Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាជ្ញាធរស្រុកពួកខេត្តសៀមរាប បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការហានីភ័យគ្រោះទឹកជំនន់ ដែលជាបឋមបានធ្វើឲ្យដងស្ទឹងពួក មានលទ្ធភាពរំដោះទឹកទៅកាន់វាលទំនាបបឹងទន្លេសាប

ដោយ Pothe Thun
12/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
426
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីរំលងអាធ្រាត យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មិនជាទូទៅទេនៅក្នុងទីប្រជុំជនស្រុកពួក បានចាប់ផ្តើមរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង ដែលបានបង្អោរធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃជាប់ៗគ្នាកន្លងមកនោះ។ ជាមួយនឹងស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងឲ្យបានដឹងជាមុនដែរថា ដោយសារតែទីតាំងស្តុកទឹកទាំងឡាយ ត្រូវបានពេញចំណុះហើយនោះ ចាប់ពីថ្ងៃទី០៩ ខែតុលា អាជ្ញាធរជាតិអប្សរា ត្រូវបានបើកបង្ហើបទ្វាទឹកដែលហូរធ្លាក់ពីតំបន់ភ្នំគូលេន ដើម្បីរំដោះតាមដងស្ទឹងនានា ឆ្ពោះទៅកាន់បឹងទន្លេសាប ក្នុងនោះក៏មានដងស្ទឹងស្រុកពួកមួយផងដែរ។ នេះបើតាមប្រសាសន៍ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក កាលពីព្រឹកថ្ងៃទី១១ ខែតុលាកន្លងទៅ ក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន បារកំប្លោក ដែលជាប់នឹងសរសរស្ពានមួយកន្លែង នៅតាមដងស្ទឹងពួក ត្រង់ចំណុចវត្តតាទក ដើម្បីធ្វើឲ្យដងស្ទឹងមួយនេះ មានលទ្ធភាពរំដោះទឹកជំនន់បានលឿន។

លោកបានបញ្ជក់ថា នេះគឺជាការអនុវត្តវិធានការបង្ការ ឬក៏បញ្ជៀសហានីភ័យគ្រោះទឹកជំនន់។ ៣ថ្ងៃកន្លងមកហើយ ដែលប្រតិបត្កិការនេះ ចូលរួមដោយកម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ និងម្ចាស់គ្រឿងចក្រផងដែរ។ ក្នុងនោះបើគិតត្រឹមព្រឹកថ្ងៃទី១១ ខែតុលានេះ ភូមិចំនួន៥ នៅក្នុងភូមិសាស្រ្តឃុំពួក ត្រូវបានរងជំនន់ទឹកភ្លៀងចូលមកដល់ ក្នុងនោះមានសាលារៀន ៤កន្លែងត្រូវទឹកលិច ផ្លូវគ្រួសក្រហម៥ខែ្ស ផ្លូវបេតុ១ខ្សែ និងផ្លូវកៅស៊ូ១ខ្សែទៀត ក៏ត្រូវជន់ទឹកភ្លៀងហូរកាត់។ ក្រៅពីនេះ ដូចជាការចិញ្ចឹមសត្វ ដំណាំដាំដុះផ្សេងៗ រួមទាំងស្រូវស្រែផងដែរ ប៉ុន្តែពុំទាន់អាចនិយាយបានថា មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយនោះទេ៕

អត្ថបទ និងរូបភាព៖ លោកងិន គីមឡេង
កែសម្រួលដោយ៖ លីវ សុខុន

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ធានការបង្ការហានីភ័យគ្រោះទឹកជំនន់ស្ថានភាពទឹកភ្លៀងស្រុកពួកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ

លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ

កម្ពស់ទឹកក្នុងទំនប់អាងទឹកទាំង៤របស់ខេត្តសៀមរាប ស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបាន

កម្ពស់ទឹកក្នុងទំនប់អាងទឹកទាំង៤របស់ខេត្តសៀមរាប ស្ថិតនៅក្នុងកម្រិតគ្រប់គ្រងបាន

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប ជូនដំណឹងពីជំនន់ទឹកភ្លៀងក្នុងស្ទឹងស្រុកក្រឡាញ់ និងស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.