមរាប , ឧត្តរមានជ័យ , បន្ទាយមានជ័យ ...