Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

ដោយ Pothe Thun
13/08/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការងារស្ម័គ្រចិត្ត គឺជាការធ្វើកិច្ចការណាមួយដែលយើងពេញចិត្តធ្វើដោយខ្លួនឯង គ្មាននរណាមកបង្ខំ ឬគំរាមកំហែងឱ្យធ្វើឡើយ។ ការងារស្ម័គ្រចិត្តជាកន្លែងហាត់ការដ៏ល្អបំផុតសម្រាប់យុវជន ដើម្បីទទួលបានបទពិសោធន៍។ បទពិសោធន៍ពីការងារស្ម័គ្រចិត្តនេះ នឹងអាចយកទៅអនុវត្តនៅតាមស្ថាប័ន ឬក្រុមហ៊ុនដែលខ្លួនបំពេញការងារនៅថ្ងៃអនាគត។

កញ្ញា រ៉ា រដ្ឋា យុវតីមកពីស្រុកប្រាសាទបាគង ដែលបាននិងកំពុងចូលរួមក្នុងការងារស្ម័គ្រចិត្ត បានឱ្យដឹងថា បច្ចុប្បន្នមានកត្តាមួយចំនួនដែលជាការរាំងស្ទះដល់ការចូលរួមការងារស្ម័គ្រចិត្តរបស់យុវជន ដូចជា៖ កត្តាផ្ទាល់ខ្លួន កត្តាពីសង្គម និងបរិយាកាស និង កត្តាពីអង្គការ ឬកម្មវិធីស្ម័គ្រចិត្តជាដើម។ កញ្ញាថា ក្នុងចំណោមកត្តាទាំងអស់នេះ កត្តាខ្លួនឯង គឺជាកម្លាំងចលករមួយដែលសំខាន់។ នេះក៏ដោយសារតែបើយើងគ្មានជំនឿចិត្តថាយើងអាចធ្វើការងារនោះបានទេ ទោះបីមានការជួយជ្រោមជ្រែង និងលើកទឹកចិត្តពីមជ្ឈដ្ឋានច្រើនយ៉ាងណាក្ដី ក៏យើងមិនអាចធ្វើវាបានដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កញ្ញា រ៉ា រដ្ឋា បន្តថា ការងារស្ម័គ្រចិត្តបានជួយបង្រៀនយុវជនយើងច្រើនណាស់ បានធ្វើឱ្យយុវជនមានការផ្លាស់ប្ដូរជាវិជ្ជមាន និងទទួលបានការទទួលស្គាល់ពីសហគមន៍ទាំងមូល។ លើសពីនេះ យុវជនក៏ជាអ្នកនាំសារពីក្ដីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅកាន់អាជ្ញាធរមូលដ្ឋានផងដែរ។ កញ្ញាក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយៈការងារស្ម័គ្រចិត្ត ដែលនឹងក្លាយជាស្ពាននាំទៅអនាគតល្អប្រសើរ។

បើតាមលោកស្រី សារឿន ចន្នី អ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) បានបង្ហាញថា ជាការពិតណាស់ កត្តាខ្លួនឯង គឺជាកត្តាចម្បងដែលទាមទារឱ្យយុវជនត្រូវតែសម្រេចចិត្តឱ្យបានត្រឹមត្រូវ ដើម្បីបានចូលរួមក្នុងការងារស្ម័គ្រចិត្ត។ មិនថាការងារបរិស្ថាន ការងារអប់រំ ឬកិច្ចអភិវឌ្ឍន៍មូលដ្ឋានណាមួយនោះទេ យុវជនសុទ្ធតែមានឱកាសក្នុងការចូលរួម។ លោកស្រីក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យចូលរួមក្នុងសកម្មភាពការងារស្ម័គ្រចិត្តឱ្យបានផុលផុស ខណៈបច្ចុប្បន្នការជំរុញលើកទឹកចិត្ត និងផ្ដល់ឱកាសពីមជ្ឈដ្ឋានជុំវិញខ្លួនកំពុងមានសញ្ញាណជាវិជ្ជមាន។

អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនភៀសសឹក បង្ហាញក្ដីរំភើបនិងថ្លែងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកខេត្ដសៀមរាប ដែលយកចិត្ដទុកដាក់ចំពោះបងប្អូនភៀសសឹក

បងប្អូនភៀសសឹក បង្ហាញក្ដីរំភើបនិងថ្លែងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកខេត្ដសៀមរាប ដែលយកចិត្ដទុកដាក់ចំពោះបងប្អូនភៀសសឹក

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.