Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យោធិន​ពិការ ប្រជាពលរដ្ឋនិង​សិស្សានុសិស្សដាំ​កូនឈើ​ជិត​៣​ពាន់​ដើមនៅក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

ដោយ Pothe Thun
10/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ យោធិន​ពិការ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ​ហ៊ុនសែន​គូលែន ៣១៧ ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស បាននាំគ្នា​ដាំ​កូនឈើ​ចម្រុះ​ប្រមាណ​ជិត​៣​ពាន់​ដើម នៅលើ​ផ្ទៃដី​ចំនួន​បី​ហិកតា នៅក្នុង​ភូមិ​ស្នារ​តេ​ជោ ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​រុក្ខទិវា​០៩​កក្កដា ។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយ​កម​ជ្ឈ​ប​ណ្ឌ​ល​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុនសែន​គូលែន​៣១៧ បាន​មានប្រសាសន៍ថា ការកាប់បំផ្លាញ​ព្រៃឈើ វា​នឹង​បង្ក​ជា​គ្រោះមហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ ដូច្នេះ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បណ្តុះ​ឡើងវិញ​នូវ​គំនិត​ស្រឡាញ់​ព្រៃឈើ ថែរក្សា​ការពារ​ព្រៃឈើ និង​បណ្តុះ​នូវ​ទស្សនៈ​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​ផល និង​អនុផល​ព្រៃឈើ​គ្រប់​ប្រភេទ បណ្តុះ​នូវ​ស្មារតី ថែរក្សា​ការពារ ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ ។​

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា លើសពីនេះ​ទៀត​នោះ បុណ្យ​រុក្ខទិវា គឺ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ការអភិរក្ស​ធនធាន​ព្រៃឈើ គឺជា​គោលដៅ​អាទិភាព​ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​និរន្តរភាព​ដើម្បី អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ទាំងអស់នេះ ពិតជា​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឱ្យបាន​ប្រសើរ​ឡើងជា​បន្តបន្ទាប់ ហើយ​ធនធានធម្មជាតិ គឺជា​ប្រភពធនធាន​មួយ​ដ៏​រស់​រវើក និង​មិនចេះ​រីងស្ងួត ប្រសិនបើ​យើង ទាំងអស់គ្នា​ចេះ​គ្រប់គ្រង ការពារ និង​អភិរក្ស​ឱ្យបាន​សមស្រប ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា បុណ្យ​រុក្ខទិវា​នេះ គឺជា​ការ​ដង្ហែ​តាម​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ដល់​បញ្ហា​ព្រៃឈើ និង​ការដាំ​ដើមឈើ​ជា​អាទិភាព​ចំបង ហើយ​ព្រះអង្គ​តែងតែ យាង​ចូលរួម​ជា​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ជាតិ ជា​រៀងរាល់ឆ្នាំ​កាលពី​ព្រះអង្គ​នៅមាន​ព្រះជន្ម ៕

 

​អត្ថបទ និង រូបថត : លោក ជា ស្រស់ និង លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ​កូនឈើ​ជិត​៣​ពាន់​ដើបុណ្យ​រុក្ខទិវា​៩​កក្កដាមជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការយោធិន​ពិការស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៩

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ពង្រីក​ការហោះហើរ​ត្រង់ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ពង្រីក​ការហោះហើរ​ត្រង់ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​

អភិបាលខេត្ត​សៀមរាប បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​នៅក្នុង​តំបន់ និង​អន្ដរជាតិ​

អភិបាលខេត្ត​សៀមរាប បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​នៅក្នុង​តំបន់ និង​អន្ដរជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.