Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកវិនិយោគ​ចិន មានបំណង​ចង់​កែច្នៃ​សំរាម​ក្នុង​ខេត្តសៀមរាប ទៅជា​ថាមពល​អគ្គិសនី​

ដោយ Pothe Thun
31/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/393807568152854/?v=393807568152854
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប និង​ប្រតិភូ​សភាពាណិជ្ជកម្ម​ខេត្ត​ហ្វូ​ចៀន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​រសៀល​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ​២០១៩ នៅ​សាលា​ខេត្តសៀមរាប អ្នកវិនិយោគ​ចិន​បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​ទេសចរណ៍ និង ការកែច្នៃ​កាកសំណល់​សំរាម ទៅជា​ថាមពល​អគ្គិសនី ។​

​មានប្រសាសន៍​ក្នុងជំនួប​នេះ អ្នកស្រី ហ័ង តា​ឆី​ង (Huang Danqing) ប្រធានសភា​ពាណិជ្ជកម្ម និង ជា​ប្រធាន​ក្រុមហ៊ុន រុង​ហួយ ហ្វូ​ចៀន គ្រុប (Ronghui Fujian Group Co.,Ltd) បាន​បញ្ជាក់ថា លោកស្រី បាន​ចាប់អារម្មណ៍ ទៅលើ​ការរីកចម្រើន​ខេត្តសៀមរាប ដែលជា​ខេត្ត​ដ៏​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ក្នុងឱកាស​នេះ អ្នកស្រី ក៏បាន​ដឹកនាំ​សមាជិក​ប្រតិភូ​ស្ត្រី និង​ជា​ប្រធាន​ក្រុមហ៊ុន ចំនួន ២២ មក​ធ្វើការ​សិក្សា​ស្វែងយល់​អំពី អំពី​ស្ថា​ភាព ភូមិសាស្ត្រ និង សក្តានុពល​របស់​ខេត្ត​មួយ​នេះ ក្នុង​គោលដៅ​ធ្វើជា​ដៃគូរ ក្នុង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ អ្នកស្រី ហ័ង តា​ឆី​ង បាន​អញ្ជើញ ឯកឧត្តម អភិបាលខេត្ត​សៀមរាប ទៅ​បំពេញ​ទស្សនកិច្ច​នៅ ខេត្ត​ហ្វូ​ចៀន និង​សិក្សា​អំពី​បច្ចេកទេស ក្នុងការ​កែច្នៃ​សំរាម​ធ្វើជា​ថាមពល​អគ្គិសនី ដោយ​អ្នកស្រី​បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ អ្នកបច្ចេកទេស​នៅ​ទីនោះ បំ​លែង​សំរាម ៨០០​តោន ទៅជា​ថាមពល​អគ្គិសនី ហើយ​ក្នុង​១​តោន​សំរាម​ផលិត​ថាមពល​បាន ១៥០​គីឡូ​វ៉ាត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជាការ​បញ្ជាក់បន្ថែម​ពី​សក្ដានុពល​របស់​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ការរីកចម្រើន​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ស្ថិតក្នុង​លំដាប់​លេខ​១​។ ក្រៅពី​សក្តានុពល​នៃ​តំបន់​ប្រាសាទបុរាណ ខេត្ត​មួយ​នេះ​ក៏បាន​រៀបចំ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ អេកូ​ទេសចរណ៍ធម្មជាតិ និង ក​សិ​ទេសចរណ៍ ដើម្បី​ពន្យារ​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​ឲ្យ​មាន​រយៈពេល​វែង​។ ដោយឡែក នៅក្នុង​ពិធីបុណ្យ​សំខាន់ៗ​ថ្នាក់ជាតិ និង​អន្តរជាតិ បន្ទប់​ស្នាក់​ប្រមាណ ១​ម៉ឺន​បន្ទប់ នៅតែ​មិនទាន់​បំពេញតម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​នៅឡើយ​។
​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ ដែល​ចំណាយពេល​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​នៅ​ខេត្តសៀមរាប និង​ស្វាគមន៍​ដល់​សហគ្រិន​ទាំងឡាយ ដែលមាន​បំណង​មក​វិនិយោគទុន​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ៕


​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ថាមពល​អគ្គិសនី​ព័ត៌មានខេត្ដសៀមរាបអ្នកវិនិយោគ​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​

ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​

កូនឈើ​ចម្រុះ​២៥០០​ដើម ត្រូវបាន​ដាំ​ក្នុង​ដែនដី​ស្រុក​ប្រាសាទបាគង​

កូនឈើ​ចម្រុះ​២៥០០​ដើម ត្រូវបាន​ដាំ​ក្នុង​ដែនដី​ស្រុក​ប្រាសាទបាគង​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.