Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្ដែងការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំកែលម្អបរិស្ថានតំបន់ប្រាសាទអង្គរ

ដោយ Pothe Thun
14/10/2020
នៅក្នុង ព័ត៌មានជាតិ
296
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យរួចមក របស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ប្រតិភូអមដំណើរ និងបន្តបំពេញបេសកកម្មនៅខេត្តសៀមរាបនោះ នៅព្រឹកថ្ងៃទី ១៤ តុលា ឆ្នាំ ២០២០នេះ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ប្រតិភូអមដំណើរ បានចុះស្វែងយល់ពីការរៀបចំកែលម្អបរិស្ថានតំបន់ប្រាសាទអង្គរ ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់អង្គរ របស់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ប្រតិភូអមដំណើរនោះ ត្រូវបានឯកឧត្ដម ហង់ ពៅ អគ្គនាយក នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុត ។

ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឯកឧត្ដមពិតជាមានការពេញចិត្តជាខ្លាំងចំពោះវត្តមានឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ប្រតិភូអមដំណើរ ក្នុងឱកាសអញ្ជើញមកស្វែងយល់ពីការរៀបចំកែលម្អបរិស្ថានតំបន់ប្រាសាទអង្គរនេះ ហើយឯកឧត្ដម ក៏បានជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ប្រតិភូអមដំណើរ អំពីដំណើរការកែលម្អបរិស្ថាន សំដៅ លើកកម្ពស់សោភ័ណភាពនៅជុំវិញប្រាសាទអង្គរវត្ត ដើម្បីត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ក្រោយកូវីដ.១៩ រលាយបាត់ពីសាកលលោក រួមមាន ការចាក់កៅស៊ូបេទីមមេនឺរ កសាងផ្លូវដើរថ្មើរជើងពង្រីកឧទ្យាន ការដាំកូនឈើ បាន ប្រមាណជាង ២ លានដើមក្នុងតំបន់ប្រាសាទទាំងមូលកសាងអាគារលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណតរថយន្ត និងបន្ទប់ ទឹកអានាម័យ សម្រាប់បម្រើដល់ភ្ញៀវ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម ហង់ ពៅ មានប្រសាសន៍ទៀតថា ការកែលម្អបរិស្ថានមុខប្រាសាទអង្គរវត្ត គឺសំដៅរៀបចំឲ្យសមស្របទៅនឹងតម្លៃវប្បធម៌របស់ប្រាង្គប្រាសាទដែលជាទីសក្ការៈបូជា និងជាស្ថាបត្យកម្មបុរាណល្អឯកគ្មាន២នៅលើសាកលោក ព្រោះប្រាសាទអង្គរ មានភាពល្បីល្បាញនៅក្នុងសាកលលោក ហើយប្រាសាទអង្គរវត្ត គឺជាសម្បត្តិបេតិកភណ្ឌពិភពលោកមានជីវិតរស់រវើក ខុសប្លែកពីប្រាសាទ ឬ វិមានបុរាណ នៃប្រទេសនានាក្នុងពិភពលោក ដោយហេតុថា តំបន់ប្រាសាទអង្គររបស់ខ្មែរគឺមានប្រាសាទដល់ទៅ៩១ប្រាសាទ និងជាបេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការកោតសរសើរ និងគាំទ្រដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរជាតិអប្សរា ចំពោះកិច្ចខិតខំប្រឹងប្រែង លើការងារអភិរក្សនិងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រាង្គប្រាសាទប្រកបដោយចិរភាព ដោយទទួលបាននូវសមិទ្ឋផលជាផ្លែផ្កាគួរជាទីមោទៈ ជាពិសេស ការការងារជួសជុលប្រាង្គប្រាសាទ ការងាររៀបចំសួនច្បារ ការដាំកូនឈើនិងរុក្ខជាតិបៃតងអមសងខាងផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ រួមទាំងការរក្សាបាននូវអនាម័យ បរិស្ថាន និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ព្រមទាំងរៀបចំឱ្យមានកន្លែងសម្រាប់ប្រជាពលរដ្ឋលក់ដូរប្រកបដោយសណ្ដាប់ធ្នាប់ទៀតផង ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ធន់ ពូថេ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ទទួលអ្នកជាប់ឃុំជិត១០០០នាក់ ពីខេត្ដបន្ទាយមានជ័យ ខណៈជំនន់ទឹកភ្លៀងកំពុងបន្តគំរាមកំហែង

អាជ្ញាធរខេត្តសៀមរាប ទទួលអ្នកជាប់ឃុំជិត១០០០នាក់ ពីខេត្ដបន្ទាយមានជ័យ ខណៈជំនន់ទឹកភ្លៀងកំពុងបន្តគំរាមកំហែង

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ” ព្រះបរមរតនកោដ្ឋ ” ខួបគម្រប់ ៨ឆ្នាំ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ " ព្រះបរមរតនកោដ្ឋ " ខួបគម្រប់ ៨ឆ្នាំ

កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ជាកម្លាំងស្នូលត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់

កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ជាកម្លាំងស្នូលត្រៀមសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.