Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ពង្រីក​ការហោះហើរ​ត្រង់ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​

ដោយ Pothe Thun
10/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ (ASEAN NTOs) នៅ​ខេត្តសៀមរាប ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បានស្នើ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ត្រូវខិតខំ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ព​ង្រី​ការហោះហើរ​ត្រង់​បន្ថែម​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែច្រើន ព្រមទាំង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួនទៀត​ផងដែរ ។​

​ឯកឧត្តម ថោង ខុន មានប្រសាសន៍​ទៀតថា អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កើតមាន​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​រួមគ្នា ក្នុងនោះ​ត្រូវ​ជំរុញ​ការធ្វើដំណើរ​ទស្សនា​កម្សាន្ត​ផ្ទៃក្នុង​អាស៊ាន​ឱ្យបាន​ផុសផុល​ឡើង សំដៅ​ធ្វើយ៉ាងណា​ឱ្យទទួល​បាន​កំណើន​ជា​មធ្យម ៤​ភាគរយ ក្នុង​មួយឆ្នាំ និង​ជំរុញ​ឱ្យ​ទេសចរ​អាចធ្វើ​ដំណើរ​ទ​ស្សនា​កម្សាន្ត​បាន​ដោយ​ខ្លួនឯង ពិសេស​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស ដូច្នេះ សូម​ឲ្យ​អង្គប្រជុំ ASEAN NTOs រួមគ្នា​ពិភាក្សា​ពី​ចំណុច​ដ៏​សំខាន់​មួយ​នេះ សំដៅ​ធ្វើ​យ៉ាង​សម្រេច​ឱ្យបាន​នូវ «​ស្ដង់ដា​ទេសចរណ៍​ម្ហូបអាហារ​អាស៊ាន​» នេះ​ឱ្យបាន ជាពិសេស ត្រូវធ្វើ​យ៉ាងណា​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឱ្យបាន​ច្រើន ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនា​កើនឡើង​កាន់តែច្រើន​ថែមទៀត​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប មាន​រៀបចំ​ពិធី​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ (ASEAN NTOs) ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា , ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខា​នៃ​ក្រសួង​ធនធាន​ឧស្សាហកម្ម និង​ទេសចរណ៍ នៃ​ប្រទេស​ប្រ៊ុយណេ ដែលជា​ប្រធាន​អង្គប្រជុំ ASEAN NTOs លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​កិច្ចប្រជុំ ASEAN NTOs នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​ក្រៅពី​កិច្ចប្រជុំ ASEAN NTOs អាស៊ាន​នេះ ក៏មាន​កិច្ចប្រជុំ ASEAN NTOs បូក​៣ ដែលមាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង និង​មាន​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន , មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េខាងត្បូង ព្រមទាំង​មាន​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ផ្សេងទៀត​ផងដែរ ។​

​ឯកឧត្តម ទ្រី ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ ASEAN NTOs នេះ ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ​មានការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៦ និង​ដាក់ចេញ​ទិសដៅ​ការងារ​បន្ត​រហូត​ទៅដល់​ឆ្នាំ​២០២៥ ហើយ​ក្រៅពីនេះ មានការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​គម្រោង​អភិវឌ្ឍន៍​នានា ដែល​ចូលរួម​ដល់​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ក៏ដូចជា​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ការអនុវត្ត​ស្តង់ដា​គុណភាព​អាស៊ាន​រួម និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ស្របតាម​កម្មវិធី​បណ្ដុះ​បណ្ដាល​ស្ដង់ដា​អាស៊ាន ៕

  

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ដ​

Tags: ASEAN NTOs​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ (ASEAN NTOs)ផលិតផល​ទេសចរណ៍​ថ្មីៗរដ្ឋមន្ត្រី​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​នៅក្នុង​តំបន់ និង​អន្ដរជាតិ​

អភិបាលខេត្ត​សៀមរាប បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​នៅក្នុង​តំបន់ និង​អន្ដរជាតិ​

ថ្នាក់ដឹកនាំ​ខេត្តសៀមរាបជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អង្គការ UNICEF ស្ដីពី​ការវិនិយោគ​វិស័យ​សេវា​សង្គម និង​កិច្ចការពារ​កុមារ​

ថ្នាក់ដឹកនាំ​ខេត្តសៀមរាបជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អង្គការ UNICEF ស្ដីពី​ការវិនិយោគ​វិស័យ​សេវា​សង្គម និង​កិច្ចការពារ​កុមារ​

សិក្ខាកាម​មកពី​១២​ខេត្តចូលរួម​វគ្គ​បណ្តុះបណ្តាល​និង​តម្រង់ទិស​ស្តីពី​គម្រោងការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ ក្នុង​ខេត្តសៀមរាប​

សិក្ខាកាម​មកពី​១២​ខេត្តចូលរួម​វគ្គ​បណ្តុះបណ្តាល​និង​តម្រង់ទិស​ស្តីពី​គម្រោងការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ ក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.