Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរានឹង​ជួសជុល​តំរៀប​មន្ទីរពេទ្យ​បុរាណ​មួយកន្លែង​ឡើងវិញ នៅ​ខាងជើង​ក្រុង​អង្គរធំ​

ដោយ Pothe Thun
09/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រាសាទទន្លេស្ងួត ជា​មន្ទីរពេទ្យ​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ទាំង​១០២ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​គ្រោង​នឹង​ប្រើពេល​ជួសជុល​ឡើងវិញ ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​តាម​ការបញ្ជាក់​របស់​លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែលជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​នេះ​បានឱ្យដឹងថា ប្រាសាទទន្លេស្ងួត​រង​នូវ​ការខូចខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំឱ្យ​ទឹក​ហូរ​ចូលដល់​ក្នុង​គ្រឹះ ធ្វើឱ្យ​គ្រឹះ​ប្រាសាទ​ចុះខ្សោយ​ខ្លាំង និង​ស្រុត​។ ទី​ពីរ គឺ​ដើមឈើ​ដែលជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង ព្រោះ​វា​ដុះ​លើ​ប្រាសាទ ហើយ​ចាក់ឫស​ចូល​គ្រឹះ​ធ្វើឱ្យ​ថ្ម​នៃ​រចនា​សម្ពន្ធ​ប្រាសាទ​រំកិល​ចេញពី​ស្ថានភាព​ដើម ទើប​មាន​ថ្ម​ខ្លះ​រអិល​ធ្លាក់ ហើយ​ខ្លះទៀត​ឫស​ឈើ​ទាញ​ចេញពី​គ្នា​។​

​បុរាណ​វិទូ​រូបនេះ បាន​រំលឹកថា​កាលពី​ឆ្នាំ​២០០៥ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ទល់​ទ្រ ផ្នែក​ជុំវិញ​ប្រាសាទ ដើម្បី​ទប់ទល់​នឹង​ការបាក់​រលំ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ យើង​ឃើញថា គ្រឹះ​ប្រាសាទ​ធ្វើ​ពី​ថ្មបាយក្រៀម​បាន​ខូចខាត​ទាំងស្រុង ដែល​វា​មិនអាច​ទ្រ​លំនឹង​តួ​ប្រាសាទ​ធ្វើ​ពី​ថ្មភក់​បានឡើយ ហើយ​វា​បាន​បង្ក​ផល​លំបាក និង​ស្មុគស្មាញ​ខ្លាំង ចំពោះ​គម្រោង​មួយ​នេះ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ជា សា​រិ​ទ្ធិ បានបង្ហាញ​ពី​ការជួសជុល​ប្រាសាទ​ត្រួសៗ​ថា ក្នុងការ​ជួសជុល​ចែកជា​ពីរ​ដំណាក់កាល​៖
ទី​១ រុះរើ​តួ​ប្រាសាទ​ទាំង​អស់ពី​ដំបូល​ដល់​គ្រឹះ ហើយ​ប្រមូល​ថ្ម ចុះបញ្ជី​ថ្ម ចុះ​លេខ​ថ្ម សម្រង់​ប្លង់​ប្រាសាទ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​៤​កន្លែង ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​មុននឹង​ធ្វើការ​ជួសជុល​។
ទី​២ គឺ​ការ​រៀបសារ​ឡើងវិញ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ដើម ទម្រង់​ដើម ដោយមាន​ការសិក្សា​យ៉ាង​ល្អិតល្អន់​ទាំង​គ្រឹះ ជញ្ជាំង និង​ដំបូល ព្រមទាំង​ធ្វើការ​សិក្សា​រក​ថ្ម​រ៉ា​យ​ប៉ាយ ប្រមូល​រៀប​ផ្គុំ​សាកល្បង ហើយ​យក​ដាក់​បំពេញ​ទីតាំង​ដើម​វិញ​ក្នុងពេល​ជួសជុល​។​

​សូម​បញ្ជាក់ដែរថា ប្រាសាទ​ឬ​មន្ទីរ​ពេ​ទ​ន្យ​ទន្លេ​ស្ងួត កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​កំណាយ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា បាន​រកឃើញ​ទ្វារបាល​កម្ពស់​ជិត​២​ម៉ែត្រ ព្រះពុទ្ធ​ស្តេច​ថ្នាំ បដិមា​ជាច្រើន​អង្គ បំណែ​កជើង​ទ្វារបាល និង​ស្លាកស្នាម​រស់នៅ​របស់​ប្រជាជន​នា​អតីតកាល​ជាច្រើន​។ ប្រាសាទ​នេះ មិន​ធ្លាប់មាន​ការជួសជុល​ឡើយ​ពីមុន គឺ​មានតែ​អ្នកជំនាញ​បារាំង​បាន​ចូលមក​ថែទាំ​សម្អាត​និង​កាប់​ដើមឈើ​ដុះ​លើ​ប្រាសាទ​នា​ឆ្នាំ​១៩៣០ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​តួ​ប៉ម​ជ្រុង​អាគ្នេយ៍ និង​ជុំវិញ​ប្រាសាទ ដើម្បី​បក​យក​កំណ​កដី​លើ​ខឿន​ប្រាសាទ ហើយ​ប្រមូល​ថ្ម​ដែល​ធ្លាក់​ពីលើ​មក​ទុក​មួយកន្លែង និង​ចងក្រង​ឯកសារ​ខ្លះៗ​តែប៉ុណ្ណោះ​៕

​អត្ថបទ និង​រូបភាព​៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ​ក្រុង​អង្គរធំបុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាសាទទន្លេស្ងួតមន្ទីរពេទ្យ​បុរាណអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

គណ​:​កម្ម​ការ​ខេត្តសៀមរាបលុបបំបាត់​ឱសថ​ក្លែងក្លាយនិងសេវា​សុខាភិបាល​ខុស​ច្បាប់ បើក​កិច្ចប្រជុំ​ត្រីមាស ឆ្នាំ​២០១៩

គណ​:​កម្ម​ការ​ខេត្តសៀមរាបលុបបំបាត់​ឱសថ​ក្លែងក្លាយនិងសេវា​សុខាភិបាល​ខុស​ច្បាប់ បើក​កិច្ចប្រជុំ​ត្រីមាស ឆ្នាំ​២០១៩

យោធិន​ពិការ ប្រជាពលរដ្ឋនិង​សិស្សានុសិស្សដាំ​កូនឈើ​ជិត​៣​ពាន់​ដើមនៅក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

យោធិន​ពិការ ប្រជាពលរដ្ឋនិង​សិស្សានុសិស្សដាំ​កូនឈើ​ជិត​៣​ពាន់​ដើមនៅក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.