Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ដោយ Pothe Thun
13/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ២តឹក ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសចុះពិនិត្យការដ្ឋានខាងលើ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានលើកឡើងថា ផ្លូវមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ។ ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដោយសារអ្នកភូមិនៅក្នុងតំបន់នេះ ក្រៅពីការធ្វើស្រែចម្ការ ក៏បានដាំបន្លែបង្ការគ្រប់មុខសម្រាប់ផ្គត់ផ្គង់ទីផ្សារផងដែរ។ លើសពីនេះ ផ្លូវនេះក៏ជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងការដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ហើយមានផ្លូវគឺមានក្តីសង្ឃឹម។ ការអភិវឌ្ឍន៍ទាំងនេះកើតឡើងដោយសារសុខសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទតែងតែយកចិត្តទុកដាក់លើការសាងសង់ផ្លូវ ដែលមានភាពធន់នឹងអាកាសធាតុ ដើម្បីបម្រើផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ កាត់បន្ថយគម្លាតរវាងជនបទ និងទីក្រុង។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ចូលរួមសហការជាមួយក្រុមវិស្វកម្ម ក្នុងការបើកប្រឡាយអមសងខាងផ្លូវ ដើម្បីសម្រួលដល់ការហូរទឹក ការពារកុំឱ្យផ្លូវខូចខាត និងចំណាយថវិកាជាតិ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងវិស្វកម្ម ឱ្យកែសម្រួលការសាងសង់តាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព និងភាពជាប់ធន់របស់ផ្លូវ ជាពិសេសត្រូវដាំស្មៅតាមជើងទេ ដើម្បីទប់ស្កាត់ការហូរច្រោះដីនៅរដូវវស្សា៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

បងប្អូនភៀសសឹក បង្ហាញក្ដីរំភើបនិងថ្លែងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកខេត្ដសៀមរាប ដែលយកចិត្ដទុកដាក់ចំពោះបងប្អូនភៀសសឹក

បងប្អូនភៀសសឹក បង្ហាញក្ដីរំភើបនិងថ្លែងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកខេត្ដសៀមរាប ដែលយកចិត្ដទុកដាក់ចំពោះបងប្អូនភៀសសឹក

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.