Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការធ្វើបុណ្យទានគ្រប់ទីកន្លែង របស់ប្រជាពលរដ្ឋថាជាសិទ្ឋខាងជំនឿ ក្រោមដំបូលសន្តិភាពដ៏រឹងមាំ

ដោយ Pothe Thun
13/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វិស័យព្រះពុទ្ធសាសនានៅកម្ពុជា កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហេតុនេះ បងប្អូនប្រជាពលរដ្ឋ គួរមើលឱ្យឃើញពីតួនាទីនិងសារៈសំខាន់នៃសន្តិភាពនិង ត្រូវចេះការពារសន្តិភាព ពីព្រោះ សន្តិភាពរកបានដោយលំបាក យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស។ នេះបើតាមប្រសាសន៍ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្នុងឱកាសលោក រួមជាមួយក្រុមគ្រួសារ សហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់សៀមរាប បានរៀបចំអង្គកឋិនទានសាមគ្គីដងហែរទៅកាន់វត្តអារញ្ញសាគរ ស្ថិតក្នុងភូមអារញ្ញសង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ពិន ប្រាកដ មានប្រសាសន៍បន្ថែមថា កម្ពុជាបានផ្តល់សិទ្ឋសេរីភាពខាងជំនឿ មិនថាតែបងប្អូនប្រជាពុទ្ឋបរិស័ទ ដែលគោរពជឿតាមព្រះពុទ្ឋសាសនា ក៍ដូចសាសនាដ៍ទៃទៀតដែរ គឺមានសិទ្ឋសេរីភាពខាងជំនឿ នាំគ្នាធ្វើបុណ្យទាននិងពិធីផ្សេងៗដោយមិនព្រួយបារម្ភ ក្រោមដំបូលសន្តិភាពដ៏រឹងមាំ ក្រោមការកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទាំងមូល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រ ។ ការរីកចម្រើននេះ ក៏ផ្តើមចេញពីកម្លាំងនៃ មហាសាមគ្គី ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និង ប្រជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានសម្តែងនូវការកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនផ្តួចផ្តើមនូវអង្គកឋិនទាននេះឡើង ដែលជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍវិស័យពុទ្ឋចក្រ ដែលវិស័យនេះតែងតែដើរទន្ទឹមគ្នាជាមួយវិស័យអាណាចក្រមិនអាចខ្វះមួយណាបានឡើយ ដើម្បីចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យបានរីកចំរើនទៅមុខទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ាក់(ហំ) ព្រះរាជាគណៈថ្នាក់កត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តអារញ្ញសាគរ មានថេរដិកាថា បុណ្យកឋិន ជាពិធីបែបព្រះពុទ្ឋសាសនាបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: កឋិនទានការធ្វើបុណ្យទាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ដ្រីក្រសួងអប់រំយវជននិងកីឡា អញ្ជើញជាអធិបតិ ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិជាតិ ដើម្បីអបអរសាទរទិវាសន្តិភាព ឆ្នាំ២០២០ នៅសៀមរាប ក្រោមប្រធានបទ ការកសាងសន្ដិភាពជាមួយគ្នា

រដ្ឋមន្ដ្រីក្រសួងអប់រំយវជននិងកីឡា អញ្ជើញជាអធិបតិ ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិជាតិ ដើម្បីអបអរសាទរទិវាសន្តិភាព ឆ្នាំ២០២០ នៅសៀមរាប ក្រោមប្រធានបទ ការកសាងសន្ដិភាពជាមួយគ្នា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្ដែងការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំកែលម្អបរិស្ថានតំបន់ប្រាសាទអង្គរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្ដែងការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំកែលម្អបរិស្ថានតំបន់ប្រាសាទអង្គរ

អាជ្ញាធរខេត្តសៀមរាប ទទួលអ្នកជាប់ឃុំជិត១០០០នាក់ ពីខេត្ដបន្ទាយមានជ័យ ខណៈជំនន់ទឹកភ្លៀងកំពុងបន្តគំរាមកំហែង

អាជ្ញាធរខេត្តសៀមរាប ទទួលអ្នកជាប់ឃុំជិត១០០០នាក់ ពីខេត្ដបន្ទាយមានជ័យ ខណៈជំនន់ទឹកភ្លៀងកំពុងបន្តគំរាមកំហែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.