Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់អ្នកជំនាញមកពីប្រទេសឡាវ

ដោយ Pothe Thun
11/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់អ្នកជំនាញមកពីប្រទេសឡាវ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់សិក្ខាកាមមកពីស្ថាប័ន UXO Lao និងអាជ្ញាធរគ្រប់គ្រងថ្នាក់ជាតិ (NRA)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កញ្ញា អ៊ុ សុភាវី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានចំនួន ២ ដំណាក់កាល។ ដំណាក់កាលទី ១ គឺជាវគ្គហ្វឹកហ្វឺនផ្នែកប្រតិបត្តិការ ដែលរួមបញ្ចូលទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង និងមានរយៈពេល ១៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥។ ដំណាក់កាលទី ២ គឺជាវគ្គតាមដាន និងការបង្កើតស្ដង់ដារប្រតិបត្តិការ (SOPs) ប៉ុន្តែពេលវេលានឹងត្រូវកំណត់នៅពេលក្រោយ។

ឯកឧត្ដម អ៊ុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ បានមានប្រសាសន៍ថា ម៉ាស៊ីនរាវមីនប្រភេទ ALIS ត្រូវបានកម្ពុជាអនុវត្តស្រាវជ្រាវតាំងពីឆ្នាំ ២០០៦ ជាមួយអ្នកជំនាញក្រុមហ៊ុនប្រទេសជប៉ុន នៅចំការមីនឃុំពពេល ស្រុកសូទ្រនិគម ដែលធ្វើឲ្យគ្រូបង្វឹកមានបទពិសោធន៍ស្ទាត់ជំនាញ។ ចំពោះវគ្គបណ្ដុះបណ្ដាលនេះ នឹងមានការបង្ហាញ និងការអនុវត្តជាក់ស្ដែងដូចជា ការអនុវត្តឧបករណ៍ចាប់ដែក, ការអនុវត្តរ៉ាដានៃការជ្រៀតចូលដី (GPR), ការអនុវត្តការទទួលបានទិន្នន័យ (GPR), ការអនុវត្តការបកប្រែទិន្នន័យ (GPR), និងការធ្វើតេស្តវាយតម្លៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ក៏បានលើកឡើងផងដែរថា ចំពោះការផ្ទុះសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃ ទាហានថៃបានប្រើប្រាស់អាវុធមកលើទឹកដីកម្ពុជា ដោយបានបន្សល់ទុកនូវគ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ជាច្រើនប្រភេទទៀតនៅក្នុងទឹកដីរបស់កម្ពុជា ដែលស៊ីម៉ាក់មានកាតព្វកិច្ចធ្វើការដោះស្រាយ។

សូមបញ្ជាក់ថា សម្រាប់វគ្គហ្វឹកហ្វឺនដំណាក់កាលទី ១ ដែលមានរយៈពេល ១៣ ថ្ងៃនេះ មានសិក្ខាកាមចូលរួមចំនួន ១៣ នាក់ ក្នុងនោះមាន ១១ នាក់មកពីស្ថាប័ន UXO Lao និង ២ នាក់ទៀតមកពីអាជ្ញាធរគ្រប់គ្រងថ្នាក់ជាតិ (NRA)។ វគ្គនេះនឹងរៀបចំធ្វើឡើងនៅទីលានហ្វឹកហ្វឺននៅឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលនឹងផ្ដោតទៅលើចំណុចលម្អិតចំនួន ៨ ចំណុច រួមមាន៖ ប្រវត្តិរបស់ម៉ាស៊ីនរាវមីន ALIS, ការណែនាំបែបទ្រឹស្ដីអំពីម៉ាស៊ីនរាវមីន ALIS, ការបង្ហាញ និងការអនុវត្ត, ការអនុវត្តឧបករណ៍ចាប់ដែក, ការអនុវត្តរ៉ាដានៃការជ្រៀតចូលដី (GPR), ការអនុវត្តការទទួលបានទិន្នន័យ (GPR), ការអនុវត្តការបកប្រែទិន្នន័យ (GPR), និងការធ្វើតេស្តវាយតម្លៃ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល: លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្ត ស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ ជៀសវាងព័ត៌មានគ្មានប្រភពច្បាស់លាស់

មន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្ត ស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ ជៀសវាងព័ត៌មានគ្មានប្រភពច្បាស់លាស់

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.