Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសបា្តហ៏ទី២ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ដោយ Pothe Thun
12/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី២ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏លើក ឡើងពីបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងឡើងខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្ត ពោធិសាត់ និងខេត្តបាត់ដំបង មានការជន់លិចខ្លាំង ដោយសារបញ្ហាព្យុះភ្លៀងបង្ករជាទឹកជំនន់ធំនៅក្នុងប្រទេសថៃ ហើយគេចាត់ទុកថាជាជំនន់ធំជាងគេក្នុងរយះពេល១៥ឆ្នាំចុងក្រោយនេះដោយបានរងផលប៉ះពាល់មកដល់ប្រទេសកម្ពុជា។ ដូច្នេះប្រពន្ធ័ផ្សព្វផ្សាយ ត្រូវផ្សាយនូវ ព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៏ និងវិធានការនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នជំនាញ ពាក់ពន្ធ័ បានដាក់ចេញ ដើម្បីអោយប្រជាពលរដ្ឋ បានដឹង ហើយបញ្ជៀសកុំអោយមានគ្រោះ ថ្នាក់ដោយសារគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ។

ទាក់ទងកិច្ចការងារនេះ ក្រុមការងារពិសេស ទូរទស្សន៏ជាតិកម្ពុជា បានចុះទៅតាមបណ្តាខេត្តមួយចំនួន ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ ដើម្បីថតផ្សាយនូវដំណឹងថ្មីៗ ទាន់ហេតុការណ៏ ក៏ដូចជាការបង្ហាញពីសកម្មភាព របស់អាជ្ញាធរដែនដី ក៏ដូចជាកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ មានភាពសកម្មក្នុងការជួយសង្រ្គោះប្រជាព់លរដ្ឋដែលរងគ្រោះដោយទឹកជំនន់ តាមរយះការដឹកជញ្ជូន សំភារះ និងប្រជាពលរដ្ឋតាមរថយន្តកងទ័ពពីតំបន់លិចទឹក មកកាន់ទីទួលសុវត្ថិភាព។

នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៏នេះដែរ ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ តាមបណ្តាអគ្គនាយកទាំង៥ ឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការដែលទទួលបន្ទុកតាមផ្នែក និងជំនាញនីមួយៗ បានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលតាមផ្នែកតាមជំនាញនីមួយៗ សម្រេចអនុវត្តន៏បានក្នុងរយះ ពេលពេញមួយសប្តាហ៏កន្លងមកនេះ និងលើកជាទិសដៅផែនការសម្មភាពការងារដែលត្រូវបន្តបំពេញ នៅសប្តាហ៏ខាងមុខទៀត អោយបានកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលល្អប្រសើរបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ដែរថា នៅក្នុងសប្តាហ៏បន្តបន្ទាប់ទៅមុខទៀតនេះ ក្រសួងព័ត៌មាន មានកិច្ចពិភាក្សាការងារសំខាន់ៗ ដែលត្រូវធ្វើបន្តទៀត ក្នុងនោះ គម្រោងនៃដំណើរការត្រៀមរៀបចំថ្នាលទូរទស្សន៏ ឌីជីថល ដោយធ្វើការផ្លាស់ប្រពន្ធ័ផ្សាយទូរទស្សន៏ ពីអានណាឡូក ទៅជាឌីជីថល ដែលត្រូវចំណាយថវិកាច្រើន តែទោះជាយ៉ាងណា ក៏ត្រូវតែប្រឹងប្រែងធ្វើការផ្លាស់ប្តូរ អោយសម្រេចបានតាមគម្រោងដែរ គ្រោងទុក។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជម្រុញដល់ប្រពន្ធ័ផ្សព្វផ្សាយជាតិទាំងអស់ ទាំងនៅថ្នាក់កណ្តាល និងតាមបណ្តាខេត្ត ត្រូវមានការប្រែប្តូរការផ្សាយតែក្រៅពីរឿងនយោបាយសុទ្ធ មកផ្សាយពីដំណើរការអភិវអឌ្ឍការផ្សាយពី តំបន់ទេសចរណ៏ធម្មជាតិ វិស័យកសិកម្ម និងកម្មវិធីកំសាន្តសប្បាយ និងការយល់ដឹងទូលាយ សម្រាប់ជាការរឹតចំណងមិត្តភាព មន្រ្តីទាំងអស់នៃក្រសួងព័ត៌មាន ហើយជាងនេះទៅទៀត សម្រាប់ព័ត៌មានសំខាន់ៗ ដែលវិទ្យុ និងទូរទស្សន៏ជាតិ បានផ្សាយមន្ទីរព័ត៌មានតាមបណ្តាខេត្ត ក៏ត្រូវយកទៅធ្វើការផ្សាយបន្តអោយបានកាន់តែទូលំទូលាយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញអោយប្រពន្ធ័ ផ្សព្វផ្សាយរបស់ជាតិ ត្រូវបន្ត ពង្រឹងប្រសិទ្ធិភាពនៃការផ្សាយរបស់ខ្លួននបានកាន់តែល្អប្រសើរ ដែលមានកម្មវិធីថ្មីៗ និង កម្មវិធីអប់រំចំណេះដឹង ដែលមានការទាក់ទាញ ផ្តល់សារះប្រយោជន៏ សម្រាប់សារធារណះ ជនទូឯកឧត្តម រដ្ឋមន្រ្តី ក៏បានកោតសរសើរ ចំពោះរាល់លទ្ធផលការងារទាំងឡាយដែលថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ផ្នែក គ្រប់ជំនាញនៃក្រសួងព័ត៌មានដែលបានរួម សហការគ្នាសម្រេចអនុវត្តបានយ៉ាងល្អ។ ដូច្នេះការងារបន្តទៀតសំខាន់ ត្រូវពង្រឹងកិច្ចសហការសាមគ្គីភាពអោយបានរឹងមាំមានទំនាក់ទំនងល្អជាមួយ ក្រសួងស្ថាប័នទាំងអស់ ៕

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាជ្ញាធរស្រុកពួកខេត្តសៀមរាប បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការហានីភ័យគ្រោះទឹកជំនន់ ដែលជាបឋមបានធ្វើឲ្យដងស្ទឹងពួក មានលទ្ធភាពរំដោះទឹកទៅកាន់វាលទំនាបបឹងទន្លេសាប

ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាជ្ញាធរស្រុកពួកខេត្តសៀមរាប បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការហានីភ័យគ្រោះទឹកជំនន់ ដែលជាបឋមបានធ្វើឲ្យដងស្ទឹងពួក មានលទ្ធភាពរំដោះទឹកទៅកាន់វាលទំនាបបឹងទន្លេសាប

លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ

លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.