Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្ត​សៀមរាប បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​នៅក្នុង​តំបន់ និង​អន្ដរជាតិ​

ដោយ Pothe Thun
10/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុងឱកាស​បើក​កិច្ចប្រជុំ ASEAN NTOs និង​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប គឺជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្អែកលើ​សក្តានុពល​ទេសចរណ៍ រួមទាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប តំបន់​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដែលមាន​ប្រាសាទបុរាណ​រាប់រយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៤០១ គីឡូម៉ែត្រ​ការ៉េ ជាពិសេស​ប្រាសាទអង្គរវត្ត​ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក លើសពីនេះ​ទៀត ខេត្ត សៀមរាប ត្រូវបាន​គេ​ស្គាល់​ថា​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​មួយ​។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​ទៀតថា ខេត្តសៀមរាប បាន​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍​អន្តរជាតិ ដែល​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​ពាក់កណ្តាល នៃ​ចំនួន​ភ្ញៀវទេសចរ​សរុប​ប្រទេស​កម្ពុជា ខណៈដែល​កាល​នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៦ ក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ពានរង្វាន់ «​ប្រទេស​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅលើ​ពិភពលោក​» ផ្តល់ជូន​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អ៊ឺរ៉ុប ដោយបាន​ប្រកាស​ជា​ផ្លូវការ​ថា «​ប្រទេស​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​ពេញនិយម​បំផុត​ក្នុង​ឆ្នាំ​២០១៦» ហើយក៏​ជា​មោទនភាព​ផងដែរ​សម្រាប់​ខេត្តសៀមរាប ដែល​ប្រាសាទអង្គរវត្ត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គោលដៅ​ទេសចរណ៍​ដ៏​អស្ចារ្យ​នៅ អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ និង​ក្នុង​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ ប្រាសាទអង្គរវត្ត​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ទីតាំង​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ដោយ​គេហទំព័រ​ទេសចរណ៍ Trip Advisor ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា នៅក្នុង​ឆ្នាំ​២០១៨ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​សរុប​ចំនួន ៣.២៤៩.៧៤៧ នាក់ កើនឡើង ៥,៣​ភាគរយ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២.៥៩០.៨១៥ នាក់ នៅក្នុង​ឆ្នាំ កើនឡើង ៥,៤៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ ដែល​បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យើង​បាន​អភិរក្ស និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ក៏ដូចជា​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ជាពិសេស​ជីវចម្រុះ នៅ​បឹង​ទន្លេសាប និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប រួមទាំង​ការពង្រឹង​អនាម័យ​បរិស្ថាន និង​លើកកម្ពស់ គុណភាព​សេវាកម្ម​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​វិ​ស័​ទេសចរណ៍​របស់​ខេត្តសៀមរាប​ប្រកបដោយ​និរន្តរភាព និង ទំនួល​ខុសត្រូវ​ផងដែរ​ដើម្បី​ទទួលបាន​នូវ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​» និង «​ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​»​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប មាន​រៀបចំ​ពិធី​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ (ASEAN NTOs) ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា , ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខា​នៃ​ក្រសួង​ធនធាន​ឧស្សាហកម្ម និង​ទេសចរណ៍ នៃ​ប្រទេស​ប្រ៊ុយណេ ដែលជា​ប្រធាន​អង្គប្រជុំ ASEAN NTOs លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ ASEAN NTOs នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​ក្រៅពី​កិច្ចប្រជុំ ASEAN NTOs អាស៊ាន​នេះ ក៏មាន​កិច្ចប្រជុំ ASEAN NTOs បូក​៣ ដែលមាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង និង​មាន​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន , មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េខាងត្បូង ព្រមទាំង​មាន​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ផ្សេងទៀត​ផងដែរ ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ដ​

Tags: ASEAN NTOs​ទេសចរណ៍​របស់​ខេត្តសៀមរាប​សក្តានុពល​វិស័យ​ទេសចរណ៍អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ខេត្តសៀមរាបជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អង្គការ UNICEF ស្ដីពី​ការវិនិយោគ​វិស័យ​សេវា​សង្គម និង​កិច្ចការពារ​កុមារ​

ថ្នាក់ដឹកនាំ​ខេត្តសៀមរាបជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អង្គការ UNICEF ស្ដីពី​ការវិនិយោគ​វិស័យ​សេវា​សង្គម និង​កិច្ចការពារ​កុមារ​

សិក្ខាកាម​មកពី​១២​ខេត្តចូលរួម​វគ្គ​បណ្តុះបណ្តាល​និង​តម្រង់ទិស​ស្តីពី​គម្រោងការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ ក្នុង​ខេត្តសៀមរាប​

សិក្ខាកាម​មកពី​១២​ខេត្តចូលរួម​វគ្គ​បណ្តុះបណ្តាល​និង​តម្រង់ទិស​ស្តីពី​គម្រោងការស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ ក្នុង​ខេត្តសៀមរាប​

រដ្ឋបាល​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការបង្កើតនិង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​

រដ្ឋបាល​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាលស្តីពី​ការបង្កើតនិង​ពង្រឹង​ស្ថាប័ន​ជនក្រីក្រ សម្រាប់​ជួយ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.