Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

កម្ពស់ទឹកក្នុងទំនប់អាងទឹកទាំង៤របស់ខេត្តសៀមរាប ស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបាន

ដោយ Pothe Thun
13/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, ព្យាករណ៍អាកាសធាតុ
3.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខណៈប្រទេសកម្ពុជាកំពុងតែរងឥទ្ធិពលព្យុះ ដែលបង្កឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ជាច្រើនថ្ងៃ ប៉ុន្តែកម្រិតទឹកនៅក្នុងទំនប់អាងទឹកសំខាន់ទាំង៤ របស់ខេត្តសៀមរាប នៅតែស្ថិតក្នុងកម្រិតគ្រប់គ្រងបាន នេះបើតាមរបាយការណ៍របស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០។

ជាក់ស្តែង របាយការណ៍ដដែលនេះ បញ្ជាក់ថា កម្ពស់ទឹកនៅតាមទំនប់អាងទឹកសំខាន់ៗទាំង៤ រួមមាន:

– ទំនប់អាងទឹកម្កាក់ មានកម្ពស់ទឹក ១៦.៩០ម៉ែត្រ នៅក្រោមកម្រិតប្រកាសអាសន្ន ០.៦០ម៉ែត្រ

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

-ទំនប់អាងទឹកក្សាក មានកម្ពស់ទឹក ២.១៥ម៉ែត្រ ក្រោមកម្រិតប្រកាសអាសន្ន ០.៤០ម៉ែត្រ

-ទំនប់អាងទឹកស្ទឹងស្រែង១ មានកម្ពស់ទឹក ២៦.៨០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.១០ម៉ែត្រ

-ទំនប់អាងទឹកស្ពានស្រែង មានកម្ពស់ទឹក ១៣.៦០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.១០ម៉ែត្រ។

ដោយឡែក កម្ពស់ទឹកស្ទឹងបន្ទាយស្រី ស្ទឹងជីក្រែង ស្ទឹងក្រឡាញ់ និងស្ទឹងសៀមរាប ក៏ស្ថិតក្នុងកម្រិតគ្រប់គ្រងបានផងដែរ។

លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បង្ហាញថា ទោះបីក្រុងស្រុកមួយចំនួន មានជំនន់ទឹកភ្លៀង ហូរចូលភូមិ កាត់ផ្លូវ សាលារៀនខ្លះក្ដី តែបញ្ហានេះ នៅពុំទាន់មានផលប៉ះពាល់ខ្លាំងនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត បានណែនាំដល់អាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ច ត្រូវតាមដាន ស្ថានភាពទឹកឲ្យបានជាប់ជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើមាន គ្រោះធម្មជាតិជាយថាហេតុណាមួយកើតឡើង ព្រមទាំងក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះការរស់នៅ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ដោយសារជំនន់ទឹកភ្លៀង។

អត្ថបទ និងរូបភាព: លោក យូ វង្ស
កែសម្រូលដោយ: លោក សេង ផល្លី

Tags: កម្ពស់ទឹកទំនប់អាងទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

ព្រះចៅអធិការវត្តព្រះឥន្ទ្រទេពប្រគល់បំណែកបដិមាចំនួន៤១ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុក

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការធ្វើបុណ្យទានគ្រប់ទីកន្លែង របស់ប្រជាពលរដ្ឋថាជាសិទ្ឋខាងជំនឿ ក្រោមដំបូលសន្តិភាពដ៏រឹងមាំ

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការធ្វើបុណ្យទានគ្រប់ទីកន្លែង របស់ប្រជាពលរដ្ឋថាជាសិទ្ឋខាងជំនឿ ក្រោមដំបូលសន្តិភាពដ៏រឹងមាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.