Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកឧត្តម ទៀ សីហា អញ្ជើញបិទវគ្គតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
09/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វគ្គបណ្តុះបណ្តាលតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាបដែលបានសិក្សាអស់រយៈពេលពីរថ្ងៃដោយមានសិក្ខាកាមអញ្ចើញចូលរួមមកពីបណ្តាអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប ចំនួន៤៨រូបត្រូវបានបិទវគ្គកាលពីរសៀលថ្ងៃទិ០៨ខែតុលាឆ្នាំ២០២០ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានលើកឡើងថា ការបើកវគ្គតម្រង់ទិសការងារអនុសាខាកាកបាទក្រហកម្ពុជា ក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប នាពេលនេះគឺមានគោលបំណងផ្ដល់នូវការយល់ដឹងពីការងារកាកបាទក្រហមនៅថ្នាក់អនុសាខាដើម្បីឈានទៅអនុវត្តបានត្រឹមត្រូវ តាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ។

លោកនាយកសាខា បន្ថែមថា ទោះបីវគ្គតម្រង់ទិសការងារអនុសាខាក្រុងស្រុកនេះ ប្រព្រឹត្តិទៅក្នុងរយៈពេលខ្លីក៏ដោយ តែវគ្គនេះបានបង្ហាញពីប្រធានបទសំខាន់ៗ ដូចជាមូលដ្ឋានគ្រឹះកាកបាទក្រហម រចនាសម្ព័ន្ធ តួនាទីភារកិច្ចអនុសាខា ក្រុមអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាសកម្មភាព វិស័យស្នូលទាំង៤ រួមទាំងការងារគ្រប់គ្រងប្រើប្រាស់ ថវិកាជូនអស់លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ឲ្យបានយល់ដឹង និងជាជំនួយតម្រង់ទិស សំដៅអនុវត្តន៍សកម្មភាពនៅតាមបណ្តាអនុសាខាឲ្យបានត្រឹមត្រូវ តាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ថ្លែងក្នុងពិធីបិទវគ្គនោះ ឯកឧត្តម ទៀ សីហា បង្ហាញថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥នេះ បាននិងកំពុងតែបន្តអនុវត្តន៍ នូវយុទ្ធសាស្រ្តតាមរយៈវិស័យស្នូលទាំង៤ រួមមាន៖ ១/ ការគ្រប់គ្រងគ្រោះមហន្តរាយ ២/ សុខភាព និងការថែទាំសុខភាព សហគមន៍ ៣/ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនាការអភិវឌ្ឍស្ថាប័ន និង៤/ អភិវឌ្ឍន៍ធនធាន។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានបញ្ជាក់ផងដែរថា សមិទ្ធផល និងសកម្មភាពសេវាកម្មមនុស្សធម៌ របស់អនុសាខាកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ដែលសម្រេចបានកន្លងមក គឺពិតជាពោរពេញទៅដោយការស្ម័គ្រចិត្ត និងឧត្តមគតិមនុស្សធម៌ ដែលស្ថិតនៅក្រោមការដឹកនាំផ្ទាល់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាពិតប្រាកដមែន ហើយចំពោះមុខ ដើម្បីទ្រទ្រង់សកម្មភាពសេវាកម្មមនុស្សធម៌បាននោះ គឺត្រូវទាមទារឲ្យ គណៈកម្មាធិការអនុសាខាទាំងអស់ ត្រូវខិតខំបន្តរកមូលនិធិពីគ្រប់មូលដ្ឋាន តាមរយៈការពង្រីកសមាជិកភាព ការដាក់ហិបសប្បុរសធម៌ ព្រឹត្តិការណ៍មនុស្សធម៌តាមលទ្ធភាព ហើយត្រូវពង្រឹងសកម្មភាពអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមក្នុងអនុសាខា ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិយើង។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ទោះបីជាការយល់ដឹងរបស់សិក្ខាកាមទាំងអស់ នៅក្នុងវគ្គតម្រង់ទិសនេះ ពុំដូចគ្នាក្តី ឯកឧត្តមរំពឹងថា អស់លោក លោកស្រី នឹងធ្វើការចែករំលែកបន្ត ដល់សមាជិកដទៃទៀតៗ ក្នុងគណៈកម្មាធិការអនុសាខាទាំងអស់ ឲ្យបានយល់ដឹងនិងធ្វើការសហការគ្នា ដើម្បីបំពេញការងារមនុស្សធម៌ឲ្យបានល្អជាក់ជាមិនខាន៕

អត្ថបទ និង រូបភាព៖ ទ្រា ពន្លឺ
កែសម្រួល៖ សេង ផល្លី

Tags: វគ្គតម្រង់ទិសការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជាសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
៩ខែដើមឆ្នាំ ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ភាគច្រើនជាអ្នកបើកបរម៉ូតូ

៩ខែដើមឆ្នាំ ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ភាគច្រើនជាអ្នកបើកបរម៉ូតូ

ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងស្ថានភាពវិបត្តិកូវីដ១៩ ចំនួន៤០០គ្រួសារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តព្រិន្ទ

ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងស្ថានភាពវិបត្តិកូវីដ១៩ ចំនួន៤០០គ្រួសារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តព្រិន្ទ

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកសម្ភារនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសារឆេះផ្ទះនៅស្រុកពួក

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកសម្ភារនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសារឆេះផ្ទះនៅស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.