Wednesday, August 10, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​

ដោយ Pothe Thun
31/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​
ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​
ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​
ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​
ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​រាជការ​ខ្មែរ​សម័យបុរាណ​
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បាឋកថា​ស្ដីពី «​ជនជាតិដើម​ភាគតិច​ក្នុង​ប្រវត្តិសាស្ដ្រ​កម្ពុជា​» ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​អង្គ​/​នាក់​។ វាគ្មិន​នៅក្នុង​បាឋកថា​នេះ​គឺ​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន នរ​វិទូ មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។ តាម​ការធ្វើ​បទ​បង្ហាញ​ដោយយោង​លើ​ភស្ដុតាង​ប្រវត្តិសាស្ដ្រ អក្សរសាស្ត្រ​និង​នរៈវិទ្យា ជនជាតិដើម​ភាគតិច មាន​ប្រវត្តិ​ទាក់ទង​ជ្រាលជ្រៅ​ជាមួយ​រាជការ​ខ្មែរ​នា​សម័យបុរាណ​។​

​បើ​គេ​យក​ភស្ដុតាង​ដូច​លើក​ខាងលើ​មក​និយាយ ជនជាតិដើម​ភាគតិច​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជការ ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌ និង​សង្គម​ខ្មែរ​បុរាណ​ផង​។ ទំនាក់ទំនង​ទាំងនោះ អាច​មើលឃើញ​ក្នុង​កិច្ច​ពិធី​ផ្សេងៗ​ដែល​រៀបចំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ តាំងពី​កើត​រហូតដល់​ស្លាប់​។​

​លោក អាំង ជូ​លាន ជានរ​វិទូ និង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​បាឋកថា​នៅពេល​នោះបាន​ពន្យល់ថា មិន​ថា​សម័យបុរាណ​និង​បច្ចុប្បន្ន គេ​ពិបាក​កំណត់​ចំនួន​ជនជាតិដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ណាស់ ព្រោះថា​ត្រូវការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ប្រាកដ ហើយ​ជាការ​ងារ​របស់​ភាសា​វិទូ​តែម្ដង ព្រោះ​តែងមាន​ភាសា​មួយចំនួន​បាន​បាត់បង់​ជា​បណ្តើរៗ​។​

ព័ត៌មានជាតិ ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

10/08/2022
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

08/08/2022

​មាន​ជនជាតិភាគតិច​មួយ​ដែល​លោក អាំង ជូ​លាន លើក​មក​និយាយ​និង​ហាក់​មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​រាជការ​ខ្មែរ​សម័យបុរាណ នោះ​គឺ​ជនជាតិ​កួយ​។ ជនជាតិ​នេះ​មាន​ភាពលេច​ធ្លោ​ជាងគេ ដោយសារ​សម័យ​បារាំង​មាន​ឯកសារ​និយាយ​ច្រើន​ពី​ជនជាតិ​មួយ​នេះ​។ បារាំង​បាន​លើកតម្កើង​ជនជាតិ​មួយ​នេះ ដោយមាន​ជំនាញ​និង​ទេពកោសល្យ​ខាង​វិជ្ជា​ស្លដែក​ដ៏​ប៉ិនប្រសព្វ​។​

«​បារាំង​បាន​បន្សល់ទុក​នូវ​ឯក​សារ​ជាច្រើន​ពី​សកម្មភាព​ជីក​ថ្ម​រ៉ែ​ដែក ការ​ស្លដែក​របស់​ជនជាតិ​កួយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អាំង ជូ​លាន​។ លោក អាំង ជូ​លាន បន្ថែមថា ជនជាតិភាគតិច​កួយ ដែល​ល្បីល្បាញ​ក្នុងការ​ស្លដែក​នោះ គឺ​កួយ​នៅ​កំពង់ស្វាយ ដែល​ស្ថិតនៅ​ខេត្តកំពង់ធំ​សព្វថ្ងៃ រហូត​មាន​ចម្រៀង​ក្នុង​ពិធីមង្គលការ​ដោយ​លើកសរសើរ​ពី​ដាវ​កំពង់ស្វាយ​នេះដែរ​។ លោក​សាស្ដ្រាចារ្យ​បន្ថែម​៖« តាម​ការស្រាវជ្រាវ​ពី​បុរាណ​វិទូ​បារាំង ដែក​របស់​កួយ​មានគុណ​ភាពល្អ​ជាងដែក​ដែល​បារាំង​យក​ពី​បរទេស​ទៅទៀត តែដោយសារ​ដែក​ពី​បរទេស​គេ​ផលិត​ជា​លក្ខណៈ​ឧស្សាហកម្ម​ដូច្នេះ​គេ​លក់​ក្នុងតម្លៃ​ថោក​ជាង ហើយ​កួយ​ធ្វើ​ដោយ​ដៃ យូរៗ​ទៅ​ក៏​លែងមាន​អ្នក​ផលិត បាត់បង់​ទៅ​រហូតដល់​សង្គ្រាមលោក​លើក​ទី​២ អស់រលីង​»​។​

​បើទោះបី​ជាមាន​ភស្ដុតាង​ថា​ជនជាតិ​កួយ​ពូកែ​ខាង​ស្លដែក​ក៏ពិតមែន តែ​លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន បញ្ជាក់ថា មិនមែន​ជនជាតិខ្មែរ​មិនចេះ​នោះទេ​។ បើ​មិនចេះ​តើ​ធ្វើ​ដូចម្ដេច​ទើប​សង់​អង្គរវត្ត​ដ៏​អច្ឆរិយៈ​បែបនេះ​បាន​? លោក អាំង ជូ​លាន គ្រាន់តែ​ដាក់​ការសង្ស័យ​ផ្ទាល់ខ្លួន​ថា ជនជាតិ​កួយ​អាចមាន​ចំណែក​ក្នុង​រាជការ​ខ្មែរ​សម័យបុរាណ​តាម​ចំណែក​ជា​អាវុធ ចំណែក​ក្នុង​ទ័ព​ជាដើម​។ យ៉ាងណា​លោក អាំង ជូ​លាន បញ្ជាក់ថា​នេះ​ជា​ប្រធានបទ​ដែល​អ្នកស្រាវជ្រាវ​ត្រូវ​សិក្សា​បន្តទៀត ដើម្បីឱ្យ​ច្បាស់​១០០​ភាគរយ​៕

 

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​

Tags: ជនជាតិដើម​ភាគតិចសម័យបុរាណ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើ​ចម្រុះ​២៥០០​ដើម ត្រូវបាន​ដាំ​ក្នុង​ដែនដី​ស្រុក​ប្រាសាទបាគង​

កូនឈើ​ចម្រុះ​២៥០០​ដើម ត្រូវបាន​ដាំ​ក្នុង​ដែនដី​ស្រុក​ប្រាសាទបាគង​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​

សិក្ខាកាមនគរបាល​អន្តរាគមន៍​ព្រំដែន ប្រចាំឆ្នាំ​២០១៩ ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត មុន​បញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន​

សិក្ខាកាមនគរបាល​អន្តរាគមន៍​ព្រំដែន ប្រចាំឆ្នាំ​២០១៩ ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត មុន​បញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (405)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,743)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,131)
  • ព័ត៌មានជាតិទូទៅ (138)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (581)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.