Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណ​:​កម្ម​ការ​ខេត្តសៀមរាបលុបបំបាត់​ឱសថ​ក្លែងក្លាយនិងសេវា​សុខាភិបាល​ខុស​ច្បាប់ បើក​កិច្ចប្រជុំ​ត្រីមាស ឆ្នាំ​២០១៩

ដោយ Pothe Thun
10/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គណ​:​កម្ម​ការ​ខេត្តសៀមរាប លុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុស​ច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ បាន​បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​របស់ខ្លួន ក្នុង​គោលបំណង ត្រួតពិនិត្យ​តាមដាន​របស់​គណ​:​វិជ្ជាជីវ​:​សុខាភិបាល​ខេត្តសៀមរាប ទៅលើ​ការលក់​ឱសថ​ហាមឃាត់ ឬ​ក្លែងក្លាយ ឬ​ហួស​កាល នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង នៅតាម​ស្រុក​ក្រុង​នីមួយៗ និង​ត្រួតពិនិត្យ​កន្លែង​ថែរក្សា​សម្ផស្ស និង​លក់​គ្រឿងសំអាង​គ្មាន​ច្បាប ហើយ​ផ្សព្វផ្សាយ​ប្រាសចាក​ពី​ការពិត​។​

​មាន​វត្តមាន នា​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានធ្វើ​បទ​បង្ហាញ ស្តីពី ច្បាប់​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវ​:​សុខាភិបាល ជាច្រើន​មាត្រា​នៃ​បទ​ប្បញ្ញា​ត្តិ​ទូទៅ ដែល​ច្បាប់​នេះ​មាន​គោលបំណង​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាជន តាមរយ​:​ការផ្តល់​នូវ​យន្តការ ធានាថា រាល់​អ្នក​ប្រកប​វិជ្ជាជីវ​:​សុខាភិបាល​ទាំងអស់​មានគុណ​វុឌ្ឍិ សមត្ថភាព និង សម្បទា គ្រប់គ្រាន់​ក្នុងការ​ប្រកប​បែប​វិជ្ជាជីវ​:​របស់ខ្លួន ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​។​

​តាមរយៈ ការពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ និង ស្ដាប់​មតិ​ចូលរួម​របស់​សមាជិក សមាជិកា​រួចមក អង្គប្រជុំ​ក៏បាន​សម្រេចយក​ខ្លឹមសារ​សំខាន់ៗ​រួមមាន​៖ ទី​១. មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ត្រូវ​ពង្រឹង ការត្រួតពិនិត្យ ទីតាំង​ការបើក​លក់​ឱសថ និង​សេវា​សុខាភិបាល​ផ្សេងៗ ឲ្យ​ស្របតាម​គោលការណ៍​ច្បាប។ ទី​២. មន្ទីរ​សុខាភិបាល ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​ទីតាំង​ឱសថស្ថាន និង​សេវា​សុខភាព​ផ្សេងៗ ដើម្បី​ត្រួតពិនិត្យ​គុណភាព​ឱសថ ដើម្បី​បញ្ឈប់​ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង​រាយការណ៍​ជាបន្ទាន់ ដើម្បី​លុបបំបាត់​ការលក់​ផលិតផល​អាហារ​បំប៉ន​នៅក្នុង​សហគមន៍​។ ទី​៣. មន្ទីរ​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ករណី​ពិនិត្យឃើញ​ទីតាំង​ណា​ប្រព្រឹត្ត​ខុសច្បាប អាជ្ញាធរ​ត្រូវ​អនុវត្តតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។ ទី​៤. មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ត្រូវ​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ចុះ​បាញ់ថ្នាំ​មូស​នៅតាម​សាលា​មត្ដេយ្យ និង​បឋមសិក្សា និង​ដាក់​អា​បេ​ត​កម្ចាត់​ដង្កូវទឹក​។ ទី​៥. រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ត្រួតពិនិត្យ​តាមដាន និង​រាយការណ៍ និង​ចាត់វិធានការ​ចំពោះ​ទីតាំង​សេវា​សុខាភិបាល​ឯកជន ទាំង​ឱសថស្ថាន អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ និង​រៀបចំ​បង្កើត​អនុគណៈកម្មការ ថ្នាក់ក្រុង​-​ស្រុក​។ ទី​៦. មន្ទីរ​សុខាភិបាល និង​អនុ​គណៈកម្មការក្រុង​-​ស្រុក ត្រូវ​ប្រជុំ​រាល់​ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ ឲ្យ​បាន​ទៀងទាត់ ដើម្បី​រាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត និង​បូកសរុប របាយការណ៍​ជូន​ក្រសួងសុខាភិបាល​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឆ្លៀត​ក្នុងឱកាស​នោះ គណ​:​កម្ម​ការ​ខេត្តសៀមរាប លុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុស​ច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ បាន​សំណូមពរ​ឪ្យ​អាជ្ញាធរ​ដែនដី មេត្តាជួយ​សហការ​ណ៍ ក្នុងការ​ស្រង់​ស្ថិតិ​ចំនួន​ទីកន្លែង​អ្នក​ប្រកប​សេវា​ឯកជន គ្មាន​ច្បាប់ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ជួយ​ទប់ស្កាត់ ការផ្សព្វផ្សាយ បំពាន ប្រាសចាក ការពិត និង​ទីតាំង​លក់​អាហារ​បំប៉ន​សុខភាព​នៅតាម​សហគម​ន៏​។ បន្ថែម​ពី​នោះ នៅពេលដែល​មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​រឹប​អូស ចំពោះ​ឱសថ​ខុសច្បាប់​នោះ សូម​អាជ្ញាធរ​ដែនដី មេត្តា​ធ្វើយ៉ាងណា​ដុត​កំទេចចោល​ទៅតាម​នីតិវិធី​ច្បាប​ចុះ​៕

​អត្ថបទ និង រូបថត : លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​លើក​ទី​១សាលាខេត្ត​សៀមរាប​សេវា​សុខាភិបាលសេវា​សុខាភិបាល​ខុសច្បាប់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធិន​ពិការ ប្រជាពលរដ្ឋនិង​សិស្សានុសិស្សដាំ​កូនឈើ​ជិត​៣​ពាន់​ដើមនៅក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

យោធិន​ពិការ ប្រជាពលរដ្ឋនិង​សិស្សានុសិស្សដាំ​កូនឈើ​ជិត​៣​ពាន់​ដើមនៅក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៩

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ពង្រីក​ការហោះហើរ​ត្រង់ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​

រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ខំប្រឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ពង្រីក​ការហោះហើរ​ត្រង់ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.