Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាកាមនគរបាល​អន្តរាគមន៍​ព្រំដែន ប្រចាំឆ្នាំ​២០១៩ ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត មុន​បញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន​

ដោយ Pothe Thun
31/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាកាមនគរបាល​អន្តរាគមន៍​ព្រំដែន ប្រចាំឆ្នាំ​២០១៩ ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត មុន​បញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន​
717
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សិក្ខាកាម​នៃ​កងកម្លាំង​នគរបាល​អន្តរាគមន៍​ព្រំដែន ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០១៩ ប្រមាណ​ជា ជិត​៥០០​នាក់ ក្រោយពី​បាន​សិក្សា​មុខជំនាញ​របស់ខ្លួន​អស់​រយៈពេល​៣​ខែ នៅ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​កន្លងមក ថ្ងៃទី​៣០ និង ថ្ងៃទី​៣១ ខែកក្កដា​នេះ ត្រូវបាន​ស្ថិតនៅលើ​ទីលាន​បាញ់​គ្រាប់​ពិត នៃ​បញ្ជាការដ្ឋាន កងពលធំ​អន្តរាគមន៍​លេខ​៣ ក្នុងភូមិ​សាស្ត្រ​នៃ​តំបន់​ប្រាសាទព្រះវិហារ ដើម្បី​បញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន ។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ មេបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ តំណាង​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នៃ ស្នងការដ្ឋាន​នគរបាល​ជាតិ ដែលមាន​វត្តមាន​ផ្ទាល់ ត្រួតពិនិត្យ​លើ​ការហ្វឹកហាត់ បាញ់​គ្រាប់​ពិត​នោះ មានប្រសាសន៍​ឲ្យ​ដឹងថា ៖ កងកម្លាំង​នគរបាល​អន្តរាគមន៍​ព្រំដែន បង្កើតឡើង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​កងវរសេនាតូច​នគ​របាល​ការពារ​ព្រំដែន​គោក​ទូទាំងប្រទេស និង​មាន​មាន​ភារកិច្ច រួមសហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ បំពេញភារកិច្ច ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ និង​ទប់ស្កាត់​-​បង្ក្រាប​នូវ​រាល់​សកម្មភាព​ណា ដែល​បង្កចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ កងកម្លាំង​ពិសេស​នេះ មាន​បេសកកម្ម​ចេញ​បង្ក្រាប​បាតុកម្ម កុប្បកម្ម និង​អំពើ​ភេរវកម្ម បង្កដោយ​ពួក​ឧទ្ទាម​ក្រៅច្បាប់ សំដៅ​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដាច់ខាត​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​ឧបាយកល សកម្មភាព បដិវត្ត​ពណ៌ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ។​

​ជ័យលាភី​នៃ​ការហ្វឹកហ្វឺន​របស់​កង​កម្លាំង​នគរបាល​អន្តរាគមន៍ គឺ​សំដៅ​ពង្រឹង​ដល់​សិក្ខាកាម អោយ​ក្លាយជា​កម្លាំង​នគរបាល​មាន​លក្ខណៈសម្បត្តិ សមត្ថភាព ក្នុង​កិច្ចប្រតិបត្តិការ​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សមត្ថភាព​យល់ដឹង​ពី​ច្បាប់ មុខជំនាញ ភូមិសាស្ត្រ ឋានលេខា យុទ្ធវិធី​ទ័ពព្រៃ​ក្នុងពេល​ប្រយុទ្ធ ការប្រើប្រាស់​អាវុធ​ធុន​ស្រាល កាំភ្លើងយន្ត និង​អាវុធ​គាំទ្រ ។ ចំណេះដឹង​និង​សមត្ថភាព​ទាំងនេះ នឹង ក្លាយជា​សកម្មភាព​ជាក់ស្តែង​ដ៏​មាន​ប្រសិទ្ធភាព ។ កង​ម្លាំ​ង​ទាំងនេះ មាន​គោល​ល​ជំហរ ច្បាស់លាស់ និង មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​អនុវត្ត​ច្បាប់​រដ្ឋ ឈរលើ​គោលការណ៍ គោរព​សិទ្ធិមនុស្ស និង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​អនុវត្ត​ភារកិច្ច ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​នគរបាលជាតិ ជួយ​អន្តរាគមន៍​ការពារ​បូរណភាព​ទឹកដី រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ព្រំដែន និង ទប់ស្កាត់​បង្ក្រាប​បទល្មើស​ឆ្លងដែន គ្រប់​ប្រភេទ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

25/05/2022
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

25/05/2022

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​បង្ហាញ​នូវ​ការដឹងគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​កញ្ចប់​ថវិកា សម្រាប់​ដំណើរ​ការបើក​វគ្គ​ហ្វឹកហ្វឺន ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ជា​បន្តបន្ទាប់ ជាពិសេស​សម្រាប់​វគ្គ​ហ្វឹកហ្វឺន នគរបាល​អន្តរាគមន៍​ព្រំដែន ។ ក៏មាន​សេចក្តី​ថ្លែងអំណរគុណ​ផងដែរ ជូន​ចំពោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​តែងតែ​ជួយឧបត្ថម្ភ​ទាំង​ស្មារតី និង​សម្ភារៈ ដល់​វគ្គ​ហ្វឹកហ្វឺន​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​រួមទាំង កងកម្លាំង​កំពុង​បំពេញបេសកកម្ម ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ( ប្រាសាទព្រះវិហារ ) ៕


​អត្ថបទ និង រូបភាព ៖​ងិន គឹម​ឡេង​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: សិក្ខាកាមនគរបាល​អន្តរាគមន៍​ព្រំដែនហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិតអគ្គស្នងការ​រង​នគរបាលជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ចំនួន​៣​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូនទៅ​សាលាដំបូង​ខេត្ត កាលពី​ម្សិលមិញ​

មនុស្ស​ចំនួន​៣​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូនទៅ​សាលាដំបូង​ខេត្ត កាលពី​ម្សិលមិញ​

ភ្ញៀវទេសចរ​ចិនទៅលេង​នៅ​កូរ៉េខាងជើង មានការ​កើនឡើង​

ភ្ញៀវទេសចរ​ចិនទៅលេង​នៅ​កូរ៉េខាងជើង មានការ​កើនឡើង​

ព្យុះ​ស៊ីក្លូនWiphaបោកបក់​ទីក្រុង​ហុងកុង នឹង​អាច​បង្ក​ជា​ទឹកជំនន់​

ព្យុះ​ស៊ីក្លូនWiphaបោកបក់​ទីក្រុង​ហុងកុង នឹង​អាច​បង្ក​ជា​ទឹកជំនន់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,652)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,974)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (548)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.