អភិបាលខេត្តសៀមរាប បង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប
ក្នុងឱកាសជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ លោកជំទាវ Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានបង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដែលការបើកការិយាល័យកុងស៊ុលនេះ គឺជាការបើកទំព័រថ្មី ...