Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ

ដោយ Pothe Thun
12/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោតចុងក្រោយ (ទ.១០២៥) ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនោះ ដើម្បីឱ្យការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំអនុវត្តឲ្យបានត្រឹមត្រូវ និងមានតម្លាភាព ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សំដៅធានាបាននូវបញ្ជីបោះឆ្នោតដែលមានគុណភាព និងបច្ចុប្បន្នភាព។ កិច្ចប្រជុំនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានខេត្ត រួមជាមួយលោក លោកស្រី គ្រូបង្ហាត់ទាំង១២ ក្រុង/ស្រុក ប្រមាណជាង៥០នាក់បានចូលរួមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នឹម វ៉ាន់សំ បានអាននៅសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលបានណែនាំដល់លោក លោកស្រីប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមចុះឈ្មោះបោះឆ្នោតទាំងអស់ អំពីនីតិវិធីនៃការលុប ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយក្នុងការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត ប្រសិនបើពិនិត្យឃើញថា ឈ្មោះអ្នកបោះឆ្នោតដែលបានស្រង់ចូលទៅក្នុង ទ.១០២៥ ពុំមានឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់តាមករណីនីមួយៗទេ លធ.ខប ត្រូវធ្វើទំនាក់ទំនង ទៅភាគីពាក់ព័ន្ធ ទៅតាមករណីដូចខាងក្រោម ៖ ករណីដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទទួលមរណភាព លធ.ខប ត្រូវណែនាំទៅ កបឃ.ស ដើម្បីកសាងឯកសារសំអាងឱ្យបានត្រឹមត្រូវ ហើយករណីដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវបានដកហូតសិទ្ធិបោះឆ្នោត លធ .ខប ត្រូវធ្វើទំនាក់ទំនងទៅសាលាដំបូងរាជធានី ខេត្ត ឬសាលាជំរះក្តីពាក់ព័ន្ធនានា ដើម្បីស្នើសុំថតចម្លងឯកសារសំអាងដូចជា សាលក្រម ឬសាលដីកា ចំពោះអ្នកបោះឆ្នោតណា ដែលត្រូវបានតុលាការចេញសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរ ករណីដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានផ្លាស់លំនៅឋាន ឬទីសំណាក់ អចិន្ត្រៃយ៍ចេញពីឃុំ សង្កាត់ទៅឃុំ សង្កាត់ផ្សេង លធ .ខប ត្រូវណែនាំឱ្យ កបឃ.ស ថតចម្លងសារសំអាងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។ ធ្វើទំនាក់ទំនងទៅស្នងការរាជធានី ខេត្តពាក់ព័ន្ធដើម្បីស្នើសុំថតចម្លងបញ្ជីឈ្មោះ និង ឯកសារពាក់ព័ន្ធ ចំពោះអ្នកបោះឆ្នោតណាមានឈ្មោះក្នុងបញ្ជីអន្តោប្រវេសន៍ ។ ឆ្នោតដំបូង ។

លោក នឹម វ៉ាន់សំ មានប្រសាសន៏បន្តទៀតថា បន្ទាប់ពីទទួលបាន ទ.១០២៥ និងឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់រួចមក ក.ច.ប ត្រូវធ្វើការពិនិត្យលើ ទ.១០២៥ ជាមួយនឹងឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ តាមករណ៍នីមួយៗ និង ទិន្នន័យមួយចំនួនក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ។ បន្ទាប់មក ក.ច .ប ត្រូវអនុវត្តការលុបឈ្មោះអ្នកទាំងនោះតាមកម្មវិធីកុំព្យូទ័រ ស្របតាមបទបញ្ជា និងនីតិវិធី ព្រមទាំងគោលការណ៍ណែនាំដែលបានកំណត់ដោយ គ.ជ.ប អំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ នឹងការចុះបោះឆ្នោតប្រចាំឆ្នាំ ។ យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងលិខិតជូនដំណឹងរបស់ គ.ជ.ប ដូចមានចុះក្នុងយោងខាងលើ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ។ បច្ចុប្បន្ន នៅខេត្តសៀមរាបយើង ចំពោះអ្នកបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ បានប្រមាណជាង ៥៦១,៦៥៨នាក់ហើយ គិតចាប់ពីថ្ងៃទី០១-១១ ខែតុលា ឆ្នាំ២០២០៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត

Tags: បញ្ជីបោះឆ្នោតចុងក្រោយបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពស់ទឹកក្នុងទំនប់អាងទឹកទាំង៤របស់ខេត្តសៀមរាប ស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបាន

កម្ពស់ទឹកក្នុងទំនប់អាងទឹកទាំង៤របស់ខេត្តសៀមរាប ស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបាន

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.