Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គណៈប្រតិភូខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤

ដោយ Pothe Thun
08/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
82
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០២០នេះ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានតំកល់ទុកធ្វើទក្ខិណាទាន ទៅតាមប្រពៃណីសាសនានៅគេហដ្ឋាននៃសព ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។

តំណាងឲ្យគណៈប្រតិភូខេត្តទាំងអស់ ឯកឧត្តម អ៊ឹង ហឿន បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់នូវស្វាមី បីតា ជីតា ដ៏ឧត្តុង្គឧត្តមនៃគ្រួសារដែលប្រកបដោយ ព្រហ្មវិហារធម៌ និង ជាទីស្រឡាញ់របស់គ្រួសារនៃសព ក៏ដូចជាការបាត់បង់វីរៈជនដ៏ឆ្នើម ក្នុងការបញ្ជាដឹកនាំការពារជាតិមាតុភូមិ ដែលមានស្នាដៃក្នុងការបម្រើជាតិមាតុភូមិកម្ពុជា និង បានគោរពវិញ្ញាណក្ខ័ន្ធ រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពឯកឧត្តមឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤ ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការបួងសួងសូមឲ្យដួងវិញ្ញាណក្ខ័ន្ត របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ឈន ធី បានទៅកាន់សុខគតិភពថ្មីកុំបីឃ្លាងឃ្លាតឡើយ ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហេង ពៅ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាយោធភូមិភាគទី៤ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក បានធ្វើការបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនដល់សពឯកឧត្តមឧត្តមសេនីយ៍ទោ ឈន ធី និងបានធ្វើការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ត័ និងបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់វិញ្ញាណក្ខ័ន្តរបស់សព ឯកឧត្តមឧត្តមសេនីយ៍ទោ ឈន ធី ព្រមទាំងបានធ្វើការចូលរួមសម្តែង និងចូលរួមរំលែកទុក្ខក្រៀមក្រំ ក្នុងចិត្តដោយឥតឧបមា ក្នុងការបាត់បង់ស្វាមី បីតា ជីតា ដ៏ឧត្តុង្គឧត្តមនៃគ្រួសារដែលប្រកបដោយ ព្រហ្មវិហារធម៌ និង ជាទីស្រឡាញ់របស់គ្រួសារនៃសព ក៏ដូចជាការបាត់បង់វីរៈជនដ៏ឆ្នើម ក្នុងការបញ្ជាដឹកនាំការពារជាតិមាតុភូមិ ដែលមានស្នាដៃក្នុងការបម្រើជាតិមាតុភូមិកម្ពុជា និង បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ ព្រមទាំងបានលះបង់ កម្លាំងកាយចិត្ត ពេលវេលានៅគ្រប់កាលៈទេសៈ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ ក្នុងមួយជីវិតរបស់ឯកឧត្តម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានបញ្ជាក់ថា ទោះបីនៅពេលនេះរូបកាយវិញ្ញាណរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ឈន ធី បានរលត់ចាកឆ្ងាយពីលោកនេះទៅកាន់លោកខាងមុខក្ដី ក៏ប៉ុន្តែចំពោះកិត្តិសព្ទ័ និងកេរ្តិ៍ឈ្មោះរបស់ឯកឧត្តមក៏បានដកជាប់នូវក្នុងក្រអៅបេះដូងរបស់កូនចៅ ថ្នាក់ដឹកនាំ និងយុទ្ធមិត្តរួមអាវុធ ញាតិមិត្តរួមការងារ ដែលធ្វើឲ្យគ្មានថ្ងៃបំភ្លេចបានឡើយ ៕

អត្ថបទ និង រូបភាព៖ គឿន វ៉េត

Tags: យោធភូមិភាគ​ទី​៤ឧត្តមសេនីយ៍ទោ ឈន ធី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិវត្តបូព៌

បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅចំណុចភូមិវត្តបូព៌

ឯកឧត្តម ទៀ សីហា អញ្ជើញបិទវគ្គតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា អញ្ជើញបិទវគ្គតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប

៩ខែដើមឆ្នាំ ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ភាគច្រើនជាអ្នកបើកបរម៉ូតូ

៩ខែដើមឆ្នាំ ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ភាគច្រើនជាអ្នកបើកបរម៉ូតូ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.