ចិនជំទាស់ដាច់ខាតទៅនឹងសេចក្តីព្រាងច្បាប់ នៃសភាអាមេរិក លើបញ្ហាទីក្រុងហុងកុង ដែលជាកិច្ចការផ្ទៃក្នុងចិន
ក្រសួងការបរទេសចិននៅថ្ងៃពុធនេះ បានបញ្ជាក់សារជាថ្មីឡើងវិញថា ទីក្រុងប៉េកាំងជំទាស់ជាដាច់ខាតចំពោះវិធានការទាំងឡាយណា ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក ពាក់ព័ន្ធនឹងបាតុកម្មនៅក្នុងទីក្រុងហុងកុង ហើយចិនអំពាវនាវឱ្យសមាជិកសភាអាមេរិក បញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) ...