Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បងប្អូនភៀសសឹក បង្ហាញក្ដីរំភើបនិងថ្លែងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកខេត្ដសៀមរាប ដែលយកចិត្ដទុកដាក់ចំពោះបងប្អូនភៀសសឹក

ដោយ Pothe Thun
13/08/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បងប្អូនជាជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប បានបង្ហាញក្ដីរំភើប និងគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តសៀមរាប និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជាជនភៀសសឹកដែលបានជម្លៀសចេញពីតំបន់សមរភូមិ ការយកចិត្តទុកដាក់នេះ រួមមានទាំងការស្នាក់នៅ ការហូបចុក ស្បៀងអាហារ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ ជាពិសេសការរៀបចំរថយន្តរបស់រដ្ឋបាលខេត្តសៀមរាប ជូនបងប្អូនភៀសសឹកត្រឡប់ទៅលំនៅឋានវិញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។

បងប្អូនភៀសសឹកលើកឡើងថា ការស្នាក់នៅក្នុងខេត្តសៀមរាប អាជ្ញាធរ រួមនឹងព្រះសង្ឃ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនភៀសសឹកទាំងអស់ ដោយមិនឱ្យមានអ្នកណាខ្វះខាត់ស្បៀងអាហារ កន្លែងស្នាក់នៅ និងសម្ភារប្រើប្រាស់ឡើយ។ ដោយឡែកនៅពេលពួកគាត់ត្រូវឡប់ទៅកាន់លំនៅឋាននេះ អាជ្ញាធរខេត្តសៀមរាប ក៏បានរៀបចំរថយន្តដឹកជញ្ជូនពួកគាត់ត្រឡប់ទៅវិញដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានេះ បងប្អូនជនភៀសសឹក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចបានខិតខំ ប្រឹងប្រែងដឹកនាំដោះស្រាយបញ្ហាព្រំដែន រហូតដល់មានបទឈប់បាញ់ បន្ដនាំយកនូវសុខសនិ្ដភាពជូនប្រជាជនជនខ្មែរ ហើយបងប្អូនភៀសសឹកក៏អាចត្រឡប់ទៅកាន់លំនៅឋានវិញបាន។ ជាពិសេស ពួកគាត់ក៏សូមអរគុណ និងដឹងគុណដល់កងទ័ពទាំងអស់ ដែលបានពលីជីវិត និងបូជាសាច់ស្រស់ ឈាមស្រស់ ការពារអធិបតេយ្យភាព ដែនដីកម្ពុជាយ៉ាងរឹងមាំបំផុត៕
…….សម្ភាសន៍បងប្អូនភៀសសឹក ២……..

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំក្រុមការងារជួបសួរសុខទុក្ខបងប្អូនកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.