Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជីវករលក់ដូរមុខប្រាសាទអង្គរវត្ត ពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាផ្តល់ជូន

ដោយ Pothe Thun
09/10/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
707
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការកែលម្អសោភណ្ឌភាពនៅមុខប្រាសាទអង្គរ ឲ្យមានភាពស្រស់បំព្រងគ្រប់រដូវកាល រួមមានដាំស្មៅ ដាំកូនឈើ និងដើមផ្កាជាច្រើនប្រភេទទៀត គឺក្នុងគោលដៅលើកតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងថែរក្សា កេរតំណែលដួងព្រលឹងបុព្វបុរសខ្មែរ ។ បន្ថែមលើសពីនោះ អាជ្ញាធរជាតិអាប្សរា ក៏បានរៀបចំឲ្យមានទីតាំងលក់ដូរថ្មី សម្រាប់បងប្អូនដែលជាអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្ត ដែលការរៀបចំនេះ ត្រូវបានបងប្អូនអាជីវករសម្តែងនូវការគាំទ្រជាខ្លាំងចំពោះទីតាំងថ្មីនោះ។

បើតាមប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅក្នុងតំបន់នោះ បានបង្ហាញ់ថា ពួកគាត់ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីដែលអាជ្ញាធរអប្សរាបានរៀបចំឲ្យពួកគាត់ ព្រោះនៅទីនោះ មានសោភ័ណភាព និងបរិស្ថានល្អស្អាត គ្រាន់តែកន្លែងលក់ដូរតូចជាងទីតាំងចាស់របស់គាត់បន្ដិចបន្ដួចប៉ុណ្ណោះ ។ ការលក់ដូរនៅទីតាំងថ្មីនេះរៀបចំដោយអាជ្ញាធរជាតិអប្សរា ដោយមិនគិតប្រាក់ឈ្នួលពីអាជីវករនោះទេ។ ពួកគាត់បញ្ជាក់ថា កន្លែងលក់ដូរចាស់មិនសូវមានបរិស្ថានស្អាតនោះទេ ហើយកន្លែងលក់ដូរជាតូបស្លឹកនិងខ្លះទៀតអាគារជួលពីគេ ប៉ុន្ដែក្រោយពេលដែលអាជ្ញាធរជាតិរៀបចំជាកន្លែងថ្មី គឺជាកម្មសិទ្ធិរបស់ពួកគាត់ ដោយមិនបាច់បោះប្រាក់ឡើយ។ ពួកគាត់ក៍សម្ដែងការដឹងគុណដល់អាជ្ញាធរជាតិអប្សរាផងដែរ ដែលផ្ដល់កន្លែងដ៍សមរម្យមួយដែលធ្វើពីថ្មសម្រាប់បន្ដអាជីវកម្មរបស់ពួកគាត់។

បើតាមប្រជាពលរដ្ឋដែលបានមកកំសាន្តនៅរមណីដ្ឋានអង្គរ បានបង្ហាញ់ចំណាប់អារម្មណ៍ថា ទីតាំងលក់ដូរថ្មីនេះល្អ មានសោភ័ណភាព ហើយកន្លែង លក់ដូរចាស់ ត្រូវបានរៀបចំដាំឡើងវិញនូវកូនឈើប្រណិតៗ នៅមុខប្រាសាទអង្គរ ដើម្បីទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅខេត្តសៀមរាបក្រោយពីបញ្ចប់កូវីដ១៩។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការរៀបចំហេដ្ឋារចនាសម្ពន្ធ និងរៀបចំសួនច្បារនៅខាងលិចប្រាសាទអង្គរវត្តនេះ ជាមួយនឹងការរុះរើសំណង់តូបលក់ដូរផង នៅដើមឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះសំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នង ក៏បានរុះរើរួចរាល់អស់ទាំងស្រុង ដោយការស្ម័គ្រចិត្តពីម្ចាស់កម្មសិទ្ធិ និងព្រមទៅទីតាំងថ្មីនោះ ។ទីធ្លាខាងលិចប្រាសាទអង្គរវត្តនេះ ក៏ពេញទៅដោយការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនិងសួនច្បារបៃតងបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: អាជីវករលក់ដូរមុខប្រាសាទអង្គរវត្តអាជ្ញាធរ​អប្សរា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសបា្តហ៏ទី២ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសបា្តហ៏ទី២ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា៣ថ្ងៃអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន

ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា អាជ្ញាធរស្រុកពួកខេត្តសៀមរាប បានចេញប្រតិបត្តិការ អនុវត្តវិធានការបង្ការហានីភ័យគ្រោះទឹកជំនន់ ដែលជាបឋមបានធ្វើឲ្យដងស្ទឹងពួក មានលទ្ធភាពរំដោះទឹកទៅកាន់វាលទំនាបបឹងទន្លេសាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.