Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្ត ស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ ជៀសវាងព័ត៌មានគ្មានប្រភពច្បាស់លាស់

ដោយ Pothe Thun
11/08/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្ត ស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ ជៀសវាងព័ត៌មានគ្មានប្រភពច្បាស់លាស់
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោក បុង ឆវ័ន ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្ត បានណែនាំដល់អ្នកសារព័ត៌មានក្នុងខេត្ត ត្រូវស្វែងរកប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ ជាពិសេសស្របពេលដែលប្រទេសជាតិកំពុងមានការឈ្លានពានពីប្រទេសជិតខាង អ្នកសារព័ត៌មានត្រូវយកប្រភពផ្លូវការពីរាជរដ្ឋាភិបាល ជៀសវាងផ្សាយបំផុសបំផុលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ស្មារតីប្រជាពលរដ្ឋ និងកងទ័ពជួរមុខ។

លោក បុង ឆវ័ន បានលើកឡើងថា ភាពស្មោះត្រង់ និងការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ត្រូវបានគាំពារដោយច្បាប់ ហើយច្បាប់ស្តីពីរបបសារព័ត៌មាន មិនអាចការពារបានចំពោះអ្នកផ្សាយដោយមិនគោរពក្រមសីលធម៌ និងច្បាប់ទេ ហើយការផ្សាយព័ត៌មានដែលត្រឹមត្រូវស្របតាមវិជ្ជាជីវៈ គឺមិនមែនជាការផ្សាយព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ និងការធានាសណ្តាប់ធ្នាប់និងសន្តិសុខសង្គមនោះដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បុង ឆវ័ន បន្តថា ក្នុងវិស័យសារព័ត៌មាន អ្នកសារព័ត៌មាន មានភារកិច្ចចម្បង គឺការរាយការណ៍ជូនដល់សាធារណជននូវការពិត ផ្តល់ព័ត៌មានត្រឹមត្រូវ មិនលម្អៀង។ អ្នកសារព័ត៌មាន ត្រូវមានមនសិការ ការពារឧត្តមប្រយោជន៍ជាតិ និងថែរក្សាស្ថិរភាពក្នុងសង្គម ដោយក្នុងនោះត្រូវចូលរួមធានាការពារ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ គុណភាពផ្សព្វផ្សាយ និងមិនត្រូវស្ថិតនៅក្រោមឥទ្ធិពលនយោបាយបរទេស ឬបម្រើរបៀបវារៈនយោបាយ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនឡើយ សំដៅធ្វើយ៉ាងណាដើម្បីធានាភាពជឿជាក់ និងទុកចិត្តបានពីសំណាក់ប្រជាជន និងសង្គមទាំងមូល។

លោកប្រធានការិយាល័យ បានបញ្ជាក់ថា ការផ្តល់ការគាំពារ និងការការពារផ្នែកផ្លូវច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ គឺជាអាទិភាពចម្បងមួយ និងជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា។ អ្នកសារព័ត៌មានដែលបានចុះបញ្ជី ហើយបានជួបប្រទះនឹងបញ្ហា ឬវិវាទនានាក្នុងអំឡុងពេលបំពេញការងាររបស់ខ្លួន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីក្នុងក្របខណ្ឌច្បាប់កំណត់ ក្រសួងទទួលពិនិត្យសំណើលើករណីវិវាទទាំងនោះដើម្បីផ្តល់ការការពារ តាមរយៈការសម្របសម្រួល ការប្រឹក្សាផ្នែកច្បាប់ដើម្បីស្វែងរកដំណោះស្រាយ និងតាមរយៈការផ្តល់មេធាវីសម្រាប់ការពារក្តីក្នុងតុលាការជូនអ្នកសារព័ត៌មានផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.