ផលនេសាទក្នុងបឹងទន្លេសាប បន្តថយចុះយ៉ាងខ្លាំងក្នុងរយៈជាង ២ទសវត្សចុងក្រោយនេះ
ក្នុងរយៈពេលប្រមាណជាង២ទសវត្សចុងក្រោយនេះ ធនធានជលផលមានការថយចុះយ៉ាងខ្លាំង ដោយសារតែការ ធ្វើនេសាទហួសប្រមាណ។ ក្នុងនោះប្រជាពលរដ្ឋប្រមាណជាង២លាននាក់រស់នៅជុំវិញបឹងទន្លេសាប ភាគច្រើនពឹងផ្អែកទាំងស្រុងលើការធ្វើនេសាទ។ នេះបើតាមរបាយការណ៍របស់ អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល(FACT) បានបង្ហាញ ថ្ងៃទី២២ ខែកក្កដានេះ នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់បណ្តាញកម្ពុជា ស្តីពី ការពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៅក្នុងការគ្រប់គ្រងរួមគ្នានូវធនធានជលផលប្រកបដោយនិរន្តរភាព ក្នុងខេត្តសៀមរាប។ ក្រោមអធិបតីភាព ...