Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ដោយ Pothe Thun
11/08/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ចែកជូនដល់បងប្អូនភៀសសឹកក្នុងសង្កាត់គោកចក ក្រុងសៀមរាប
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុករួម បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងស្រុកស្រីស្នំ ស្រុកក្រឡាញ់ និងក្រុងសៀមរាប និងត្រៀមត្រឡប់ទៅកាន់លំនៅឋានវិញ ដែលអំណោយទាំងនោះមានអាវយឺតចំនួន ១ ០០០អាវ និងម៉ាស់មួយចំនួនធំ។

ក្នុងឱកាសនោះ លោក យឿន ចាន់ បានមានប្រសាសន៍ថា សង្គ្រាមមិនបានផ្តល់សុភមង្គល ភាពរីកចម្រើន ឬការជួបជុំគ្រួសារដូចពេលប្រទេសជាតិមានសុខសន្តិភាពនេះទេ គឺសង្គ្រាមធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន មានការបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន ហើយវិស័យគ្រប់យ៉ាងក៏ត្រូវបាត់បង់ព្រោះតែសង្គ្រាម។ លោកក៏បានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណចំពោះវីរកងទ័ព ដែលបានពលីជីវិតដោយភាពអង់អាចក្លាហាន ប្រយុទ្ធតស៊ូនៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជនកម្ពុជាយើង។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំនូវវីរភាពនេះជាប់ក្នុងចិត្តជានិរន្តរ៍។

លោកអនុប្រធានមន្ទីរបានបន្តថា ទោះជាយ៉ាងណា ប្រជាជនកម្ពុជា នៅតែមានភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីប្រជាជន ស្ថិរភាពតាមព្រំដែន និងបានស្រោចស្រង់ប្រទេសជាតិឱ្យរួចផុតអំពីភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាពជូនប្រជាជនខ្មែរ។ ហើយការអនុវត្តនូវបទឈប់បាញ់ក៏នាំមកនូវក្តីសង្ឃឹមសម្រាប់ការវិលត្រឡប់ទៅលំនៅឋានវិញរបស់បងប្អូនភៀសសឹក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ លោកបានជំរុញដល់បងប្អូនភៀសសឹកទាំងអស់ថា នៅពេលត្រឡប់ទៅលំនៅឋានវិញ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព បន្តការងារបង្កបង្កើនផលដំណាំ ចិញ្ចឹមសត្វ និងមុខរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពិសេសគឺត្រូវប្រុងប្រយ័ត្នចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះរាល់ពេលបងប្អូនភ្ជួររាស់ កាប់គាស់ដីបង្កបង្កើនផល ក្នុងករណីសង្ស័យត្រូវប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានភ្លាមៗ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ មន្ត្រីមន្ទីរ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

យុវជនស្ម័គ្រចិត្ត៖កត្តាខ្លួនឯង ជាចលនាជំរុញខ្លាំងបំផុតដែលអាចឱ្យយុវជនគ្រប់រូប ឈានជើងក្នុងសកម្មភាពការងារស្ម័គ្រចិត្ត

បងប្អូនភៀសសឹក បង្ហាញក្ដីរំភើបនិងថ្លែងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកខេត្ដសៀមរាប ដែលយកចិត្ដទុកដាក់ចំពោះបងប្អូនភៀសសឹក

បងប្អូនភៀសសឹក បង្ហាញក្ដីរំភើបនិងថ្លែងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកខេត្ដសៀមរាប ដែលយកចិត្ដទុកដាក់ចំពោះបងប្អូនភៀសសឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.