Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកសម្ភារនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសារឆេះផ្ទះនៅស្រុកពួក

ដោយ Pothe Thun
09/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង សហការជាមួយព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិ សមាគមជីវិត និង ក្តីសង្ឃឹម រួមជាមួយព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប បានអំណោយសង្គ្រោះបន្ទាន់ជាថវិកា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចាំបាច់ក្នុងផ្ទះ សរុបចំនួន២៣មុខ ជូនដល់គ្រួសាររងគ្រោះដោយសារលំនៅដ្ឋានត្រូវអគ្គិភ័យឆេះអស់ស្ទើរតែទាំងស្រុង កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប៉ុន្តែពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ ដោយសារបានអ្នកជិតខាងជួយពន្លត់និងទប់ស្កាត់ទាន់ពេលវេលា ហើយក៏មិនឱ្យឆ្លងរាលដាលទៅលំនៅដ្ឋានប្រជាពលរដ្ឋផ្សេងទៀតដែរ ។

សូមបញ្ជាក់ថា លំនៅដ្ឋានដែលរងគ្រោះអគ្គិភ័យនេះ មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់ឡើងអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ក្រាលក្តារ ជារបស់លោក ឆិល ព្រិល អាយុ៣២ឆ្នាំ និងភរិយា ឈ្មោះ ជា សារ៉ូ អាយុ៣៤ឆ្នាំ មានកូនប្រុសតូចៗ ចំនួនពីរនាក់ មានជីវភាពគ្រួសារខ្វះខាត បច្ចុប្បន្នទាំងពីរនាក់ប្តីប្រពន្ឋ មានមុខរបរជាកម្មករសំណង់ ហើយកាលពី៥ឆ្នាំមុន លំនៅដ្ឋាននេះ ជាអំណោយបានពីការចូលរួមបរិច្ចាករបស់បងស្រី និងញាតិជិតខាង ។ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន កៀរគរប្រមូល។

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត បានសម្តែងនូវព្រះទ័យសោកស្តាយចំពោះគ្រោះថ្នាក់ដោយសារអគ្គិភ័យ បណ្តាឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិដែលខំរក និងសន្សំទុកជាយូរមកហើយ ដូច្នេះតាមរយៈនេះ សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន ការពារ ជាប់ជាប្រចាំនូវបញ្ហាអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដោយត្រូវពិនិត្យខ្សែបណ្តាញអគ្គិសនីក្នុងផ្ទះក្រែងមានការដាច់រលាត់ដោយកណ្តុរកកេរ ឬគៀបជាប់នឹងអ្វីមួយ ដែលយូរៗវានឹងបង្កទៅជាការឆ្លងចរន្ត ហើយមុននឹងចាកចេញពីផ្ទះ ក៏ត្រូវពិនិត្យឱ្យច្បាស់នូវភ្លើងចង្ក្រាន្ត ភ្លើងធូប ជាដើម ពិសេសត្រូវពន្លត់ឱ្យអស់មុននឹងចាកចេញ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ មានថេរដិកាបន្តថា ថវិកា និង សម្ភារមួយចំនួនតូចដែលយកមកផ្តល់ជូននាពេលនេះ គឺជាការចែករំលែកជួយគ្នាក្នុងគ្រាលំបាកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន ព្រោះថា ជារឿយៗព្រះសង្ឃនៃខេត្តសៀមរាប តែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ទោះបីជាព្រះសង្ឃអាស្រ័យភោជន និងទទួលបានពីការប្រគេនទេយ្យវត្ថុផ្សេងៗ ពីប្រជាពុទ្ឋបរិស័ទក្តី តែព្រះសង្ឃតែងតែសន្សំសំចៃបែងចែកទុកដាក់នូវទេយ្យទានទាំងនោះសម្រាប់ជួយទំនុកបម្រុង និង ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋណាខ្វះខាតជួបការលំបាកក្នុងជីវភាព និងមួយផ្នែកសម្រាប់ជួយការងារសង្គម ដែលនេះជាសង្គហៈធម៌ និងជាតួនាទីដែលព្រះសង្ឃត្រូវបំពេញក្រៅពីការស្វាធ្យាយព្រះធម៌ និងការងារស្នូលក្នុងអារាម ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រួសារឆេះផ្ទះសម្ភារនិងស្បៀងអាហារសង្គ្រោះបន្ទាន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជីវករលក់ដូរមុខប្រាសាទអង្គរវត្ត ពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាផ្តល់ជូន

អាជីវករលក់ដូរមុខប្រាសាទអង្គរវត្ត ពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាផ្តល់ជូន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសបា្តហ៏ទី២ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសបា្តហ៏ទី២ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.